តម្លៃប្រេងពិភពលោក

អង្គការ OPEC បង្កើនការព្យាករពីកំណើនតម្រូវការប្រេងនៅឆ្នាំ២០២១


អង្គការប្រទេសនាំចេញប្រេង OPEC ថ្មីៗនេះ បានបង្កើនការព្យាកររបស់ខ្លួនទៅលើកំណើនតម្រូវការប្រេងនៅឆ្នាំ២០២១។ ជាក់ស្ដែង នៅក្នុងរបាយការណ៍ប្រចាំខែ OPEC បាននិយាយ កំណើនតម្រូវការប្រេងត្រូវបានគេប្រមើលមើលឃើញថានឹងមានដល់ទៅជិត៥លាន៩សែនធុងបារ៉ែលក្នុងមួយថ្ងៃ នៅឆ្នាំ២០២១នេះ ធៀបនឹងការព្យាករកាលពីមុនថាមានប្រមាណតែ៥លាន៨សែន បារ៉ែលតែប៉ុណ្ណោះក្នុងមួយថ្ងៃ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
អង្គការ OPEC បង្កើនការព្យាករពីកំណើនតម្រូវការប្រេងនៅឆ្នាំ២០២១
ដោយ

តាម​រយៈ​ការ​ព្យាករ​របស់​អង្គការ OPEC នេះ បាន​បង្ហាញ​ថា តម្រូវការ​ប្រេង​សរុប​នៅ​ទូ​ទាំង​ពិភពលោក​នៅ​ឆ្នាំ​២០២១ នឹង​កើន​ដល់​ជាង ៩៦​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ កើន​ប្រហែល ៦,៥% ធៀប​នឹង​ឆ្នាំ​មុន ខណៈ​ដែល ផលិតកម្ម​ប្រេង​ឆៅ​របស់​អង្គការ OPEC ក៏​មានការ​កើនឡើង​ដែរ​នៅ​ក្នុង​ខែកុម្ភ​កន្លង​ទៅ​នេះ​។

សម្រាប់​ការ​ផ្គត់ផ្គង់​ប្រេង​ដែល​មិន​ស្ថិត​ក្រោម​អង្គការ OPEC វិញ សម្រាប់​ឆ្នាំ​២០២១ ត្រូវ​បាន​ព្យាករ​ថា​នឹង​កើន​បន្ថែម ៩៥​ម៉ឺន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ ពោល​គិត​ជា​មធ្យម​ការ​ផ្គត់​ផ្គង​អាច​មាន​ជិត ៦៤​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​។

ការ​បង្កើន​ការ​ព្យាករ​ពី​កំណើន​តម្រូវការ​ប្រេង​របស់​អង្គការ OPEC នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​សេដ្ឋកិច្ច​ពិភពលោក​ហាក់​កំពុង​មាន​សញ្ញា​ល្អ សម្រាប់​ការ​ងើបឡើង​លឿន​នៃ​សេដ្ឋកិច្ច​។ ជាក់ស្ដែង​ថ្មី​ៗ​នេះ សហរដ្ឋអាមេរិក​ទើបតែ​បាន​អនុម័ត និង​ដាក់​ឲ្យ​អនុវត្ត​នូវ​កញ្ចប់​ថវិកា​ជិត​២​ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​វា​គឺជា​ក្ដី​សង្ឃឹម​ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​អា​មេ​រិ​ក​មាន​សន្ទុះ​ឡើង​វិញ ហើយ​ក៏​ជា​ផ្នែក​មួយ​ជួយ​រុញ​សេដ្ឋកិច្ច​ពិភពលោក​ឲ្យ​ប្រសើរ​ឡើង​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការរាលដាលឆ្លងកូវីដ-១៩ ក្នុងសហគមន៍ ធ្វើឲ្យការទិញ-លក់អចលនទ្រព្យហាក់ស្ងប់ស្ងាត់ ខណៈតម្លៃបន្ដនៅទ្រឹង

ព័ត៌មាន
ក្រុមអ្នកជំនាញអចលនទ្រព្យនៅកម្ពុជាបានលើកឡើងថា ការរាលដាលឆ្លងនៃជំងឺកូវីដ១៩ ទៅក្នុងសហគមន៍ព្រឹត្តការណ៍២០កុម្ភៈ ប្រមាណជាង ៣សប្ដាហ៍កន្លងមកនេះ បា…

ក្រុមហ៊ុនអាលីបាបារបស់មហាសេដ្ឋី Jack Ma អាចនឹងរងការផាកពិន័យជិត ១ពាន់លានដុល្លារ ដោយអាជ្ញាធរចិន

ព័ត៌មាន
ក្រុមហ៊ុនអាលីបាបារបស់មហាសេដ្ឋីចិន គឺលោក Jack Ma ដែលគេចាប់អារម្មណ៍ឃើញថា នៅមួយរយៈចុងក្រោយនេះមានឥទ្ធិពលប៉ះទង្គិចខ្លះៗ ទៅដល់បក្សកុម្មុយនី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ