ផ្លូវរថភ្លើងល្បឿនលឿន

កម្ពុជាគ្រោងភ្ជាប់ផ្លូវជាមួយផ្លូវរថភ្លើងល្បឿនលឿនរបស់ឡាវ ដើម្បីបង្កើនការប្រកួតប្រជែងក្នុងវិស័យដឹកជញ្ជូន


ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជាបានដឹកនាំគណៈប្រតិភូមកពី៣០ក្រុមហ៊ុន ធ្វើដំណើរទៅកាន់ប្រទេសឡាវដើម្បីសិក្សាពីគម្រោងតភ្ជាប់ការដឹកជញ្ជូនទំនិញពីផ្លូវរថភ្លើងល្បឿនលឿនដែលភ្ជាប់រវាងចិនជាមួយឡាវមកកម្ពុជា ដោយឆ្លងកាត់ប្រទេសថៃ។ គោលបំណងនៃការសិក្សានេះ គឺដើម្បីចង់ដឹងពីលទ្ធភាពនៃការតភ្ជាប់ ក៏ដូចជាផលចំណេញរវាងការដឹកជញ្ជូនតាមផ្លូវរថភ្លើងល្បឿនលឿនរបស់ឡាវ និងការដឹកជញ្ជូនតាមផ្លូវទឹកទៅមកកម្ពុជាចិន។
កម្ពុជាគ្រោងភ្ជាប់ផ្លូវជាមួយផ្លូវរថភ្លើងល្បឿនលឿនរបស់ឡាវ ដើម្បីបង្កើនការប្រកួតប្រជែងក្នុងវិស័យដឹកជញ្ជូន
ដោយ

អ្នកជំនាញរូបនេះជឿជាក់ថា វិស័យដឹកជញ្ជូន និងឡូជីស្ទីក​របស់កម្ពុជា​នឹងកាន់តែមានការប្រកួតប្រជែង ប្រសិនបើកម្ពុជា​អាចភ្ជាប់ការដឹកជញ្ជូន​ជាមួយផ្លូវរថភ្លើងល្បឿនលឿនរបស់ឡាវបាន​មែននោះ ដ្បិតការដឹ​កជញ្ជូនតាមរបៀបនេះចំណេញ​ពេលច្រើន បើធៀបនឹងការដឹកជញ្ជូនតាមកប៉ាល់។

ក្រុមអ្នកជំនួញក្នុងវិស័យដឹកជញ្ជូនមកពី៣០ក្រុមហ៊ុន ដែលដឹកនាំដោយឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជាបានចាកចេញពីកម្ពុជាទៅកាន់ប្រទេសឡាវកាលពីថ្ងៃទី២១ មិថុនា ដើម្បីទៅសិក្សានិងស្វែងរកឱកាសក្នុងការតភ្ជាប់ផ្លូវដឹកជញ្ជូនជាមួយផ្លូវរថភ្លើងល្បឿនលឿនរបស់ឡាវ ដែលភ្ជាប់ជាមួយចិន ដើម្បីដឹកទំនិញចេញចូលរវាង​កម្ពុជា​ជាមួយចិន ព្រោះការដឹកជញ្ជូនតាមរបៀបនេះប្រើពេលតិចជាងការដឹកជញ្ជូនតាមផ្លូវទឹក។ បើតាមការអះអាងរបស់អ្នកជំនាញរូបនេះ ការដឹកជញ្ជូនទំនិញពីកម្ពុជាទៅចិនដោយប្រើផ្លូវរថភ្លើងល្បឿនលឿនពីចិនមក​ឡាវអាចចំណាយពេលយ៉ាងយូរ៥ថ្ងៃ ខណៈតាមផ្លូវទឹកអាចចំណាយពី១០ទៅ១៥ថ្ងៃឯណោះ។

លោកឧកញ៉ា ស៊ិន ចន្ធី បានគូសបញ្ជាក់ទៀតថា គោលបំណងសំខាន់មួយទៀតនៃដំណើរទស្សនកិច្ចទៅឡាវនេះ គឺដើម្បីសិក្សាពីផលចំណេញ និងតម្លៃជាក់លាក់នៃការដឹកជញ្ជូនទំនិញដោយប្រើផ្លូវរថភ្លើង​របស់ឡាវ និងការដឹកជញ្ជូនតាមផ្លូវទឹក។ ម្យ៉ាងទៀតការសិក្សាគម្រោង​ដឹកជញ្ជូនថ្មីនេះ គឺដើម្បីធ្វើយ៉ាងណាឲ្យ​តម្លៃដឹកជញ្ជូនធូរថ្លៃជាងមុន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការធ្វើឲ្យវិស័យដឹកជញ្ជូន និងឡូជីស្ទីករបស់កម្ពុជាកាន់តែល្អប្រសើរ និងមានភាពប្រកួតប្រជែងខ្ពស់ជាមួយប្រទេសជិតខាង។

ទន្ទឹមនឹងលើកឡើងពីភាពល្អប្រសើរនៃសកម្មភាពដឹកជញ្ជូន អ្នកជំនាញក្នុងវិស័យ​ដឹកជញ្ជូនរូបនេះ​ ក៏បានបង្ហាញពីបញ្ហា​ប្រឈមដែលបង្កឡើងដោយតម្លៃប្រេងឥន្ធនៈកើនឡើងផងដែរ។ ជាក់ស្តែងការកើនឡើងតម្លៃប្រេងឥន្ធនៈយ៉ាងគំហុកនៅប៉ុន្មានខែកន្លងមកនេះ​បានជំរុញឲ្យក្រុមហ៊ុនដឹកជញ្ជូនដំឡើង​ថ្លៃពី១០%ទៅ២០% ហើយតម្លៃដឹកជញ្ជូន​ជាសកលក៏បានហក់ឡើងខ្ពស់ផងដែរ។

គួររំលឹកផងដែរថា វិស័យដឹកជញ្ជូនបានរងផលប៉ះពាល់យ៉ាងខ្លាំងពីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងនោះមានក្រុមហ៊ុនចំនួន៣០% ត្រូវបានផ្អាកដំណើរការបណ្តោះអាសន្ន ហើយ១០%ជួបបញ្ហាហិរញ្ញវត្ថុ និង៦០% ខិតខំបន្តដំណើរការយ៉ាងត្រដាបត្រដួស។ ប៉ុន្តែក្រោយរាជរដ្ឋាភិបាលប្រកាសបើកសកម្មភាពសង្គមនិងសេដ្ឋកិច្ចឡើងវិញ ក្រោយការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ មានភាពធូរស្បើយ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២១ បច្ចុប្បន្នវិស័យដឹកជញ្ជូនហាក់មានសកម្មភាពល្អប្រសើរឡើងវិញហើយ បើទោះបីជា តម្លៃកំពុង​កើនខ្ពស់ក្ដី៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សមាគម វិនិយោគិននុវានុវត្តន៍ និងអភិវឌ្ឍន៍ ID Investors Association(IDI) និង ក្រុមហ៊ុន ID Capital Plc. (IDC) ស្វែងរកឱកាសវិនិយោគជាមួយ វិនិយោគិនម៉ាឡេសុី

ព័ត៌មាន
នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និង ក្រុមហ៊ុន ID Capital PLC (IDC) ក្រោមអធិបតីភាព ល…

ក្រុមហ៊ុនលក់រាយលំដាប់ថ្នាក់ពិភពលោក Walmart របស់អាមេរិក គ្រោងពង្រីកការបញ្ជាទិញផលិតផលពីកម្ពុជាបន្ថែម

ព័ត៌មាន
ក្រុមហ៊ុនលក់រាយខ្នាតយក្សរបស់អាមេរិក Walmart គ្រោងពង្រីកការបញ្ជាទិញផលិតផលពីកម្ពុជាបន្ថែម ដើម្បីចូលរួមលើកកម្ពស់ឱកាសការងារ និងជីវភាពរបស់ប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ