កុំវិនិយោគ១០០លានដុល្លារ ហើយខ្ចីបំណុលគេ៨០លានដុល្លារ

អ្នកឧកញ៉ា លាង ម៉េង៖ យើងមិនអាចវិនិយោគ១០០លានដុល្លារ ហើយខ្ចីបំណុលគេ៨០លានដុល្លារនោះទេ


ក្រុមហ៊ុនអភិវឌ្ឍន៍ត្រូវគិតគូឲ្យបានហ្មត់ចត់លើបញ្ហាទីផ្សារនិងចរន្តរំហូរសាច់ប្រាក់របស់ខ្លួន ក៏ដូចជាជៀសវាងវិនិយោគ១០០លានដុល្លារ ហើយខ្ចីបំណុលគេ៨០លានដុល្លារ ប្រសិនបើមិនចង់ជួបបញ្ហាក្នុងការវិនិយោគ។
កុំវិនិយោគ១០០លានដុល្លារ ហើយខ្ចីបំណុលគេ៨០លានដុល្លារ
ដោយ

វិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជាបានរីកចម្រើនយ៉ាងឆាប់រហ័សនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយទន្ទឹមនឹងភាពរីកចម្រើននេះ វិស័យនេះ កំពុងប្រឈមនឹងភាពឆ្អែតនៃទីផ្សារ ដែលបណ្តាលមកពីការផ្គត់ផ្គង់លើសតម្រូវការ។ ភាពឆ្អែតនៃទីផ្សារនេះ ហើយស្របពេលដែលសេដ្ឋកិច្ចកម្ពុជា និងសេដ្ឋកិច្ចសកលកំពុងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ផងនោះវាបានធ្វើឲ្យក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមួយចំនួនកំពុងជួបបញ្ហារំហូរសាច់ប្រាក់ ក្រោយប្រាក់ចំណូលរបស់ពួកគេមានការធ្លាក់ចុះ។ ជុំវិញស្ថានភាពវិស័យអចលនទ្រព្យនៅកម្ពុជានេះ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង គ្រុប បានចែករំលែកបទពិសោធ និងទស្សនៈផ្ទាល់ខ្លួន ក្នុងវេទិកាធុរកិច្ចកម្ពុជាឆ្នាំ២០២៣ ដែលរៀបចំដោយសមាគមឧកញ៉ាកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។ សម្រាប់អ្នកជំនួញដ៏ល្បីល្បាញរូបនេះ ក្រុមហ៊ុនអភិវឌ្ឍន៍ត្រូវគិតគូឲ្យបានហ្មត់ចត់លើបញ្ហាទីផ្សារនិងចរន្តរំហូរសាច់ប្រាក់របស់ខ្លួន ក៏ដូចជាជៀសវាងវិនិយោគ១០០លានដុល្លារ ហើយខ្ចីបំណុលគេ៨០លានដុល្លារ ប្រសិនបើមិនចង់ជួបបញ្ហាក្នុងការវិនិយោគ។ ស្ថានភាពទីផ្សារអចលនទ្រព្យនៅកម្ពុជាអាចបន្តយ៉ាប់រហូតដល់ឆ្នាំ២០២៤។
នាវេទិកាធុរកិច្ចកម្ពុជាប្រចាំឆ្នាំ២០២៣ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលជាអ្នកជំនួញអចលនទ្រព្យដ៏ល្បីល្បាញមួយរួបនៅកម្ពុជាបានចែករំលែកបទពិសោធ និងទស្សនៈមួយចំនួនថា ក្នុងកាលៈទេសៈដែលវិស័យអចលនទ្រព្យកំពុងស្ថិតក្នុងភាពឆ្អែតនៃទីផ្សារក្រុមហ៊ុនអភិវឌ្ឍន៍ត្រូវសិក្សាពីតម្រូវការទីផ្សារនិងចរន្តរំហូរសាច់ប្រាក់ឲ្យបានល្អិតល្អន់មុនសម្រេចចិត្តបោះទុនវិនិយោគក្នុងវិស័យនេះ។ សម្រាប់អ្នកឧកញ៉ា លាង ម៉េង ក្រុមហ៊ុនវិនិយោគមិនគួរខ្ចីលុយគេមកវិនិយោគរហូតដល់៨០% នៃទំហំវិនិយោគសរុបនោះទេដ្បិតវាអាចបង្កហានិភ័យខ្ពស់ក្នុងការវ័ណ្ឌកជាមួយបំណុលនិងការដួលរលំ។ ជាទស្សនៈរបស់អ្នកជំនួញរូបនេះ ក្រុមហ៊ុនអភិវឌ្ឍន៍គួរខ្ចីលុយគេតែ៣០% នៃទំហំវិនិយោគសរុបបានហើយ បើមិនចង់ប្រឈមនឹងបញ្ហានានា។

អ្នកជំនួញចម្រុះវិស័យរូបនេះកត់សម្គាល់ឃើញថា ការផ្ទុះការតវ៉ា និងការចោទប្រកាន់ពីសំណាក់ប្រជាពលរដ្ឋថាក្រុមហ៊ុននេះក្រុមហ៊ុននោះបោកប្រាស់ គឺអាចបណ្តាលមកពីក្រុមហ៊ុនអភិវឌ្ឍន៍មិនបានគិតគូពីរំហូរចរន្តសាច់ប្រាក់ និងទុនវិនិយោគរបស់ខ្លួនឲ្យបានច្បាស់លាស់។ ជាមួយគ្នានេះអ្នកជំនួញរូបនេះជំរុញឲ្យក្រុមហ៊ុនបង្កើនការប្រុងប្រយ័ត្នក្នុងការវិនិយោគក្នុងវិស័យអចលនទ្រព្យនាពេលបច្ចុប្បន ដែលកំពុងប្រឈមនឹងបញ្ហាការផ្គត់ផ្គង់លើសតម្រូវការ និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចរបស់កម្ពុជា និងលើពិភពលោក។
បើតាមការគូសបញ្ជាក់របស់អ្នកឧកញ៉ា លាង ម៉េង បញ្ហាការផ្គត់ផ្គង់លើសតម្រូវការក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា គឺដោយសារវិនិយោគិននាំគ្នាសម្រុកវិនិយោគលើវិស័យច្រើនពេក។ ម្យ៉ាងទៀតវិនិយោគិននៅកម្ពុជាភាគច្រើនវិនិយោគតាមគ្នា ក្រោយឃើញភាពជោគជ័យរបស់ក្រុមហ៊ុនណាមួយ និងការរំពឹងខ្ពស់ក្នុងការទទួលបានជោគជ័យ ដោយភ្លេចគិតពីបញ្ហាប្រឈមដែលអាចកើតមានឡើង។

ជុំវិញស្ថានភាពទីផ្សារអចលនទ្រព្យនៅកម្ពុជានាពេលបច្ចុប្បន្ន អ្នកឧកញ៉ា លាង ម៉េង កត់សម្គាល់ឃើញថា ចរន្តទិញលក់ក្នុងវិស័យនេះមិនទាន់មានភាពល្អប្រសើរនៅឡើយទេ។ អ្នកជំនាញរូបនេះវាយតម្លៃថា ការធ្លាក់ចុះតម្រូវការទិញលក់ក្នុងវិស័យអចលនទ្រព្យនឹងបន្តអូសបន្លាយរហូតដល់ជិតចុងឆ្នាំ២០២៤។ តែយ៉ាងណាអ្នកជំនួញរូបនេះរំពឹងថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលនឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខ នឹងមានយុទ្ធសាស្ត្រធ្វើឲ្យវិស័យអចលនទ្រព្យកម្ពុជាមានសន្ទុះកើនឡើងខ្លាំងម្តងទៀតដូចកាលឆ្នាំ២០១៨៕




អត្ថបទបន្ទាប់


មន្ត្រីជាន់ខ្ពស់ CDC ជំរុញឱ្យវិនិយោគិនងាកមកវិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មដែលជាវិស័យមានសក្តានុពលខ្ពស់

ព័ត៌មាន
ស្ថិតក្នុងកាលៈទេសៈដែលស្ថានភាពពិភពលោកនៅមិនទាន់មានភាពច្បាស់លាស់ និងជួបបញ្ហាប្រឈមជាច្រើននាពេលបច្ចុប្បន្ន មន្ត្រីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន…

តើផែនការទាក់ទាញភ្ញៀវទេសចរបរទេស៥លាននាក់ របស់កម្ពុជាក្នុងឆ្នាំនេះ អាចសម្រេចបានតាមការគ្រោងទុកដែរឬទេ?

ព័ត៌មាន
បើទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្ន កំពុងស្ថិតនៅក្នុងស្ថានភាពមិនទាន់ច្បាស់លាស់ ហើយវាបានបន្តជះឥទ្ធិពលមួយចំនួនដល់វិស័យទេសចរណ៍ពិភ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ