អត្ថបទក្រុមហ៊ុន

ធនាគារ ប្រៃសណីយ៍កម្ពុជា និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ អនុញ្ញាតឱ្យអតិថិជនដកប្រាក់ឆ្លងម៉ាស៊ីនATMគ្នា ដោយឥតគិតថ្លៃ


ធនាគារ ប្រៃសណីយ៍កម្ពុជា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ សហការគ្នា ដើម្បីផ្តល់ជូនអតិថិជន នួវភាពងាយស្រួលក្នុងការប្រើប្រាស់ប័ណ្ណATM និងប័ណ្ណវីសាឥណពន្ធរបស់ខ្លួន ក្នុងការដកប្រាក់តាមរយៈម៉ាស៊ីនATM របស់ស្ថាប័នទាំងពីរ នៅ២៥ខេត្តក្រុង ដោយឥតគិតថ្លៃសេវា។
ធនាគារ ប្រៃសណីយ៍កម្ពុជា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ សហការគ្នា ដើម្បីផ្តល់ជូនអតិថិជន នួវភាពងាយស្រួលក្នុងការប្រើប្រាស់ប័ណ្ណATM និងប័ណ្ណវីសាឥណពន្ធរបស់ខ្លួន ក្នុងការដកប្រាក់តាមរយៈម៉ាស៊ីនATM របស់ស្ថាប័នទាំងពីរ នៅ២៥ខេត្តក្រុង ដោយឥតគិតថ្លៃសេវា

ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការភាពជាដៃគូ នៃគ្រឹះស្ថានហិរញ្ញវត្ថុទាំងពីរ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២០ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារតារាអ៊ែរផត ដោយ​មាន​ការ​ចូលរួម​ដោយ​គណៈគ្រប់គ្រងជាន់​ខ្ពស់​ នាយក និងនាយិកា ស្ថាប័នទាំងពីរ។

បច្ចុប្បន្ន​ ធនាគារ ប្រៃសណីយ៍កម្ពុជា មានបណ្តាញម៉ាស៊ីន ATM សរុប ៨៩ទីតាំងនៅទូទាំងប្រទេស ចំណែកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ មានបណ្តាញម៉ាស៊ីន ATM សរុប ៧០ទីតាំងទូទាំងប្រទេស។ នេះ​មាន​ន័យថា អតិថិជនទាំងអស់របស់ធនាគារ ប្រៃសណីយ៍កម្ពុជា និង ​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ អាចដកប្រាក់ពីម៉ាស៊ីន ATM សរុប ១៥៩ទីតាំងទូទាំងប្រទេស ដោយឥតគិតថ្លៃសេវា។

លោក​ តូច ចៅចេក​ ប្រធាននាយកប្រតិបត្តិ​ នៃធនាគារ ប្រៃសណីយ៍កម្ពុជា បានមានប្រសាសន៍ថា «ធនាគារ ប្រៃសណីយ៍កម្ពុជា ពិតជាមានសេចក្តីសោមនស្សជាខ្លាំងដែលបានក្លាយជាដៃគូសហការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ហើយ​​កិច្ចសហប្រតិបត្តិការមួយនេះ គឺជា​យុទ្ធសាស្រ្តរបស់​ស្ថាប័នទាំងពីរ ដែល​ធ្វើឡើងក្នុង​គោលដៅរួម​ គឺដើម្បីពង្រឹង និង​ពង្រីក​សេវាកម្មរបស់ខ្លួន​ឱ្យ​កាន់តែ​រហ័ស ងាយស្រួល និង​ខិត​ជិត​អតិថិជន។»

លោក គា បូរាណ ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានមានប្រសាសន៍ថា៖ «គោលបំណងសំខាន់នៃកិច្ចសហការនេះគឺផ្តោតសំខាន់លើអតិថិជនជាចម្បង ដើម្បីធ្វើប្រតិបត្តិការសេវាកម្មហិរញ្ញវត្ថុ តាមរយៈការដកប្រាក់នៅតាមម៉ាស៊ីនអេធីអឹម របស់ស្ថាប័នទាំងពីរ បានយ៉ាងងាយស្រួល មានប្រសិទ្ធិភាព និងចំណេញពេលវេលា។ យើងនឹងនៅតែបន្តពង្រីក និងពង្រឹងសក្តានុពលការគ្រងគ្រងហិរញ្ញវត្ថុ ឲ្យបានកាន់តែទូលំទូលាយ និងបំពេញតម្រូវការអតិថិជន តាមរយៈការចាប់ដៃគូសហការជាមួយស្ថាប័នដែលមានគុណភាព និងមានកេរឈ្មោះដូចជាធនាគារ ប្រៃសណីយ៍កម្ពុជាជាដើម។ បើទោះបីជាស្ថិតនៅក្នុងកាលៈទេសៈគំរាមកំហែងពីជំងឺកូវីដ-១៩ យ៉ាងណាក្តី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ នៅតែបន្តបោះជំហានទៅមុខឥតឈប់ឈរតាមរយៈការបង្កើតឲ្យមានផលិតផល និងសេវាកម្មថ្មីៗដើម្បីបំពេញតម្រូវការរបស់ អ្នកប្រើប្រាស់ ស្របតាមសម័យកាលឌីជីថល ដូចជាសេវាបើកគណនីធនាគារដោយខ្លួនឯង សេវាធនាគារចល័ត AMK Mobile កម្ចីឌីជីថល ឬ កម្ចីអនឡាញ និងសេវាហិរញ្ញវត្ថុផ្សេងៗទៀត ដែលកំពុងបម្រើដល់តម្រូវការរបស់អ្នកប្រើប្រាស់ទូទាំងប្រទេសកម្ពុជា»។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


យុទ្ធនាការផ្សព្វផ្សាយកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ ស្តីអំពីព័ត៌មានមណ្ឌលសុខភាព និងសាលារៀន

ព័ត៌មាន
អង្គការក្រៅរដ្ឋាភិបាលសរុបចំនួន៧ ក្នុងរាជធានីភ្នំពេញនិងតាមណ្តាខេត្តមួយចំនួន ដែលជាដៃគូអនុវត្ត គម្រោងការច្នៃប្រតិដ្ឋថ្មីសម្រាប់គណនេយ្យភាពសង្គមន…

ចំណេញអស់ទាស់! បញ្ចុះតម្លៃរហូតដល់ 8% + 1% រួមជាមួយអាំងប៉ាវហេងៗរហូតដល់ $8,000 ពីបុរី ប៉េង ហួត

ព័ត៌មាន
តើលោកអ្នកកំពុងមានផែនការចង់បានផ្ទះផ្ទាល់ខ្លួនសម្រាប់ដើមឆ្នាំ២០២២នេះមែនទេ? ឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន បុរី ប៉េង ហួត នឹងអាចធ្វើឱ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ