TikTok For Business បង្កើតសមភាពការប្រកួតប្រជែង និងពង្រីងសមត្ថភាពអាជីវកម្មគ្រប់ខ្នាត ឲ្យភ្ជាប់ទំនាក់ទ

TIKTOK បើកដំណើរការសេវាថ្មី ដើម្បីជួយក្រុមហ៊ុននៅកម្ពុជា លើការពង្រីកអាជីវកម្មរបស់ខ្លួន


ភ្នំពេញ កម្ពុជា ថ្ងៃទី២៩ កក្កដា៖ TikTok ដែលជាវេទិកាវីដេអូខ្លីៗឈានមុខគេ សម្រាប់ការបង្កើត ចែករំលែក និងស្វែងរកមាតិកាជាវីដេអូខ្លីៗ មានសេចក្ដីសោមនស្សក្នុងការណែនាំសេវា TikTok For Business មកជូនបណ្ដាអាជីវកម្មទាំងឡាយនៅកម្ពុជា។
ជាមួយនឹង TikTok For Business អាជីវកម្មគ្រប់ខ្នាតទាំងអស់នៅកម្ពុជា នឹងមានលទ្ធភាពស្មើគ្នា
ដោយ

TikTok For Business គឺជាម៉ាកយីហោ ពិភពលោក មួយ និងជាកន្លែងមួយសម្រាប់ឲ្យបណ្ដាអាជីវកម្មទាំងឡាយ ធ្វើទីផ្សារទាំងពេលបច្ចុប្បន្ន និងទៅអនាគតនៅលើ TikTok។ សេវា TikTok For Business ត្រូវបានរចនាឡើង ដើម្បីផ្ដល់ជូន ក្រុមហ៊ុន និងអ្នកធ្វើទីផ្សារទាំងឡាយ នូវមធ្យោបាយផ្សេងៗ សម្រាប់ឲ្យពួកគេក្លាយជា អ្នកផ្សព្វផ្សាយដ៏ច្នៃប្រឌិត និងអាចទាក់ទាញចំណាប់អារម្មណ៍របស់អ្នកប្រើTikTokបានយ៉ាងល្អ។

ជាមួយនឹង TikTok For Business អាជីវកម្មគ្រប់ខ្នាតទាំងអស់នៅកម្ពុជា នឹងមានលទ្ធភាពស្មើគ្នា នឹងគូប្រជែង ដែលជាសហគ្រាស ក្រុមហ៊ុន និងភ្នាក់ងារទាំងឡាយនៅទូទាំងពិភពលោក ក្នុងការភ្ជាប់ ទំនាក់ទំនងទៅ កាន់អតិថិជននៅក្នុងតំបន់របស់ខ្លួននៅលើappនេះ តាមរយៈការប្រើប្រាស់នូវកញ្ចប់សេវា ធ្វើទីផ្សារនិងបង្កើតមាតិកាជាច្រើន ដែលសម្រឹតសម្រាំងឡើងសម្រាប់ទីផ្សារកម្ពុជាតែម្ដង។ អាជីវកម្មទាំង ឡាយ ក៏នឹងអាចចាប់យកឱកាសដ៏កម្រមានជាច្រើន ដែលមានផ្ដល់ជូនតែនៅលើTikTokតែប៉ុណ្ណោះ។

អ្នកនាង Esme Lean នាយកផ្នែកអាជីវកម្មខ្នាតតូចនិងមធ្យម នៃក្រុមហ៊ុន TikTok ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានមានប្រសាសន៍ថា៖ “ពួកយើងចង់ធ្វើឲ្យក្រុមហ៊ុននិងអាជីវកម្មទាំងឡាយ មានលទ្ធភាពភ្ជាប់ទំនាក់ទំនងទៅកាន់អនាគតអតិថិជនរាប់លាននាក់របស់គេនៅលើអ៊ីនធើណេត តាមរយៈមធ្យោបាយដ៏ពិសេសមួយ រាល់ពេលដែលពួកគេផ្សព្វផ្សាយវីដេអូខ្លីនីមួយៗរបស់គេ នៅលើTikTok។ តាមរយៈសេវាផ្សាយពាណិជ្ជកម្មនិងបង្កើតមាតិកា ដ៏ងាយស្រួលប្រើប្រាស់ របស់វេទិកា នេះ ពួកយើងសង្ឃឹមថានឹងអាចជួយឲ្យអាជីវកម្ម​ទាំងឡាយ រកឃើញនូវចំនុចលេចធ្លោ ដ៏ពិតប្រាកដរបស់ពួកគេ ព្រមទាំងផ្ដល់លទ្ធភាពឲ្យពួកគេអាចពង្រីកសក្ដានុពល ផ្នែកធ្វើមាតិកា របស់ពួកគេ ឲ្យអស់ពីសមត្ថភាព ដើម្បីឲ្យអាជីវកម្មរបស់ពួកគេ រីកចម្រើនទៅមុខផងដែរ។”

ឱកាសធ្វើទីផ្សារដ៏ល្អឯក នៅលើTikTok

ចំនុចពិសេសរបស់TikTok គឺមិនត្រឹមតែជាកន្លែងផ្ដល់ឱកាសបង្កើតមាតិកាប៉ុណ្ណោះទេ តែថែមទាំងឱកាសស្វែងរក និងរកឃើញផងដែរ។ ជាមួយនឹងសេវា TikTok For Business ក្រុមហ៊ុននិងអ្នកធ្វើទីផ្សារទាំងឡាយ អាចចាប់យកឱកាសដ៏ល្អឯកជាច្រើនតាមរយៈ៖

ការផ្សាយពាណិជ្ជកម្មស្ដង់ដា

•  ការផ្សាយពាណិជ្ជកម្មនៅលើFeed៖ ផ្សព្វផ្សាយមាតិការបស់អ្នក ឲ្យដូចជាតារាTikTok ដោយដាក់បញ្ចូលវីដេអូទៅក្នុង feed “For You” របស់អ្នកប្រើTikTok។

•  TopView៖ ជាទម្រង់មួយដែលផ្ដោតជាគោលលើវីដេអូ ដែលបង្ហាញម៉ាកយីហោរបស់អ្នក នៅកន្លែងដែលល្អបំផុតនិងមិនអាចរំលងបានរបស់TikTok ដើម្បីទាក់ទាញ​ចំណាប់អារម្មណ៍អ្នកប្រើTikTokឲ្យបានពេញលេញ ជាមួយនឹងរូបភាព សំលេង និងពាក្យពេច៍អត្ថាធិប្បាយ។

• ការបង្ហាញយីហោធំៗ៖ ទាក់ទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់ភ្លាមៗ តាមរយៈការបង្ហាញពេញអេក្រង់នូវរូបភាពស្ងៀម ឬ រូបភាពរួសរវើក ដើម្បីឲ្យអ្នកប្រើប្រាស់បានឃើញយីហោរបស់អ្នកបានច្បាស់ល្អ។

សេវាផ្នែកមាតិកា

•  ហ្គេម hashtag ប្រចាំម៉ាកយីហោ៖ នេះគឺជាវិធីទាក់ទាញចំណាប់អារម្មណ៍ដ៏ពិសេស ដែលជំរុញទឹកចិត្តអ្នកប្រើប្រាស់ ឲ្យបង្កើតវីដេអូនិងបញ្ចេញអារម្មណ៍របស់គេ។ វិធីនេះធ្វើឲ្យយីហោរបស់អ្នក មានគេស្គាល់យ៉ាងទូលំទូលាយ ព្រមទាំងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដែលលើសពីការដែលគ្រាន់តែចុចមើលធម្មតា។

•  Effectsប្រចាំម៉ាកយីហោ៖ បង្កើនភាពសប្បាយរីករាយ ដោយបង្កើតស្គីគ័រ filter និង special effects ដែលងាយចែករំលែក។ បញ្ចេញទេពកោសល្យច្នៃប្រឌិតរបស់អ្នក ដើម្បីបង្កើនប្រជាប្រិយភាពរបស់ម៉ាកយីហោរបស់អ្នក។

Httpool ដែលជាដៃគូលក់ការផ្សាយ ពាណិជ្ជកម្មផ្ដាច់មុខរបស់TikTokនៅកម្ពុជា នឹងរង់ចាំជួយគាំទ្រអាជីវកម្មនៅកម្ពុជា ក៏ដូចជាជួយពួកគេលើផ្នែកយុទ្ធសាស្ត្រទីផ្សារផងដែរ តាមរយៈដំណោះស្រាយផ្សាយពាណិជ្ជកម្មរបស់TikTok។ គន្លឹះល្អៗ ទិកនិកអភិវឌ្ឍយុទ្ធសាស្ត្រ និងវគ្គបណ្ដុះបណ្ដាលអំពីគោលការណ៍ផ្សាយពាណិជ្ជកម្មរបស់TikTok ក៏មានផ្ដល់ជូនដល់អាជីវកម្មទាំងឡាយនៅកម្ពុជាផងដែរ តាមរយៈការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មដ៏ចំណានរបស់Httpool។

 ឱកាសសម្រាប់អាជីវកម្មនៅកម្ពុជា

TikTok For Business អាចជួយអាជីវកម្មនៅកម្ពុជា ឲ្យបង្កើតក្រុមអ្នកគាំទ្រថ្មីមួយ និងជំរុញការលក់ នៅខណៈដែលគេស្រាវជ្រាវឃើញថា អតិថិជនភាគច្រើននិយមបង់ថ្លៃទំនិញនិងទាក់ទងគ្នាតាមអនឡាញ ដោយសារតែព្រួយបារម្ភអំពីការឆ្លងជំងឺកូវីដ១៩ TikTok ជឿជាក់ថា តាមរយៈការវិនិយោគ ទៅលើប្រព័ន្ធឌីជីថល អាជីវកម្មនៅកម្ពុជានឹងអាចទប់ទល់ នឹងផលអវិជ្ជមានដែល កើតចេញពីការ រាតត្បាតជំងឺកូវីដ១៩។ បើយោងតាម TikTok ការសិក្សាប្រតិកម្មពិតរបស់ទីផ្សារបែបវិទ្យាសាស្ត្រមួយ ដែលធ្វើឡើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍កាលពីខែមេសាឆ្នាំ២០២១ដោយក្រុមហ៊ុន Nielsen បានរកឃើញថា ៩១ភាគរយនៃអ្នកប្រើប្រាស់ ជឿថា មាតិកាដែលផ្សព្វផ្សាយនៅលើTikTok គឺមានលក្ខណៈពិសេស ឬ ខុសប្លែកពីមាតិកា​នៅលើវេទិការបស់គូប្រជែង។

ក្រុមហ៊ុនដដែលនេះបានឲ្យដឹងថា ដំណោះស្រាយ TikTok For Business ដែលអាចប្រើ បាននៅកម្ពុជានាពេលបច្ចុប្បន្ននេះ ត្រូវបានបង្កើតឡើង ដើម្បីផ្ដល់ជូនក្រុមហ៊ុន និងអ្នកធ្វើទីផ្សារ នូវមធ្យោបាយផ្សព្វផ្សាយប្រកបដោយភាពច្នៃប្រឌិត ក៏ដូចជាទាក់ទាញ ចំណាប់អារម្មណ៍ អ្នកប្រើ TikTokបានយ៉ាង​ល្អផងដែរ។

បច្ចុប្បន្ន TikTok កំពុងធ្វើការវាយលុកយ៉ាងខ្លាំង ទៅក្នុងទីផ្សារបណ្ដាញសង្គមនៅកម្ពុជា បន្ទាប់ពីក្រុមហ៊ុនប្រតិបត្តករទូរស័ព្ទចល័តជាច្រើននៅកម្ពុជា បានដាក់បញ្ចូលapp TikTokនេះ ទៅក្នុងកញ្ចប់សេវាកម្មរបស់ពួកគេ។
© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុងញូវយ៉ក តម្រូវឲ្យអ្នកអាចចូលភោជនីយដ្ឋាន កន្លែងហាត់ប្រាណ និងកន្លែងកម្សាន្ដផ្សេងៗទៀតបាន ត្រូវតែបានចាក់វ៉ាក់សាំង

ព័ត៌មាន
ទោះបីជាការចាក់វ៉ាក់សាំងនៅសហរដ្ឋអាមេរិកបាននិងកំពុងសម្រុកធ្វើឡើងកាន់តែខ្លាំងក៏ដោយ ក៏ប៉ុន្ដែ អាមេរិកនៅតែបន្ដវិធានការតឹងរ៉ឹងមួយចំនួន...

ស្ថានការវិវត្តន៍នៃមេរោគបំប្លែងថ្មី ឌែលតា នៅកម្ពុជា កំពុងបង្កក្ដីបារម្ភកាន់តែខ្លាំង

ព័ត៌មាន
កម្ពុជា ក៏ដូចជាប្រទេសជាច្រើនផ្សេងទៀតនៅលើពិភពលោក កំពុងមានក្ដីបារម្ភកាន់តែខ្លាំងជុំវិញនឹងការរីករាលដាលនៃកូវីដ-១៩បំប្លែងថ្មីឌែលតា ដែលគិ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ