អាជីវកម្មលក់អាជ្ញាបណ្ណ

ការធ្វើអាជីវកម្មលក់អាជ្ញាបណ្ណជំនួញនៅថៃ រំពឹងមានកំណើនរង្វង់២០% នៅឆ្នាំនេះ


ក្រសួងពាណិជ្ជកម្មថៃនឹងលើកកម្ពស់ប្រតិបត្តិករអាជីវកម្មអាជ្ញាបណ្ណ និងពន្លឿនការបង្កើតស្តង់ដារអាជីវកម្មអាជ្ញាបណ្ណ ដើម្បីបង្កើនសមត្ថភាពរបស់ពួកគេ និងបង្កើតបណ្តាញជាមួយនឹងអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ ដើម្បីពង្រីកទីផ្សារ និងបង្កើតតម្លៃសេដ្ឋកិច្ច។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
អាជីវកម្មលក់អាជ្ញាបណ្ណ
ដោយ

លោកស្រី អូរ៉ាម៉ុន ស៊ុបថាវីធុម (Auramon Supthaweethum) អគ្គនាយិកានៃនាយកដ្ឋានអភិវឌ្ឍន៍ពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្មថៃ បាននិយាយថា ការធ្វើអាជីវកម្មអាជ្ញាបណ្ណ គឺជាដំណោះស្រាយដ៏ល្អឥតខ្ចោះសម្រាប់បុគ្គល ដែលគ្មានបទពិសោធន៍ក្នុងការបើកអាជីវកម្មផ្ទាល់ខ្លួន ខណៈដែលជារៀងរាល់ឆ្នាំ សហគ្រិនជាង២ម៉ឺននាក់ បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចូលរួមជាមួយអាជីវកម្មអាជ្ញាបណ្ណដែលមានអត្រាកំណើនប្រចាំឆ្នាំជាមធ្យមចន្លោះពី១៥ទៅ២០%។

លោកស្រីបានបន្ថែមថា ដូច្នេះហើយ វិស័យនេះត្រូវបានគេចាត់ទុកថា មានសារសំខាន់ណាស់សម្រាប់ការជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ ហើយការអភិវឌ្ឍន៍អាជីវកម្មអាជ្ញាបណ្ណឱ្យស្របតាមស្តង់ដារអន្តរជាតិ គឺជារឿងចាំបាច់បំផុត។

លោកស្រី អូរ៉ាម៉ុន បានបន្ថែមទៀតថា នាយកដ្ឋានអភិវឌ្ឍន៍ធុរកិច្ចបានផ្តួចផ្តើមកម្មវិធី«ស្តង់ដារអាជ្ញាបណ្ណ» ដើម្បីពង្រឹងអាជីវកម្មអាជ្ញាបណ្ណរបស់ប្រទេសថៃ ដោយការអភិវឌ្ឍសមត្ថភាពគ្រប់គ្រងអាជីវកម្មប្រកបដោយប្រសិទ្ធភាព និងជាប្រព័ន្ធ លើកកម្ពស់ស្ដង់ដារគុណភាពជាសកល ជំរុញការជឿទុកចិត្តរបស់អតិថិជន និងអ្នកទទួលសិទ្ធិផ្តាច់មុខ និងក្លាយជាកម្លាំងដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចរបស់ប្រទេសឆ្ពោះទៅមុខប្រកបដោយស្ថិរភាព និងនិរន្តរភាព។

លោកស្រី អូរ៉ាម៉ុន បាននិយាយថា នាយកដ្ឋាននេះកំពុងអភិវឌ្ឍសមត្ថភាពនៃការគ្រប់គ្រងអាជីវកម្មអាជ្ញាបណ្ណក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកហើយ ហើយបច្ចុប្បន្នមានអាជីវកម្មអាជ្ញាបណ្ណចំនួន៥២៥ ដែលបានបំពេញតាមស្តង់ដារគ្រប់គ្រងគុណភាព ហើយនាយកដ្ឋាននេះក៏នឹងត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាពស្តង់ដារទាំងនេះរៀងរាល់ពីរឆ្នាំម្តង ដើម្បីកំណត់អាជីវកម្មមួយនេះឱ្យស្របតាមស្តង់ដារសកល។

ទីផ្សារអាជីវកម្មអាជ្ញាបណ្ណរបស់ប្រទេសថៃ បច្ចុប្បន្នត្រូវបានប៉ាន់ប្រមាណថា មានតម្លៃប្រហែល៣០០ពាន់លានបាត ប្រហែលជាង៨លានដុល្លារអាម៉េរិក ជាមួយ​នឹងកំណើននៅឆ្នាំនេះត្រូវបានគេរំពឹងថា នឹងឈានដល់១៥-២០% បើធៀបនឹងឆ្នាំមុន៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិនិយោគគិននៅម៉ាឡេស៊ីកំពុងបង្កើនការយកចិត្តទុកដាក់ ក្រោយតម្លៃលុយរីងហ្គីតធ្លាក់ចុះដល់កម្រិតទាបបំផុតនៅក្នុងរយៈពេល២៦ឆ្នាំ

ព័ត៌មាន
បណ្តាក្រុមហ៊ុន និងវិនិយោគិននៅម៉ាឡេស៊ី កំពុងប្រឈមមុខនឹងបញ្ហាការកើនឡើងថ្លៃដើម ក្រោយតម្លៃលុយរីងហ្គីតរបស់ប្រទេសនេះ បានធ្លាក់ថ្លៃដល់កម្រិតទាប…

តម្លៃប្រេងឆៅកើនឡើងខ្ពស់ដោយសារក្ដីកង្វល់ពីការផ្គត់ផ្គង់ ខណៈការរំខានលើការដឹកជញ្ជូននៅតែបន្តមាន

ព័ត៌មាន
សន្ទស្សន៍តម្លៃប្រេងឆៅពិភពលោក បានកើនឡើងខ្ពស់នៅក្នុងការជួញដូរនៅក្នុងតំបន់អាស៊ី កាលពីថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ដោយជាមធ្យមបានកើនឡើង១៥សេនដុល្លារ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ