វិស័យពាណិជ្ជកម្ម

លោក ដូណាល់ ត្រាំ ប្រកាសដាក់គំនាបពន្ធ៣០% លើអឺរ៉ុប និងម៉ិកស៊ិក ដែលធ្វើជម្លោះពាណិជ្ជកម្មកាន់តែតាងតឹង


រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានសម្រេចដាក់ពន្ធដាក់លើទំនិញរបស់សហភាពអឺរ៉ុប ដែលជាសម្ពន្ធមិត្តរបស់ខ្លួន និងប្រទេសម៉ិកស៊ិក ដែលជាអ្នកភូមិផងរបងជាមួយគ្នាចំនួន៣០% ដែលនឹងចូលជាធរមាននៅថ្ងៃទី១ ខែសីហា ដូចប្រទេសនានាដែរ។ ឆ្លើយតបនឹងការដាក់ពន្ធនេះ ក្រុមប្រទេសសមាជិកសហភាពអឺរ៉ុបនឹងជួបពិភាក្សាគ្នាក្នុងពេលឆាប់ៗនេះ ដើម្បីសម្រេចថា តើត្រូវតបតយ៉ាងណាជាមួយសហរដ្ឋអាម៉េរិក ដែលបានដាក់ពន្ធដែលមានតម្លៃជាង២៤ពាន់លានដុល្លារវិញ ឬយ៉ាងណា។
វិស័យពាណិជ្ជកម្ម
ដោយ

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃសៅរ៍ សប្តាហ៍មុនថា លោកនឹងដំឡើងពន្ធលើទំនិញនាំចូលពីសហភាពអឺរ៉ុប និងម៉ិកស៊ិក ចំនួន៣០% ហើយអត្រាពន្ធថ្មីនេះនឹងអនុវត្តចាប់ពីថ្ងៃទី១ ខែសីហា តទៅ ដូចបណ្តាប្រទេសផ្សេងៗដែរ។ ជាវិធានការពន្ធនេះ ត្រូវបានគេរំពឹងថា ទំនងជាអាចបង្កឱ្យមានភាពចលាចលពាណិជ្ជកម្មដ៏ធំរវាងសហរដ្ឋអាម៉េរិក និងដៃគូពាណិជ្ជកម្មធំៗទាំងពីរនេះ។

លោក ត្រាំ បានរៀបរាប់ក្នុងលិខិតផ្ញើទៅកាន់លោកស្រី ក្លូឌៀ សាញបោន (Claudia Sheinbaum) ប្រធានាធិបតីម៉ិកស៊ិកថា ម៉ិកស៊ិក ពិតជាបានជួយអាម៉េរិ កក្នុងការទប់ស្កាត់លំហូរជនចំណាកស្រុកដែលគ្មានឯកសារ និងឧក្រិដ្ឋកម្មគ្រឿងញៀនចូលទៅក្នុងសហរដ្ឋអាម៉េរិកមែន ប៉ុន្តែប្រទេសនេះមិនបានធ្វើគ្រប់គ្រាន់ ដើម្បីបញ្ឈប់អាម៉េរិកខាងជើង មិនឱ្យរងគ្រោះពីការជួញដូរគ្រឿងញៀននោះទេ។ ដោយឡែក ពាក់ព័ន្ធនឹងសហភាពអឺរ៉ុប លោក ត្រាំ បានរៀបរាប់ដោយចំហថា អាម៉េរិក និងសហភាពអឺរ៉ុប បានចំណាយពេលជាច្រើន ដើម្បីពិភាក្សាពីទំនាក់ទំនងពាណិជ្ជកម្មដើម្បីកាត់បន្ថយបញ្ហាឱនភាពពាណិជ្ជកម្ម ប៉ុន្តែជាអកុសលគម្លាតនៅតែមានធំដដែល។

ឆ្លើយតបនឹងការប្រកាសដាក់ពន្ធរបស់លោក ត្រាំ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី យូស៊ូឡា វុនឌ័រ ឡេយេន ( Ursula von der Leyen ) បានលើកឡើងថា សហភាពអឺរ៉ុប ចង់ជួបចរចាជាមួយអាម៉េរិក ប្រកបដោយស្ថិរភាព និងភាពជាដៃគូអន្តរអាត្លង់ទិក ប៉ុន្តែអឺរ៉ុប ក៏នឹងចាត់វិធានការចាំបាច់ ដើម្បីការពារផលប្រយោជន៍របស់សហភាពអឺរ៉ុប ផងដែរ។ តាមការរំពឹងទុកក្រុមប្រទេសសមាជិកសហភាពអឺរ៉ុបទាំង២៧ គ្រោងជួបគ្នា ដើម្បីពិភាក្សាសម្រេចដាក់ចេញវិធានការកំណត់ពន្ធដែលមានតម្លៃសរុបប្រមាណជាង២៤ពាន់លានដុល្លារលើសហរដ្ឋអាម៉េរិក។

កាលពីឆ្នាំ២០២៤ កន្លងទៅ ការដោះដូរពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងសហរដ្ឋអាម៉េរិកមានទំហំជិត៩៧៦ ពាន់លានដុល្លារនៅក្នុងនោះ អាម៉េរិកនាំចេញមកអឺរ៉ុប មានតែជាង៣៧០ពាន់លានដុល្លារប៉ុណ្ណោះ ខណៈអឺរ៉ុប នាំចូលទៅសហរដ្ឋអាម៉េរិក មានទំហំរហូតដល់៦០៦ពាន់លានដុល្លារ។ ដោយឡែកការដោះដូរពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក ជាមួយម៉ិកស៊ិកវិញមានទំហំ៨៤០ពាន់លានដុល្លារ ក្នុងនោះការនាំចេញរបស់អាម៉េរិក មានទំហំ៣៣៤ពាន់លានដុល្លារ តែការនាំចូលមានទំហំ៥០៦ពាន់លានដុល្លារ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អ្នកជំនាញសេដ្ឋកិច្ចព្រមានថា អត្រាអតិផរណានៅអាម៉េរិកនឹងហក់ឡើងខ្ពស់ ក្រោយពន្ធរបស់លោក ត្រាំ ចាប់ផ្តើមអនុវត្តនៅខែក្រោយ

ក្រោយមើលឃើញពីអត្រាកំណើនអតិផរណាតិចតួចអស់រយៈពេលជាច្រើនខែ សហរដ្ឋអាម៉េរិក បានជួបបញ្ហាការកើនឡើងតម្លៃទំនិញ និងសេវាកម្មប្រមាណ០,៣% កាលពីខែមិ…

អាស៊ាន និងចិន រួមគ្នាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មលើវិស័យថ្មីៗបន្ថែម ក្រោយរងសម្ពាធពន្ធពីអាម៉េរិក

ទោះបីសហរដ្ឋអាម៉េរិក បានបន្ធូបន្ថយសម្ពាធពន្ធខ្លះសម្រាប់អាស៊ានក៏ដោយ តែអ្នកវិភាគអះអាងថា វានៅតែស្ថិតក្នុងកម្រិតមួយខ្ពស់ ដែលអាចបង្កការរំខានដល់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ