កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចនៃក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក

អាមេរិក នឹងដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចនៃក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកតាមប្រព័ន្ធវីដេអូនៅសប្ដាហ៍នេះ


សហរដ្ឋអាមេរិក កំពុងស្វែងរកការពង្រីកទំនាក់ទំនងកាន់តែខ្លាំងក្លាជាមួយប្រទេសសំខាន់ៗនៅក្នុងតំបន់អាស៊ី ដើម្បីទប់ទល់នឹងឥទ្ធិពលដែលកំពុងរះត្រដែតឡើងរបស់មហាយក្សចិន នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាក់ស្ដែង នៅសប្ដាហ៍នេះ មហាអំណាចលេខ១ក្នុងលោក គឺអាមេរិក នឹងដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូមួយ ជាមួយនឹងរដ្ឋមន្ត្រីសេដ្ឋកិច្ចនៃក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក (IPEF) ដោយក្នុងនោះ នឹងមានការចូលរួមពីប្រទេសចំនួន១៤ ដែលជាសមាជិកនៃក្របខណ្ឌសេដ្ឋកិច្ចនេះ។
អាមេរិក នឹងដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចនៃក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកតាមប្រព័ន្ធវីដេអូនៅសប្ដាហ៍នេះ

ការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចនេះធ្វើឡើង ក្រោមការដឹកនាំដោយលោកស្រី Katherine Tai តំណាងពាណិជ្ជកម្មអាមេរិក និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondo។ នេះបើតាមតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ច នៃក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក ដែលត្រូវធ្វើឡើងនៅថ្ងៃអង្គារសប្ដាហ៍នេះ នឹងត្រូវជជែកពិភាក្សាលើបញ្ហាជាច្រើន រួមទាំងពាណិជ្ជកម្ម, ខ្សែចង្វាក់ផ្គត់ផ្គង់, ថាមពលស្អាត, ហេដ្ឋារចនាសម្ព័ន្ធ, ពន្ធ និងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយជាដើម។ នេះបើតាមការប្រកាសនៅក្នុងសេចក្ដីថ្លែងការណ៍របស់អាមេរិកកាលពីថ្ងៃអាទិត្យ ទី ២៤ កក្កដា។

គេនៅចាំបានថា ប្រធានាធិបតីអាមេរិក បានប្រកាសដាក់ចេញនូវក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក (IPEF) កាលពីខែឧសភា កន្លងទៅ អំឡុងពេលដំណើរទស្សនកិច្ចរបស់លោកនៅក្នុងទីក្រុងតូក្យូប្រទេសជប៉ុន ហើយគោលបំណងរបស់អាមេរិក គឺចង់ប្រើក្របខណ្ឌសេដ្ឋកិច្ចមួយនេះ ធ្វើជាផ្លូវ ដើម្បីបង្កើតស្ដង់ដារថ្មីទាក់ទងនឹងបរិស្ថាន ការងារ និងបញ្ហាផ្សេងៗទៀតនៅទូទាំងតំបន់អាស៊ី ខណៈដែលតំបន់នេះ កំពុងមានការប្រទាញប្រទង់ឥទ្ធិពលគ្នាយ៉ាងខ្លាំងក្លារវាងមហាយក្សអាមេរិក និងមហាយក្សចិន។

មែនទែនទៅ ទីក្រុងវ៉ាស៊ិនតោន ហាក់នៅមានខ្វះសសរស្ដម្ភមួយចំនួន សម្រាប់ឈរជើងក្នុងទំនាក់ទំនងនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក តាំងតែពីជំនាន់អតីតប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ មកម្ល៉េះ ដោយកាលនោះ លោកត្រាំបានសម្រេចដកអាមេរិកចេញពី កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយនៅក្នុងតំបន់នេះ ដែលបានបើកផ្លូវឲ្យទីក្រុងប៉េកាំង បានពង្រីកឥទ្ធិពលកាន់តែខ្លាំងក្លានៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនេះ។

សូមបញ្ជាក់ថា ក្រៅតែពីអាមេរិក ប្រទេសដែលជាសមាជិកក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកនេះ រួមមាន អូស្ត្រាលី ហ្វីជី ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង នូវែសេឡង់ រួមទាំងប្រទេសអាស៊ានចំនួន៧ទៀត ដូចជា ប្រ៊ុយនេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ថៃ និងវៀតណាម៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនវាយនភណ្ឌ និងកាត់ដេរវៀតណាមបារម្ភពីការធ្លាក់ចុះប្រាក់ចំណេញ ខណៈការបញ្ជាទិញថមថយចុះ

ព័ត៌មាន
វិស័យវាយនភណ្ឌ កាត់ដេរវៀតណាម នៅឆមាសទី២នេះ កំពុងប្រឈមនឹងស្ថានភាពមិនសូវល្អប្រសើរនោះទេ។ តួយ៉ាង ក្រុមហ៊ុនវាយនភណ្ឌ កាត់ដេរនៅក្នុងប្រទេសនេះជ…

បេក្ខភាពនាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស លោកស៊ូណាក ប្តេជ្ញានឹងប្រកាន់ជំហរម៉ឺងម៉ាត់ជាមួយចិន

ព័ត៌មាន
លោករីស៊ី ស៊ូណាក (Rishi Sunak) ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីដ៏លេចធ្លោរជាងគេរបស់អង់គ្លេស បានសន្យាថា នឹងប្រកាន់ជំហរតឹងរ៉ឹងទៅលើប្រទេសចិន ប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ