ច្បាប់អឺរ៉ុបថ្មីលើក្រុមហ៊ុន

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗរបស់អាមេរិកប្រឈមមុខនឹងច្បាប់ថ្មីដ៏តឹងតែង នៅអឺរ៉ុប


ក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗរបស់អាមេរិកដូចជា Google, Amazon, Apple, Meta និង Microsoftជាដើម អាចនឹងត្រូវផ្លាស់ប្តូរការអនុវត្តអាជីវកម្មស្នូលរបស់ពួកគេនៅក្នុងទ្វីបអឺរ៉ុប ខណៈដែលបណ្តាប្រទេសសហភាពអឺរ៉ុប និងសមាជិកសភាសហភាពអឺរ៉ុបកាលថ្មីៗនេះ ទើបតែបានអនុម័តកិច្ចព្រមព្រៀងស្តីពីច្បាប់សំខាន់មួយ ដើម្បីទប់ស្កាត់អំណាចរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗរបស់អារិកទាំងនោះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន CNA។
ក្រុមហ៊ុនបច្ចេកវិទ្យាធំសៗអាមេរិក នឹងជួបច្បាប់ថ្មីដ៏តឹងតែង របស់អឺរ៉ុប
ដោយ

ប្រធាន​ឧស្សាហកម្ម​សហភាព​អឺរ៉ុប​លោក Thierry Breton បាន​បញ្ជាក់​នៅ​លើ​បណ្ដាញ tweet របស់​លោក​ថា កិច្ចព្រមព្រៀង​ថ្មី​នេះ​នឹង​ធានា​បាន​នូវ​ទីផ្សារ​ឌី​ជី​ថ​ល​ដោយ​យុត្តិធម៌ និង​បើកចំហ​។

ច្បាប់​ទីផ្សារ​ឌី​ជី​ថ​ល (DMA) មាន​កំណត់​សម្រាប់​ក្រុមហ៊ុន​ច្រក​ទ្វារ​អ៊ីនធឺណិត  ពោល​គឺជា​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ទិន្នន័យ និង​ការ​ចូល​ប្រើ​វេទិកា​នៅ​លើ​អ៊ីនធឺណិត​។ ទន្ទឹម​នេះ វា​នឹង​គ្របដណ្តប់​លើក​ក្រុមហ៊ុន​ច្រក​ទ្វារ​អ៊ី​ធើ​ណែ​ត នៅ​ក្នុង​សេវាកម្ម​អន​ឡាញ​ក្នុង​កម្រិត​កណ្ដាល បណ្តាញ​សង្គម ម៉ាស៊ីន​ស្រាវជ្រាវ ប្រព័ន្ធ​ប្រតិបត្តិការ សេវាកម្ម​ផ្សាយពាណិជ្ជកម្ម​តាម​អ៊ីនធឺណិត សេវាកម្ម​ចែករំលែក​វី​ដេ​អូ កម្មវិធី​រុករក​តាម​អ៊ីនធឺណិត និង​ជំនួយការ​និម្មិត​ផង​ដែរ​។

យ៉ាងណាមិញ នៅ​ក្រោម​ច្បាប់​ទីផ្សារ​ឌី​ជី​ថ​ល ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ៗ​របស់​អា​មេ​រិ​ក​នឹង​ត្រូវធ្វើ​ឱ្យ​សេវាកម្ម​ផ្ញើ​សារ​របស់​ពួក​គេ​អាច​ប្រតិបត្តិការ​រួម​ជាមួយ​គ្នា និង​ត្រូវ​ផ្ដល់​ឲ្យ​អាជីវកម្ម​អ្នក​ប្រើប្រាស់ អាច​ទទួល​បាន​ទិន្នន័យ​របស់​ពួក​គេ​។ ការ​ធ្វើ​បែប​នេះ អ្នក​ប្រើប្រាស់​ជា​អាជីវកម្ម​នឹង​អាច​ផ្សព្វផ្សាយ​ផលិតផល និង​សេវាកម្ម ដែល​មាន​ភាព​ប្រកួតប្រជែង​នៅ​លើ​វេទិកា​តាម​អ៊ី​ន​ធើ​ណែ​ត ក៏​ដូច​ជា​ការ​ឈាន​ដល់​កិច្ចព្រមព្រៀង​ជាមួយ​អតិថិជន នៅ​ក្រៅ​វេទិកា​។

គួរ​ជម្រាប​ថា ច្បាប់​ទីផ្សារ​ឌី​ជី​ថ​ល នឹង​អនុវត្ត​ចំពោះ​ក្រុមហ៊ុន​ដែល​មាន​ផលប​ត្រ​ទីផ្សារ ៦៨​ពាន់​លាន​ដុល្លារ និង​ចំណូល​ប្រចាំឆ្នាំ​ប្រមាណ​ជិត ៨​ពាន់​លាន​ដុល្លារ ឬ​យ៉ាង​ហោច​ណាស់​មាន​អ្នក​ប្រើប្រាស់​ប្រចាំខែ ៤៥ លាន​នាក់​។

ជាមួយ​គ្នា​នេះ ក្រុមហ៊ុន​ទាំងនោះ​ប្រឈម​នឹងរ​ងក​ការ​ផាកពិន័យ​យ៉ាងធ្ងន់ធ្ងរ​រហូត​ដល់ ១០ ភាគរយ​នៃ​ប្រាក់​ចំណូល​ប្រចាំឆ្នាំ​ជា​សកល​របស់​ពួក​គេ​ផង​ដែរ ប្រសិនបើ​មាន​ករណី​បំពាន​ច្បាប់ និង​ត្រូវ​ផាកពិន័យ​រហូត​ដល់ ២០ ភាគរយ​បើ​រក​ឃ​ញ​ថា​មាន​ប្រព្រឹត្ត​បទល្មើស​ដដែល​ៗ៕

អត្ថបទ ស៊ើ​ង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃមានមហិច្ឆតាក្លាយជាមជ្ឈមណ្ឌលផលិតរថយន្ដអគ្គិសនីប្រចាំតំបន់អាស៊ាន

ព័ត៌មាន
រដ្ឋាភិបាលថៃបានបញ្ជាក់ពីឆន្ទៈរបស់ខ្លួនក្នុងការគាំទ្រយ៉ាងពេញទំហឹងចំពោះការផលិតនិងលក់រថយន្តអគ្គិសនី (EVs)នៅក្នុងប្រទេស ដោយអះអាងថា ប្រទេសថៃ…

សិង្ហបុរី កម្ពុជា និងប្រទេសអាស៊ានផ្សេងទៀតកំពុងសម្លឹងឃើញឱកាសចាប់ផ្ដើមរូបិយបណ្ណឌីជីថល

ព័ត៌មាន
បណ្តាប្រទេសនៅតំបន់អាស៊ីខាងត្បូងដូចជាសិង្ហបុរី និងកម្ពុជាកំពុងស្វែងរកការចាប់ផ្តើមរូបិយបណ្ណឌីជីថលរបស់ធនាគារកណ្តាល (CBDCs) ដើម្បីបង្កើនប្រស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ