ក្រុមហ៊ុនបច្ចេកវិទ្យា

លោក ដូណាល់ ត្រាំ គំរាមដំឡើងពន្ធបន្ថែមទៀតលើប្រទេសណា ដែលយកពន្ធឌីជីថលពីក្រុមហ៊ុនបច្ចេកវិទ្យាអាម៉េរិក


ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានព្រមានថា ប្រទេសណាដែលយកពន្ធឌីជីថលយ៉ាងអយុត្តិធម៌ពីបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាអាម៉េរិក ដូចជាក្រុមហ៊ុន Google ក្រុមហ៊ុន Apple ក្រុមហ៊ុន Facebook និងក្រុមហ៊ុន Amazon ជាដើម នឹងត្រូវប្រឈមពន្ធថ្មីកាន់តែខ្ពស់លើទំនិញ ដែលប្រទេសទាំងនោះនាំចេញទៅកាន់សហរដ្ឋអាម៉េរិក។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។
ក្រុមហ៊ុនបច្ចេកវិទ្យា
ដោយ

លោក ដូណាល់ ត្រាំ ប្រធានាធិបតីទី៤៧របស់សហរដ្ឋអាម៉េរិក ដែលបានប្រកាន់យកគោលនយោបាយតម្កល់ផលប្រយោជន៍អាម៉េរិកជាអាទិភាពទី១ បានព្រមានដំឡើងពន្ធបន្ថែមទៀតលើប្រទេសណាដែលយកពន្ធឌីជីថលពីក្រុមហ៊ុនបច្ចេកវិទ្យាអាម៉េរិក។ ទន្ទឹមនេះ លោក ដូណាល់ ត្រាំ ក៏នឹងពិចារណាផងដែរអំពីការរឹតបន្តឹងការនាំចេញបច្ចេកវិទ្យា និងបន្ទះឈីបសំខាន់​ៗរបស់សហរដ្ឋអាម៉េរិក ប្រសិនបើពន្ធឌីជីថលទាំងនេះដាក់លើក្រុមហ៊ុនបច្ចេកវិទ្យាអាម៉េរិក មិនត្រូវបានដកចេញទេនោះ។

លោក ត្រាំ បានហៅពន្ធឌីជីលទាំងនេះថា ជាការរើសអើង ហើយថា ប្រទេសទាំងនោះបានតម្រង់គោលដៅមកលើបណ្ដាក្រុមហ៊ុនអាម៉េរិកដូចជាក្រុមហ៊ុន Google ក្រុមហ៊ុន Apple ក្រុមហ៊ុន Facebook និងក្រុមហ៊ុន Amazon ជាដើមយ៉ាងអយុត្តិធម៌ ខណៈដែលប្រទេសទាំងនោះអនុញ្ញាតឱ្យក្រុមហ៊ុនបច្ចេកវិទ្យាចិនរកស៊ីពេញទំហឹងនៅលើទឹកដីរបស់ខ្លួនដោយរួចពន្ធ។

សូមបញ្ជាក់ថា ប្រទេសជាច្រើននៅអឺរ៉ុបបានអនុម័តច្បាប់ពន្ធឌីជីថល ដែលអនុវត្តចំពោះបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យារបស់សហរដ្ឋអាម៉េរិក ហើយជាការឆ្លើយតបលោក ដូណាល់ ត្រាំ ថែមទាំងបានគំរាមដាក់ទណ្ឌកម្មលើមន្ត្រីសហភាពអឺរ៉ុបណា ដែលពាក់ព័ន្ធនឹងការអនុវត្តច្បាប់សេវាកម្មឌីជីថលរបស់ប្លុកអឺរ៉ុបទៀតផង។

គួររំឭកថា កាលពីដើមឆ្នាំនេះលោក ដូណាល់ ត្រាំ បានចាប់ផ្តើមបើកការស៊ើបអង្កេតឡើងវិញដែលអាចឈានទៅរកដល់ការយកពន្ធបន្ថែមទៀតលើប្រទេសនានាដូចជាបារាំង និងកាណាដាជាដើម ជុំវិញជម្លោះពន្ធឌីជីថលស្រដៀងគ្នានេះ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


កិច្ចប្រជុំពិភាក្សាអំពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចពេញលេញជូនអង្គភាពថវិកាក្រោមឱវាទក្រសួង ស្ថាប័នចំនួន ១០

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំពិភាក្សា អំពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចពេញលេញជូនអង្គភាពថវ…

ថៃ អះអាងថា ខ្លួននឹងមិនលុបចោល MoU សំខាន់ៗជាមួយកម្ពុជា ដូចការស្នើសុំរបស់គណបក្សប្រឆាំងឡើយ

ក្រសួងការបរទេសថៃ បានអះអាងថា ថៃនឹងមិនលុបចោលអនុស្សរណៈយោគយល់គ្នាណាមួយដែលបានចុះជាមួយកម្ពុជា នោះទេ ទោះបីរងសម្ពាធពីសមាជិកសភា និងឥស្សរជនម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ