ម៉ាឡេស៊ីនឹងជ្រើសតាំងនាយករដ្ឋមន្ត្រីថ្មី

ព្រះមហាក្សត្រម៉ាឡេស៊ីនឹងជ្រើសតាំងនាយករដ្ឋមន្ត្រីថ្មី ខណៈការបោះឆ្នោតកំពុងជួបវិបត្តិ


ព្រះមហាក្សត្រម៉ាឡេស៊ី អាល់ ស៊ុលតង់ អាប់ឌុលឡា (Al-Sultan Abdullah) ទ្រង់បានប្រកាសកាលពីថ្ងៃអង្គារថា ព្រះអង្គនឹងជ្រើសតាំងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីថ្មីបន្ទាប់ពីគូប្រជែងនាំមុខគេចំនួន ២ រូបមិនបានឈ្នះសំឡេងភាគច្រើននៅក្នុងការបោះឆ្នោតកាលពីចុងសប្តាហ៍មុន ហើយសំណើរបស់ព្រះអង្គដែលស្នើសុំឱ្យអ្នកទាំង២ធ្វើការជាមួយគ្នាត្រូវបានបដិសេធ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងាររ៉យទ័រ។
ព្រះមហាក្សត្រម៉ាឡេស៊ីនឹងជ្រើសតាំងនាយករដ្ឋមន្ត្រីថ្មី ខណៈការបោះឆ្នោតកំពុងជួបវិបត្តិ

ការ​បោះឆ្នោត​នេះ​​បាន​ធ្វើ​ឲ្យ​សភា​​ព្យួរមួយ​រយៈ ​ដែល​​មិន​ធ្លាប់​មាន​ពី​មុន​មក​ដោយ​សារ​​តែ​ទាំង​​មេដឹក​នាំបក្ស​ប្រឆាំង​លោក អានវ៉ា អ៊ីប្រាហ៊ីម ​(Anwar Ibrahim) និង​អតីត​នាយករដ្ឋមន្ត្រី​លោក មូយីដឌីន យ៉ាស្ស៊ីន (Muhyiddin Yassin)​ មិន​ទទួល​បាន​សំឡេង​ភាគ​ច្រើន​​ក្នុង​ការ​​​​បង្កើត​​រដ្ឋាភិបាល​​បាន​​។

លោក មូយីដឌីន ​បាននិយាយថា ដើម្បីបំបែក​ភាព​ជាប់គាំង​នេះ​ ព្រះ​មហាក្សត្រ​ម៉ាឡេស៊ី​​ អាល់​ ស៊ុល​តង់​ អាប់​ឌុលឡា​ ទ្រង់​បានស្នើឱ្យ​គូប្រជែង​ទាំង២រូប​នេះ ​ធ្វើការរួមគ្នា ដើម្បីបង្កើត«រដ្ឋាភិបាល​ឯកភាព​»​មួយ​ ​ប៉ុន្តែបានបន្ថែមថា លោក​នឹងមិនធ្វើការ​ជាមួយលោក អានវ៉ា​ នោះ​ទេ​។ លោក​ មូយីដឌីន គឺជាមេដឹកនាំ​​សម្ព័ន្ធ​អភិរក្ស​​ពលរដ្ឋ​​ម៉ាឡេ​មូស្លីម ចំណែក​​លោក អានវ៉ា ​​គឺជាមេដឹកនាំ​​​សម្ព័ន្ធ ពហុ​ជន​ជាតិ​ភាគ​តិចនៅម៉ាឡេស៊ី​​​។​

ការបោះឆ្នោតកាល​ពី​ថ្ងៃសៅរ៍​ ទី​១៩ ខែវិច្ឆិកា​ និងភាពចលាចលរ៉ាំរ៉ៃ​នោះ​ បាន​អូស​បន្លាយ​​ពេល​​អស្ថិរភាពនយោបាយ​នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយ​នេះ​ ដែលមាននាយករដ្ឋមន្ត្រី ៣ រូប​នៅ​ក្នុង​រយៈពេល​​ជាច្រើនឆ្នាំ​មក​​នេះ​ និងអូស​​បន្លាយ​​ហានិភ័យ ​ចំពោះការសម្រេចចិត្ត​គោលនយោ​បាយ ដែលត្រូវ​ការ​ចាំបាច់ ដើម្បីជំរុញឱ្យ​មាន​ការងើប​​សេដ្ឋ​កិច្ច​ជាតិ​ឡើងវិញ​ផងដែរ​។

ព្រះមហាក្សត្រ​បាន​ទុ​ក​ពេល​ឲ្យ​គណបក្ស​នយោបាយទាំង​​នេះ​​រហូត​​ដល់​ម៉ោង ២ រសៀល​កាល​ពី​ថ្ងៃទី ២២ វិច្ឆិកា ដើម្បីបង្កើត​សម្ព័ន្ធភាព​រួម​គ្នាដែលត្រូវ​ការ​​សម្រាប់សំឡេង​ភាគច្រើន​ដើម្បី​​បង្កើត​រដ្ឋា​ភិបាល​។ ប៉ុន្តែ​ បេក្ខជន​ទាំង​នេះ​​មិន​បាន​​ធ្វើបែប​នេះ​​ទេ ​​បន្ទាប់​ពី​ក្រុម​ចម្រុះ​ បារីសាន​ ណេសិនណុល​ (Barisan Nasional)​ ដែល​កំពុង​កាន់​អំណាច​បាន​បដិសេធ​​ការ​​​ចូល​រួម​ជា​មួយ​ក្រុម​ណា​មួយ​ឡើយ​។​

ឥឡូវនេះ វាអាស្រ័យលើព្រះមហាក្សត្រដែល​អាស្រ័យ​រដ្ឋធម្មនុញ្ញ ព្រះ​អង្គ​ទ្រង់​ដើរតួយ៉ាងសំខាន់​​ក្នុង​ការ​ជ្រើស​​តាំងអ្នកណា ដែលទ្រង់ជឿថា​ នឹងគ្រប់​គ្រង​សំឡេងភាគច្រើន។ ព្រះ​អង្គ​​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ក្រៅ​ព្រះ​រាជ​វាំង​ជាតិ​ថា ​ព្រះ​អង្គនឹង​ធ្វើ​ការ​​សម្រេច​ចិត្ត​ឆាប់ៗ​នេះ​ ហើយទ្រង់​ក៏​បាន​ស្នើ​សុំ​ឱ្យ​ពលរដ្ឋ​ម៉ាឡេស៊ី​យល់​ព្រម​តាម​ការ​សម្រេច​ចិត្ត​របស់​ទ្រង់​ ចំពោះ​ការ​បង្កើតរដ្ឋាភិបាល​នេះផង​ដែរ​។​​

ក្រោយ​មក​ព្រះ​មហាក្សត្រ​បានជួប​​លោក អានវ៉ា និង​លោក មូយីដឌីន ​​និង​បាន​កោះ​អញ្ជើញ​​សមាជិក​សភា​មក​ពី​ក្រុម​ចម្រុះ​ បារីសាន ​ណេសិនណុល​ ឱ្យ​ចូល​ព្រះបរមរាជ​វាំង ​ដើម្បីពិភាក្សា​ពី​ការ​ជ្រើស​តាំង​​នាយករដ្ឋ​​មន្ត្រី​នៅ​ថ្ងៃ​ពុធ​នេះ​។​

លោក អានវ៉ា បានប្រាប់អ្នកសារព័ត៌មានថា ព្រះមហាក្សត្រនៅក្នុងកិច្ចប្រជុំនោះ ​បាន​បង្ហាញព្រះ​រាជ​បំណងចង់បង្កើតរដ្ឋាភិបាលដ៏រឹងមាំមួយ​«ដែល​រួមបញ្ចូលគ្នា​កាន់តែច្រើន​​ទាក់ទងនឹង​ពូជសាសន៍ សាសនា ឬតំបន់ និងរាជរដ្ឋាភិបាល​មួយ​ដែលអាចផ្តោតលើសេដ្ឋកិច្ច៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ទីបំផុត «ពានរង្វាន់សហគ្រិនថ្នាក់ជាតិ» រកឃើញម្ចាស់ជ័យលាភី ៤រូបប្រចាំឆ្នាំ២០២២ ហើយ

ព័ត៌មាន
សហគ្រិនខ្មែរ (Khmer Enterprise) សហការជាមួយវិទ្យាស្ថានជាតិសហគ្រិនភាពនិងនវានុវត្តន៍ (NIEI) បានរកឃើញនិងប្រគល់ពានរង្វាន់ដល់ម្ចាស់សហគ្រាសដែ…

របាយការណ៍OECD៖ សេដ្ឋកិច្ចពិភពលោកនឹងកើនឡើងត្រឹម៣,១%នៅឆ្នាំនេះ

ព័ត៌មាន
អត្រាការប្រាក់គោលកើនខ្ពស់ ការដាក់ទណ្ឌកម្ម អតិផរណាកើនឡើង និងសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន នាំឱ្យសេដ្ឋកិច្ចពិភពលោកត្រូវបានស្ថាប័ន្ធអន្តរជាតិជ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ