វិស័យពាណិជ្ជកម្ម

លោក ដូណាល់ ត្រាំ សម្រេចយកពន្ធគយបដិការពីកូរ៉េខាងត្បូង ត្រឹម ១៥% ខណៈយកពន្ធពីឥណ្ឌាខ្ពស់រហូតដល់ទៅ២៥%


លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃទី៣០ ខែកក្កដា ថា ប្រទេសកូរ៉េខាងត្បូង បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយសហរដ្ឋអាម៉េរិក រួចហើយ ដោយប្រទេសនេះនឹងត្រូវជាប់ពន្ធគយបដិការថ្មីរបស់សហរដ្ឋអាម៉េរិក ក្នុងអត្រា១៥% លើទំនិញនាំចេញទៅកាន់សហរដ្ឋអាម៉េរិក ជាថ្នូរនឹងការអនុគ្រោះពន្ធលើទំនិញអាម៉េរិក។
វិស័យពាណិជ្ជកម្ម
ដោយ

ប៉ុន្មានម៉ោងក្រោយមក រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក លោក ហូវើដ លុតនិក (Howard Lutnick) បាននិយាយថា សហរដ្ឋអាម៉េរិក ក៏បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយប្រទេសកម្ពុជា និងប្រទេសថៃ ផងដែរ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិត ឬតួលេខជាក់លាក់ដែលកម្ពុជា និងថៃ ត្រូវជាប់ពន្ធគយបដិការថ្មីរបស់សហរដ្ឋអាម៉េរិក នោះឡើយ។

លោក ដូណាល់ ត្រាំ បានសរសេរបង្ហោះលើគណនីបណ្ដាញទំនាក់ទំនងសង្គមរបស់លោកថា ប្រទេសកូរ៉េខាងត្បូង ក៏នឹងទិញឧស្ម័នធម្មជាតិរាវរបស់សហរដ្ឋអាម៉េរិក ក្នុងទំហំ១០០ពាន់លានដុល្លារផងដែរ។ លោក ដូណាល់ ត្រាំ បានបន្តថា ទន្ទឹមនេះក្រុងសេអ៊ូល ក៏នឹងផ្តល់មូលនិធិវិនិយោគក្នុងទំហំ៣៥០ពាន់លានដុល្លារ ឱ្យសហរដ្ឋអាម៉េរិក ជាអ្នកកាន់កាប់គ្រប់គ្រងផងដែរ ប៉ុន្តែមិនបានបញ្ជាក់លម្អិតនោះទេ។ ការវិនិយោគនេះ គឺស្រដៀងគ្នាទៅនឹងទឹកប្រាក់ចំនួន៥៥០ពាន់លានដុល្លារ ដែលប្រទេសជប៉ុន បានព្រមព្រៀងបោះទុនវិនិយោគនៅក្នុងឧស្សាហកម្មជាយុទ្ធសាស្រ្តរបស់សហរដ្ឋអាម៉េរិក រួមមាន ថាមពល ការផលិតឧបករណ៍អេឡិចត្រូនិក និងផលិតកប៉ាល់ជាដើម។

ដោយឡែកសម្រាប់ប្រទេសឥណ្ឌា លោក ដូណាល់ ត្រាំ បានសម្រេចយកពន្ធគយបដិការរហូតដល់ទៅ២៥% លើទំនិញដែលនាំចូលពីឥណ្ឌា ទៅកាន់សហរដ្ឋអាម៉េរិក ដែលនឹងត្រូវចូលជាធរមាននៅថ្ងៃសុក្រ ទី១ ខែសីហា តទៅ។ លោក ដូណាល់ ត្រាំ បានសរសេរបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមថា សហរដ្ឋអាម៉េរិក ធ្វើពាណិជ្ជកម្មជាមួយប្រទេសឥណ្ឌា តិចតួចណាស់ ហើយពន្ធដែលឥណ្ឌា យកពីសហរដ្ឋអាម៉េរិក គឺខ្ពស់ណាស់ ពោលគឺស្ថិតក្នុងចំណោមពន្ធគយដែលខ្ពស់បំផុតក្នុងពិភពលោក៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


មនុស្សរាប់លាននាក់ត្រឡប់ទៅផ្ទះសម្បែងវិញ ក្រោយការព្រមានអំពីរលកយក្សស៊ូណាមិនៅប៉ាស៊ីហ្វិកត្រូវបានដកចេញ

ការព្រមានពីការកើតមានរលកយក្សស៊ូណាមិបណ្ដាលមកពីការរញ្ជួយដីកម្រិតជិត៩រិច្ឆទ័រនៅតំបន់ចុងភាគបូព៌ាប្រទេសរុស្ស៊ី កាលពីព្រឹកថ្ងៃពុធ ត្រូវបានដកចេ…

ប្រាក់ដុល្លារហក់ឡើងថ្លៃជាលើកដំបូងក្នុងឆ្នាំ២០២៥ ក្រោយធនាគារកណ្ដាលអាម៉េរិក សម្រេចរក្សាអត្រាការប្រាក់ឱ្យនៅដដែល

ប្រាក់ដុល្លារអាម៉េរិក ដែលជារូបិយប័ណ្ណអន្តរជាតិបម្រុងដ៏ធំបំផុតរបស់ពិភពលោកបានហក់ឡើងថ្លៃប្រចាំខែ ជាលើកដំបូងមិនធ្លាប់មានក្នុងឆ្នាំ២០២៥ នេះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ