វិស័យសេដ្ឋកិច្ច

ការស្រាវជ្រាវរបស់ AMRO៖ កម្ពុជាត្រូវការការស្តារហិរញ្ញវត្ថុ និងកំណែទម្រង់រចនាមសម្ព័ន្ធ ដើម្បីជាគន្លឹះជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ


យោងតាមរបាយការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ សេដ្ឋកិច្ចកម្ពុជាត្រូវបានគេរំពឹងថា នឹងបន្តលើផ្លូវស្ទុះងើបឡើងវិញជាលំដាប់។ ការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ដ៏រឹងមាំ រួមជាមួយនឹងការប្រើប្រាស់ក្នុងស្រុកដ៏ច្រើន នឹងជួយទ្រទ្រង់នូវភាពប្រសើរឡើងជាបន្តបន្ទាប់នៅក្នុងវិស័យសេវាកម្មនៃប្រទេសនេះ បើទោះបីជាកំណើនក្នុងវិស័យកាត់ដេរត្រូវបានព្យាករណ៍ថា មានកម្រិតមធ្យម ដោយសារតម្រូវការពិភពលោកធ្លាក់ចុះជាបន្តបន្ទាប់ក៏ដោយ។
វិស័យសេដ្ឋកិច្ច
ដោយ

របាយការណ៍ពិគ្រោះប្រចាំឆ្នាំ២០២៣ ស្តីពីកម្ពុជាដែលចេញផ្សាយដោយការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) កាលពីថ្ងៃព្រហស្បតិ៍បានឱ្យដឹងថា មាគ៌ារបស់កម្ពុជាឆ្ពោះទៅរកការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចដ៏រឹងមាំ អាចនឹងមានភាពមិនច្បាស់លាស់ដោយសារតែហានិភ័យខាងក្រៅរយៈពេលខ្លី និងភាពងាយរងគ្រោះក្នុងស្រុក។

តែការស្តារហិរញ្ញវត្ថុ និងហិរញ្ញវត្ថុបម្រុងក្រោយជំងឺរាតត្បាតកូវីដ-១៩ គឺជាចាំបាច់ ដើម្បីរក្សាកំណើនប្រកបដោយភាពធន់ និងនិរន្តភាព។ តាម AMRO រដ្ឋាភិបាលកម្ពុជា គួរតែបន្តពង្រឹងក្របខណ្ឌគោលនយោបាយរបស់ខ្លួន និងផ្តោតលើការកែទម្រង់រចនាសម្ព័ន្ធ។

គួរជម្រាបថា របាយការណ៍នេះ គឺផ្អែកលើដំណើរទស្សនកិច្ចពិគ្រោះយោបល់ប្រចាំឆ្នាំរបស់ AMRO មកកាន់ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៤ខែកញ្ញា ឆ្នាំ២០២៣ រួមទាំងទិន្នន័យ និងព័ត៌មានដែលមានរហូតដល់ថ្ងៃទី២០ខែតុលា។

បើតាមវិទ្យាស្ថានស្រាវជ្រាវនេះ សេដ្ឋកិច្ចកម្ពុជា ត្រូវបានគេព្យាករថា នឹងមានកំណើន៥,៣% នៅឆ្នាំ ២០២៣ និង៦,២% នៅឆ្នាំ២០២៤ ដោយបន្តស្ទុះងើបឡើងវិញជាបណ្តើរៗ។ សេដ្ឋកិច្ចកម្ពុជា នៅតែមានភាពធន់ គាំទ្រដោយការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ដ៏រឹងមាំ ការប្រើប្រាស់ក្នុងស្រុក ការពង្រីកនៅក្នុងវិស័យផលិតកម្មមិនមែនកាត់ដេរ ការវិនិយោគផ្ទាល់ពីបរទេសខ្លាំង (FDIs) និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ។

វិស័យឧស្សាហកម្មកាត់ដេរនៅតែទន់ខ្សោយ ដោយសារតម្រូវការរបស់សហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុបបន្តធ្លាក់ចុះ នៅពេលដែលវិស័យអចលនទ្រព្យកំពុងធ្លាក់ចុះជារង្វង់ចំពេលមានការផ្គត់ផ្គង់លើសតម្រូវការ។ ស្របពេលជាមួយគ្នា ពេញមួយឆ្នាំ២០២៣ អតិផរណាកម្ពុជាត្រូវបានប៉ាន់ប្រមាណថា មានចំនួន២,៦% មុនពេលកើនឡើងដល់៣,១%នៅឆ្នាំ២០២៤ ស្របជាមួយនឹងកំណើនសេដ្ឋកិច្ចកាន់តែខ្លាំង។

ទោះបីជាមានការរឹតបន្តឹងផ្នែកហិរញ្ញវត្ថុសកលក៏ដោយ លំហូរវិនិយោគផ្ទាល់ពីបរទេសមកកាន់កម្ពុជា នៅតែមានភាពធន់ ដែលតំណាងឱ្យប្រមាណ១៤,១%នៃផលិតផលក្នុងស្រុកសរុបនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៣នេះ។ យ៉ាងណាមិញ មាគ៌ារបស់កម្ពុជាឆ្ពោះទៅរកការស្ទុះងើបឡើងវិញ នៃសេដ្ឋកិច្ចដ៏រឹងមាំ អាចនឹងត្រូវរារាំងដោយហានិភ័យខាងក្រៅមួយចំនួន និងភាពងាយរងគ្រោះក្នុងស្រុក។

ហានិភ័យ រយៈពេលខ្លីខាងក្រៅ គឺអាចបណ្តាលមកពីការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសចិន ដែលជាប្រទេសវិនិយោគផ្ទាល់ពីបរទេសធំបំផុតរបស់កម្ពុជា និងជាប្រភពទេសចរណ៍ដ៏សំខាន់ផង ក៏ដូចជាការធ្លាក់ចុះយ៉ាងខ្លាំងនៃដៃគូសេដ្ឋកិច្ចសំខាន់ៗដូចជាសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុបទៀតផង។

រីឯភាពងាយរងគ្រោះក្នុងស្រុកនោះ គឺភាពទន់ខ្សោយដែលនៅបន្តអូសបន្លាយក្នុងវិស័យអចលនទ្រព្យអាចនាំឱ្យមានបញ្ហាហិរញ្ញវត្ថុ និងដាក់សម្ពាធលើវិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចកាន់តែទូលំទូលាយ ជាពិសេសតាមរយៈសកម្មភាពធនាគារស្រមោលដែលមិនមានការគ្រប់គ្រង។ ក្នុងនោះ គណនីហិរញ្ញវត្ថុរបស់កម្ពុជាក៏ប្រឈមមុខនឹងហានិភ័យដែលអាចត្រឡប់ថយក្រោយនៅក្នុងមូលនិធិរយៈពេលខ្លីដែរដោយសារតែការកើនឡើង នៃការពឹងផ្អែកទៅលើបំណុលខាងក្រៅរយៈពេលខ្លី និងប្រាក់បញ្ញើរបស់ធនាគារមិនមែននិវាសនជន។

ជាការឆ្លើយតប បើតាម AMRO រដ្ឋាភិបាលកម្ពុជា គួរតែមានការស្ដារឡើងវិញនូវទំហំហិរញ្ញវត្ថុបម្រុងទៅជាអាទិភាពគោលនយោបាយ ដែលពាក់ព័ន្ធនឹងការបញ្ឈប់ទាំងស្រុងពីការជំរុញ ដែលទាក់ទងនឹងជំងឺរាតត្បាតកូវីដ និងវិធានការប្រឆាំងអតិផរណានាពេលថ្មីៗនេះ។ ជាមួយនឹងការរំពឹងថា កម្ពុជានឹងដកចេញនូវវិធានការជំរុញរយៈពេលខ្លីនៅចុងឆ្នាំ២០២៣នេះ ការផ្តោតសំខាន់ក្នុងឆ្នាំ២០២៤ ក៏គួរតែផ្តោតលើការបង្រួបបង្រួមសារពើពន្ធ និងធ្វើឱ្យប្រសើរឡើងនូវទស្សនវិស័យកំណើនរយៈពេលវែងនៃសេដ្ឋកិច្ចដោយការពន្លឿនការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការប្រកួតប្រជែង ការកែលម្អការគាំពារសង្គម និងការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ។

ការបង្កើនប្រាក់ចំណូល និងបង្កើនប្រសិទ្ធភាពចំណាយ ក៏មានសារសំខាន់ណាស់ដែរ ដើម្បីបង្កើនទំហំសារពើពន្ធ និងនិរន្តរភាពសារពើពន្ធរយៈពេលមធ្យម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមអ្នកជំនាញរំពឹងថាវិស័យទេសចរណ៍កម្ពុជាឆ្នាំ២០២៤ នឹងប្រសើរឡើងវិញ តែអាចបន្តរងឥទ្ធិពលពីវិបត្តិសកលនានា

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យទេសចរណ៍ និងសេដ្ឋកិច្ចកត់សម្គាល់ឃើញថា នៅរយៈពេលពេញមួយឆ្នាំ២០២៣នេះ វិស័យទេសចរណ៍នៅកម្ពុជា ហាក់មិនមានការប្រែប្រួលខ្លាំងគ…

សមាជិកព្រឹទ្ធសភាអាម៉េរិកជំរុញឱ្យលោក ចូ បៃដិន ដាក់ទណ្ឌកម្មលើក្រុមហ៊ុនបន្ទះឈីបចិន

ព័ត៌មាន
សមាជិកព្រឹទ្ធសភាអាម៉េរិក មកពីគណបក្សសាធារណរដ្ឋ លោក ម៉ាកូ រូប៊ីអូ (Marco Rubio) កាលពីថ្ងៃពុធ ដើមសប្ដាហ៍នេះ បានជំរុញឱ្យរដ្ឋបាលរបស់លោក ច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ