សហរដ្ឋអាមេរិក

សហរដ្ឋអាមេរិកបន្ថែមទណ្ឌកម្មលើប្រទេសចិន មីយ៉ាន់ម៉ា និងកូរ៉េខាងជើង ក្រោមហេតុផលសិទ្ធិមនុស្ស


សហរដ្ឋអាមេរិកបានបន្តដាក់ទណ្ឌកម្មបន្ថែមទៀត ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស មកលើបុគ្គល មន្ត្រីជាន់ខ្ពស់ អង្គភាព និងក្រុមហ៊ុនជាច្រើន ដែលជាប់ពាក់ព័ន្ធនឹងរដ្ឋាបាលចិន មីយ៉ាន់ម៉ា កូរ៉េខាងជើង និង បង់ក្លាដែសជាដើម។ ក្នុងនោះក៏មានដែរក្រុមហ៊ុនអភិវឌ្ឍបច្ចេកវិទ្យា AI របស់ចិនមួយ ឈ្មោះ SenseTime Group ដែលវ៉ាស៊ីនតោនបានដាក់ក្នុងបញ្ជីខ្មៅ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
រូបតំណាង៖ អាមេរិកបន្ថែមទណ្ឌកម្មចំថ្ងៃសិទ្ធិមនុស្ស
ដោយ

បញ្ហា​សំណុំរឿង​សិទ្ធិ​មនុស្ស​ដូច​គ្នា ប៉ុន្តែ​ប្រទេស​ផ្សេង​ៗ​គ្នា​មួយ​ចំនួន​ទៀត​កាលពី​ស​ប្តា​ហ៍​មុន បាន​រង​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ពី​សហរដ្ឋអាមេរិក និង​ប្រទេស​ជា​សម្ព័ន្ធមិត្ត​។ កា​ណា​ដា និង ចក្រភព​អង់គ្លេស បាន​ធ្វើ​តាម​អា​មេ​រិ​ក ដោយ​សម្រេច​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​មី​យ៉ា​ន់​ម៉ា ដែរ ក្រោម​ហេតុផល​រំលោភសិទ្ធិ​មនុស្ស​។ ដោយឡែក ទីក្រុង​វ៉ា​ស៊ី​ន​តោន បាន​ដាក់​ទណ្ឌកម្ម​ថ្មី​មួយទៀត ដែល​ជា​ទណ្ឌកម្ម​ទី​មួយ​ក្រោម​រដ្ឋបាល​លោក ចូ បៃ​ឌិន លើ​របប​ក្រុង​ព្យុ​ង​យ៉ាង កូរ៉េ​ខាងជើង​។

គួរ​កត់​សម្គាល់ថា ទណ្ឌកម្ម​ថ្មី​ៗ​នេះ ធ្លាក់​មក​ជួន​ចំ​ថ្ងៃ​ដែល​គេ​កំពុង​អបអរ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ថ្ងៃ​ទី​១០​ខែធ្នូ​។ បន្ថែម​ពីលើ​នេះ​ចុង​ស​ប្តា​ហ៍​មុន​នេះ វ៉ា​ស៊ី​ន​តោន​បាន​បន្ថែម​ក្រុមហ៊ុន​មួយ​របស់​ចិន ឈ្មោះ SenseTime Group ដែល​ជំនាញ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​បញ្ញា​សប្ប​និម្មិត AI ចូល​ទៅ​ក្នុង​បញ្ជីខ្មៅ​របស់​ខ្លួន ដោយ​បាន​សំអាង​ថា ក្រុមហ៊ុន​ខាងលើ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ឧស្សាហកម្ម​យោធា​របស់​ចិន​។ ទណ្ឌកម្ម​ខាងលើ នឹង​ឈាន​ទៅ​ហាមប្រាម​អ្នក​វិនិយោគ​អា​មេ​រិ​ក ពី​ការ​រកស៊ី ឬ​ទិញ​ភាគហ៊ុន​ពី​ក្រុមហ៊ុន​ខាងលើ​នេះ​ផង​ដែរ​។

ស្ថានទូត​ចិន​ប្រចាំ​នៅ​អា​មេ​រិ​ក បាន​ប្រតិកម្ម​ថ្កោលទោស ការ​សម្រេច​របស់​អា​មេ​រិ​កថា ជា​ការ​បំពាន​និង​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​។ ចិន​ហៅ​ទ​ង្វើ​របស់​អា​មេ​រិ​ក ថា​ជា​ការ​រំលោភ​យ៉ាងធ្ងន់ធ្ងរ​លើ​បទដ្ឋាន​ជា​មូលដ្ឋាន​ក្នុង​ទំនាក់ទំនង​អន្តរជាតិ​។

អ្នកនាំពាក្យ​ស្ថានទូត​ចិន លោក លីវ ផេង​យូ បាន​និយាយ​ថា វា​នឹង​ធ្វើ​ឱ្យ​មាន​គ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ​ដល់​ទំនាក់ទំនង​ចិន​-​អា​មេ​រិ​ក ហើយ​បាន​ជំរុញ​ឱ្យ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​លុប​ចោលការ​សម្រេចចិត្ត​ដាក់​ទណ្ឌកម្ម​នេះ​វិញ​។

សូម​ជម្រាប​ថា បន្ថែម​ពីលើ​ការ​ដាក់​ទណ្ឌកម្ម​ខាងលើ រដ្ឋសភា​រដ្ឋ​អា​មេ​រិ​ក​កាលពី​ស​ប្តា​ហ៍​មុន ទើបបាន​អនុម័ត​សេចក្តីព្រៀងច្បាប់​ថ្មី​មួយទៀត ដែល​ឈាន​ទៅ​ហាមឃាត់​ការ​នាំ​ចូល​ទំនិញ​ពី​តំបន់​ស៊ី​ន​ជាំ​ង ប្រទេស​ចិន ដែល​គេ​ជឿ​ថា​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ការ​បង្ខិតបង្ខំ​និង​ជិះជាន់​កម្លាំង​ពលកម្ម​លើ​ជនជាតិភាគតិច​អ៊ុយ​ហ្គ័​រ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចំណេញរហូតដល់ជាង១១ម៉ឺនដុល្លារ ពី ORKIDE MEGA SALES

ព័ត៌មាន
ដើម្បីអបអរសាទរបុណ្យណូអែល និងចូលឆ្នាំសកលខាងមុខនេះ ក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន បានរៀបចំកម្មវិធីផ្តល់ជូនយ៉ាងពិសេសនោះគឺ ORKIDE MEGA …

សេដ្ឋកិច្ចថៃរំពឹងនឹងងើបឡើង បានពេញលេញឡើងវិញនៅឆ្នាំ ២០២៣

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក អាកខុម បានឱ្យដឹងថា សេដ្ឋកិច្ចថៃត្រូវបានគេរំពឹងថា នឹងងើបឡើងវិញពេញលេញ ដូចទៅនឹងកម្រិតមុនពេលមានជំងឺរាតត្ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ