Advertisement
EBA-កម្ពុជា-សហគមន៍អឺរ៉ុប

កម្ពុជា​ប្រាប់​ប្រតិភូ​អឺរ៉ុប​ថា នឹង​មិន​ឆ្លង​កាត់​ខ្សែ​«បន្ទាត់​ក្រហម»​ទេ ក្នុង​ករណី​លោក កឹម សុខា


រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន បាន​ប្រាប់​គណៈ​ប្រតិភូ​អឺរ៉ុប​ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​អនុគ្រោះពន្ធ (EBA) នៅ​ថ្ងៃ​ព្រហស្បតិ៍​ (ទី៦ មិថុនា ២០១៩) នេះ ថា កម្ពុជា​នឹង​មិន​ឆ្លង​កាត់​ខ្សែ​«បន្ទាត់​ក្រហម» ដោយ​ឆ្លើយ​តប​ទៅនឹង​ការ​ទាមទារ​ពី​បរទេស ឲ្យ​ដោះលែង​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា នោះទេ។
គណៈ​ប្រតិភូ​អឺរ៉ុប​ជួបពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា នាថ្ងៃទី៦ មិថុនា ២០១៩ ពិភាក្សា​រឿង​ EBA និងករណី​ កឹម សុខា។ រូបភាព៖ ក្រសួង​ការបរទេស
ដោយ
Advertisement

លោក ប្រាក់ សុខុន បាន​ជួប​តំណាង​ប្រតិភូ​អឺរ៉ុប គឺ​លោក Jean-Christophe Belliard, លោក Stavros Petropoulos និង​លោក​ឯកអគ្គរដ្ឋទូត​អឺរ៉ុប​នៅ​កម្ពុជា លោក George Edgar នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ជា​ផ្នែក​នៃ​ទស្សនកិច្ច​​លើក​ទី​២ ដើម្បី​បន្ត​ពិភាក្សា​ជាមួយ​ភាគី​កម្ពុជា ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «មុខ​ទំនិញ​គ្រប់​យ៉ាង លើកលែង​តែ​អាវុធ» ឬ​ហៅ​កាត់​ថា EBA។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស លោក កេត សោផាន់ បាន​និយាយ​ថា ប្រាប់​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​អង្គប្រជុំ​ថា កម្ពុជា​នឹង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង ដើម្បី​រក្សា EBA ដែល​មាន​ប្រយោជន៍​ដល់​កម្មករ​ប្រមាណ ៧០​ម៉ឺន​នាក់ និង​អ្នក​ទទួល​ប្រយោជន៍​ដោយ​ប្រយោល ប្រមាណជា ២​លាន​នាក់​ផ្សេង​ទៀត ក៏​ប៉ុន្តែ នឹង​មិន​ដោះ​លែង លោក កឹម សុខា អតីត​មេដឹកនាំ​បក្ស​សង្រ្គោះ​ជាតិ ដែល​ត្រួវ​រំលាយ​ចោល​កាល​ពី​ឆ្នាំ​២០១៧​នោះ​ទេ។

លោក កេត សោផាន់ បាន​និយាយ​ដូច្នេះ​ថា ៖ «រាជ​រដ្ឋភិបាល​នឹង​ខិតខំ​ធ្វើ​អ្វី​គ្រប់​បែប​ ដើម្បី​រក្សា​ឲ្យ​កម្ពុជា​ទទួល​បាន EBA ក៏​ប៉ុន្តែ ការខិតខំ​យ៉ាង​ណា​ក៏​ដោយ គឺ​នៅ​មាន​បន្ទាត់​ក្រហម។ បន្ទាត់​ក្រហម មិន​អាច​យក​អធិបតេយ្យ ក៏ដូច​ឯករាជ្យ​ភាព ទៅដូរ​នឹង EBA នោះ​ទេ។»

លោក កេត សោផាន់ បាន​អះអាង​ថា ក្នុង​ករណី​លោក កឹម សុខា ជាដើម យើង​អត់​ច្បាប់​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ​ទេ ក៏​ប៉ុន្តែ យើង​សម្រួល​ផ្នែក​ច្បាប់​ដើម្បី​ឲ្យ​លោក កឹម សុខា បាន​នៅ​ក្នុង​ផ្ទះ បាន​ទទួល​សេវា​សុខភាព បាន​ជួបជុំ​ក្រុម​គ្រួសារ​គ្រប់​ពេល ប៉ុន្តែ ក្រោម​ការ​ត្រួត​ពិនិត្យ​ពី​តុលាការ។

លោក កេត សោផាន់ បាន​និយាយ​បន្ត​ថា ៖ «អ៊ីចឹង មាន​ប្រទេស​មួយ​ចំនួន មក​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​លោក​ កឹម សុខា និង​ដោះលែង​គាត់​ឲ្យ​មាន​សេរីភាព អ៊ីចឹង ចំណុច​នេះ​ហើយ​នៅតែ​ជា​ចំណុច​អធិបតេយ្យ​របស់​កម្ពុជា ឯករាជ្យ​របស់​កម្ពុជា ដែល​កម្ពុជា​អនុវត្ត​ច្បាប់​កម្ពុជា អនុវត្ត​នីតិរដ្ឋ ជា​អ្វី​ដែល​កម្ពុជា​មិន​អាច​ធ្វើ​បាន គឺ​ជា​បន្ទាត់​ក្រហម​របស់​កម្ពុជា។»

លោក កេត សោផាន់ បាន​បន្ថែម​ថា កម្ពុជា​បាន​ធ្វើ​ការងារ​រួច​ហើយ ក្នុង​ការ​ពង្រឹង​លំហ​ប្រជាធិបតេយ្យ សិទ្ធិ សេរីភាព​ការងារ បញ្ហា​ដោះស្រាយ​វិបត្តិ​ដី​ធ្លី​និង​កែ​ប្រែ​ច្បាប់​នយោបាយ​ជាដើម។

បន្ទាប់​ពី​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​អំពី​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា សហភាព​អឺរ៉ុប​បាន​ប្រកាស​កាល​ពី​ខែ​កុម្ភៈ ថា ខ្លួន​ចាប់​ផ្តើម​ដំណើរការ​នីតិ​វិធី​ផ្អាក​ជា​បណ្តោះ​អាសន្ន នូវ​កម្មវិធី​អនុគ្រោះ​ពន្ធ EBA៕

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


យន្ដហោះខ្នាតធំ អាចនឹងចុះចត ក្នុងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បាននៅមុន ឆ្នាំ២០២២

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានជំរុញឲ្យក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ត្រូវពង្រីកផ្លូវរត់យន្ដហោះឲ្យបានដល់...

នាយក​រដ្ឋមន្ត្រី​កម្ពុជា៖ នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី​ប្រមាថ​ដល់​ពលិកម្ម​​​របស់​កងទ័ព​វៀតណាម

ព័ត៌មាន
សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ហៅ​ការ​លើក​ឡើង​របស់​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី ស៊ានឡុង ថា ជា​ការ​ប្រមាថ​ដល់​ពលិកម្ម​សាច់​ស្រស...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ