វិស័យពាណិជ្ជកម្ម

លោក ដូណាល់ ត្រាំ ពន្យារពេលការយកពន្ធ៥០% លើទំនិញអឺរ៉ុប រហូតដល់ដើមខែកក្កដា


ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានសម្រេចពន្យារពេលអនុវត្តពន្ធ៥០%លើទំនិញនាំចូលពីសហភាពអឺរ៉ុប រហូតដល់ថ្ងៃទី៩ ខែកក្កដា ខណៈដំបូងឡើយគ្រោងអនុវត្តការយកពន្ធនេះនៅត្រឹមថ្ងៃទី១ ខែមិថុនា។ ការពន្យារពេលនេះធ្វើឡើងក្រោយប្រធានគណៈកម្មការអឺរ៉ុប បានលើកឡើងថា អឺរ៉ុបត្រូវការពេលវេលាបន្ថែមទៀត ដើម្បីឈានទៅសម្រេចបានកិច្ចព្រមព្រៀងដ៏ល្អមួយជាមួយសហរដ្ឋអាម៉េរិក។ នេះបើតាមការចេញចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យពាណិជ្ជកម្ម
ដោយ

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ សប្តាហ៍មុន បានគំរាមបង្កើនសង្គ្រាមពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប ដោយគ្រោងដាក់ពន្ធរហូតដល់៥០% លើទំនិញនាំចូលពីប្លុកនេះ ដែលគ្រោងអនុវត្តចាប់ពីថ្ងៃទី១ ខែមិថុនា តទៅ បន្ទាប់ពីលោកបានខកចិត្តចំពោះកិច្ចពិភាក្សាពាណិជ្ជកម្មទ្វេភាគី ដែលហាក់ដូចជាគ្មានវឌ្ឍនភាពទៅមុខទាល់តែសោះ។

ប៉ុន្តែពីរថ្ងៃក្រោយមកលោក ត្រាំ ក៏បានបន្ថយការគំរាមកំហែងនេះបន្តិច ដោយបានពន្យារពេលអនុវត្តពន្ធថ្មីលើទំនិញរបស់អឺរ៉ុបរហូតដល់ថ្ងៃទី៩ ខែកក្កដា បន្ទាប់ពីប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អ៊ូសូឡា វ៉ុនឌ័រ ឡេយេន បានប្រាប់លោក ត្រាំ តាមទូរសព្ទថា សហភាពអឺរ៉ុបត្រូវការពេលវេលាបន្ថែមទៀត ដើម្បីឈានដល់កិច្ចព្រមព្រៀងល្អមួយ និងបានសុំឱ្យមានការពន្យារពេលអនុវត្តវិធានការពន្ធនេះ។

លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃអាទិត្យ ថា លោកបានយល់ព្រមតាមសំណើនេះហើយ ក្រោយសហភាពអឺរ៉ុប ប្តេជ្ញារួបរួមគ្នាឱ្យបានឆាប់ ដើម្បីពិនិត្យមើលថាតើពួកគេអាចដោះស្រាយអ្វីមួយបានដែរ ឬទេ។

គួររំលឹកថា កាលពីដើមខែមេសា លោក ត្រាំ បានទុកពេល៩០ថ្ងៃសម្រាប់កិច្ចពិភាក្សាពាណិជ្ជកម្មសម្រាប់សហភាពអឺរ៉ុប និងសហរដ្ឋអាម៉េរិក ដែលនឹងផុតកំណត់នៅថ្ងៃទី៩ ខែកក្កដា ដូចគ្នានឹងថ្ងៃអនុវត្តពន្ធថ្មី៥០% ផងដែរ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


តុលាការថៃ បដិសេធថា ខ្លួនមិនបានចេញសាលដីកាបង្គាប់ឱ្យលោកស្រី យីងឡាក់ បង់ប្រាក់សំណង៣០៥លានដុល្លារនោះទេ

សារព័ត៌មានក្នុងស្រុក និងសារព័ត៌មានអន្តរជាតិ ជាច្រើន បានចុះផ្សាយថា តុលាការថៃ កាលពីថ្ងៃទី២២ ខែឧសភា បានចេញសាលដីការបង្គាប់ឱ្យអតីតនាយករដ្ឋ…

វៀតណាម ចុះកិច្ចព្រមព្រៀងទិញយន្តហោះអ៊ែរបឺសពីបារាំង ចំនួន២០គ្រឿង

វៀតណាម បានចុះកិច្ចព្រមព្រៀងទិញយន្តហោះអ៊ែរបឺស ចំនួន២០គ្រឿង ពីប្រទេសបារាំង ក្នុងអំឡុងពេលលោក ម៉ាក្រុង ប្រធានាធិបតីបារាំង កំពុងបំពេញទស្សនក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ