វិស័យអចលនទ្រព្យ

តើវិស័យអចលនទ្រព្យមានការប្រែប្រួលយ៉ាងណា ក្រោយលោក ដូណាល់ ត្រាំ អុកឡុកពិភពលោក?


ក្រោមគោលនយោបាយអុកឡុកពិភពលោករបស់រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រមាណ២០ថ្ងៃកន្លងមកនេះ អ្នកវិភាគបានអះអាងថា តម្លៃលំនៅឋាននៅអាម៉េរិកកម្រើកឡើងយ៉ាងហោចណាស់៥% ស្របពេលដែលស្ថាប័នធំៗនៅតែរក្សាភាពវិជ្ជមាននៃការវាយតម្លៃវិស័យអចលនទ្រព្យពិភពលោកនៅដើមឆ្នាំ២០២៥នេះ។
វិស័យអចលនទ្រព្យ
ដោយ

សារព័ត៌មាន BBC បានចុះផ្សាយថា នៅពេលអ្នកអភិវឌ្ឍន៍អចលនទ្រព្យក្លាយជាប្រធានាធិបតីសហរដ្ឋអាម៉េរិក ដែលជាមហាអំណាចកំពូលនៅលើពិភពលោក សូមកុំភ្ញាក់ផ្អើលប្រសិនបើគោលនយោបាយការបរទេសរបស់អាម៉េរិក ត្រូវបានដាក់ចេញបម្រើដល់ការអភិវឌ្ឍអចលនទ្រព្យនោះ។ ការចុះផ្សាយបែបចំអកនេះ ធ្វើឡើងក្រោយលោក ដូណាល់ ត្រាំ លើកឡើងនូវសំណើដ៏ភ្ញាក់ផ្អើលនៅក្នុងការចូលទៅកាន់កាប់តំបន់ហ្គាហ្សានៅមជ្ឈិមបូព៌ា ហើយប្រែក្លាយទីនោះឲ្យទៅជាតំបន់មានការអភិវឌ្ឍ។ ក្រោយការលើកឡើងបែបនេះ ពិភពលោកពិតជាភ្ញាក់ផ្អើលហើយអ្នកខ្លះបានប្រដូចសំណើបែបនេះជាការប្រមាថ ខណៈដែលតំបន់នោះកំពុងតែជាកន្លែងបង្ហូរឈាមដ៏ក្តៅគគុកមួយនៅមជ្ឈិមបូព៌ា។

នេះគឺជារឿងគោលនយោបាយដ៏ទូលំទូលាយ ប៉ុន្តែងាកមកមើលវិស័យអចលនទ្រព្យវិញ សារព័ត៌មាន US Today បានរាយការណ៍ថា នៅពេលសម្ពាធពន្ធដែលលោក ត្រាំ បានគំរាមដាក់លើកាណាដា និងម៉ិកស៊ិក ចូលជាធរមានក្រោយការពន្យារប្រមាណជា១ខែ នោះតម្លៃទំនិញនៅសហរដ្ឋអាម៉េរិកនឹងកើនឡើងទៅតាមនោះដែរ ហើយនៅពេលនោះទីផ្សារអចលនទ្រព្យ ជាពិសេសលំនៅឋាននៅអាម៉េរិក ក៏នឹងកើនឡើងទៅតាមនោះដែរ ។

តាមការវិភាគដោយក្រុមហ៊ុន John Burns Research and Consulting ដែលផ្តោតលើសេវាកម្មលំនៅឋានបានប៉ាន់ប្រមាណថា តម្លៃផ្ទះដែលទើបសាងសង់ថ្មីនៅសហរដ្ឋអាម៉េរិកនឹងកើនឡើងជិត៥% ប្រសិនបើពន្ធ ដែលបានស្នើឡើងរបស់សេតវិមានត្រូវបានអនុវត្ត។ ប្រភពដដែលបានព្រមានថា ជាមធ្យមតម្លៃលំនៅឋាននៅសហរដ្ឋអាម៉េរិក អាចនឹងឡើងប្រហែលជាង២ម៉ឺនដុល្លារ លើតម្លៃមធ្យមដែលគេកំណត់នៅពេលបច្ចុប្បន្ន។

លោក ម៉ាហ្សូវ សោនឌ័រ (Matthew Saunders) អ្នកជំនាញខាងទីផ្សារសំណង់នៅក្រុមហ៊ុននេះបាននិយាយថា ការសាងសង់លំនៅឋានត្រូវការធាតុផ្សំជាច្រើន ហើយធាតុផ្សំទាំងនោះភាគច្រើនគឺំនាំចូលពីប្រទេសដែលជាប់សម្ពាធពន្ធសឹងតែទាំងអស់។ ក្រៅពីសហរដ្ឋអាម៉េរិក ស្ថានភាពនៃវិស័យអចលនទ្រព្យជារួមត្រូវបានគេរំពឹងជាបណ្តោះអាសន្នថា នឹង មានស្ថានភាពវិជ្ជមាន។

ពាក់ព័ន្ធនឹងស្ថានភាពនេះ World Economic Forum បានលើកឡើងនៅក្នុងសេចក្តីរាយការណ៍ដែល ចេញផ្សាយកាលពីពេលថ្មីៗនេះថា ដោយសារធនាគារកណ្តាលនៅប្រទេសជាច្រើនបានចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់ ហើយកំណើនសេដ្ឋកិច្ចមានការកែសម្រួលនៅប្រទេសនានា ទីផ្សារអចលនទ្រព្យនៅពេលនេះហាក់មានការកម្រើកឡើងវិញហើយ។

ប្រភពដដែលនេះបានលើកឡើងថា នៅពេលដែលធនាគារកណ្តាលជាច្រើនបានចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់ មូលដ្ឋានគ្រឹះនៃការកម្រើកវិស័យអចលនទ្រព្យកំពុងមានភាពប្រសើរឡើង ដើមទុនកាន់តែច្រើនកំពុងតែត្រូវគេចាក់ចូលក្នុងទីផ្សារឯកជន ហើយកំណើនពិភពលោកកំពុងពង្រឹង៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើមានកត្តាអ្វីជំរុញឱ្យអ្នកដាំទុរេនរំពឹងទិន្នផលទុរេននៅឆ្នាំនេះនឹងកើនឡើងខ្ពស់ជាងឆ្នាំមុន?

ក្រុមអ្នកដាំទុរេននៅកម្ពុជា បានអះអាងថា ការដាំដំណាំទុរេននៅឆ្នាំនេះ ហាក់មានភាពអំណោយផលច្រើនជាងឆ្នាំមុន ដែលនឹងជំរុញឱ្យទិន្នផលទុរេនក្នុងរដូ…

តើមានកត្តាអ្វីធ្វើឱ្យរោងចក្រនៅថៃ ជាង១០០រោងចក្រ ត្រូវបានបិទទ្វារក្នុង១ខែៗនៅពីរឆ្នាំចុងក្រោយ?

មជ្ឈមណ្ឌលស្រាវជ្រាវកសិករថៃ បានរាយការណ៍ថា រោងចក្រនៅក្នុងប្រទេសថៃ នៅតែបន្តប្រឈមហានិភ័យបិទទ្វារក្នុងឆ្នាំ២០២៥ នេះ។ កាលពីអំឡុងឆ្នាំ២០២៤ ទោះបី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ