រូបិយប័ណ្ណប៊ីតខញ

តម្លៃប្រាក់ដុល្លារបានធ្លាក់ចុះ ខណៈរូបិយប័ណ្ណប៊ីតខញកើនឡើងដល់កម្រិតខ្ពស់នៅ២ឆ្នាំមកនេះ


តម្លៃប្រាក់ដុល្លារអាម៉េរិក បានធ្លាក់ចុះកាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ ដោយសាររងសម្ពាធពីទិន្នផលរបស់ក្រសួងហិរញ្ញវត្ថុធ្លាក់ចុះ ខណៈដែលរូបិយប័ណ្ណប៊ីតខញ (Bitcoin)បានកើនឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេលជាង២ឆ្នាំមកនេះ នៅចំពេលមានរំហូរដ៏ធំចូលទៅក្នុងមូលនិធិប្តូររូបិយប័ណ្ណគ្រីបតូ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
រូបិយប័ណ្ណប៊ីតខញ
ដោយ

សន្ទស្សន៍តម្លៃប្រាក់ដុល្លារបានធ្លាក់ចុះ០.០៩% មកនៅត្រឹមតែជិត១៥០យ៉េន ក្នុងមួយដុល្លារ ក្នុងការជួញដូរនៅអាស៊ី កាលពីព្រឹកថ្ងៃចន្ទ ខណៈដែលក្រុមពាណិជ្ជករបានវាយតម្លៃពីសុន្ទរកថាដ៏ប្រយ័ត្នប្រយែងរបស់ទេសាភិបាលធនាគារកណ្ដាលជប៉ុន លោក កាហ្សូ អ៊ូដា (Kazuo Ueda) កាលពីចុងសប្តាហ៍មុនថា វាដូចជាលឿនពេកក្នុងការសន្និដ្ឋានថា គោលដៅអតិផរណា របស់ធនាគារកណ្តាលជិតនឹងសម្រេចបានហើយនោះ។

ការធ្លាក់ចុះតម្លៃប្រាក់ដុល្លារនេះដោយសារតែទិន្នផលរតនាគារ បានធ្លាក់ចុះនូវការគាំទ្របន្ថែមសម្រាប់ប្រាក់ដុល្លារដោយទិន្នផលគោលរយៈពេល១០ឆ្នាំ ធ្លាក់ចុះដល់កម្រិតជិត៤,១៨% ជាលើកដំបូងក្នុងរយៈពេល២សប្តាហ៍ ហើយទិន្នផលរតនាគារ មានប្រហែល៤,១៩% នៅថ្ងៃចន្ទនេះ។ ក្រុមអ្នករៀបចំយុទ្ធសាស្រ្ត Westpac បានសរសេរនៅក្នុងកំណត់ត្រាអតិថិជនថា ភាពល្អៀងគ្នាតិចតួចនេះហាក់ដូចជាកំពុងមានការប្រែប្រួលឆ្ពោះទៅរកការសាកល្បងពីកម្រិតដែលគេចង់ដឹងពីការចេញផ្សាយម៉ាក្រូសេដ្ឋកិច្ចសំខាន់ៗនៅក្នុងសប្តាហ៍នេះ ក៏ដូចជាសក្ខីកម្មប្រចាំឆ្នាំមួយរបស់ប្រធានធនាគារកណ្ដាលអាម៉េរិក លោក ជេរូម ផៅវែល ដែលថ្លែងទៅកាន់សភាផងដែរ។

ចំណែករូបិយប័ណ្ណប៊ីតខញវិញ ត្រូវបានជួញដូរចុងក្រោយក្នុងតម្លៃជាង៦ម៉ឺន៣ពាន់ដុល្លារក្នុងមួយ Bitcoin គឺខ្ពស់ជាងការជួញដូរកាលពីថ្ងៃទី៣ ខែមីនា បន្ទាប់ពីបានឡើងដល់តម្លៃជាង៦ម៉ឺន៤ពាន់ដុល្លារ ដែលជាការកើនខ្ពស់បំផុតគិតចា​ប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២១ ដែលពេលនោះវាបានឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានរហូតដល់​ជិត៧ម៉ឺនដុល្លារ៕

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


សមាគមស្វាយចន្ទីកម្ពុជា អំពាវនាវឱ្យសមាជិកផ្អាកលក់គ្រាប់ចន្ទីឆៅ ចំពេលតម្លៃធ្លាក់ចុះខ្លាំង

ក្រោយពីដំណាំស្វាយចន្ទីកម្ពុជា កំពុងរងផលប៉ះពាល់ដោយសារបាតុភូតអែលនីណូ ដែលបណ្តាលឱ្យស្វាយចន្ទីគាំងផ្កា មិនចេញក្តឹប និងផ្កាក្រៀមខូចជាបណ្តើរៗនោះ…

ប្រជាជនចិន ដែលមានប្រាក់ចំណូលកម្រិតមធ្យមបានកើនដល់៥០០លាននាក់

សារព័ត៌មានគ្រប់គ្រងដោយរដ្ឋចិន Economic Daily បានរាយការណ៍កាលពីថ្ងៃអាទិត្យ សប្តាហ៍មុនថា ចំនួនប្រជាជនចិន ដែលមានប្រាក់ចំណូលកម្រិតមធ្យមបានក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ