លោក ដូណាល់ ត្រាំ

លោក ដូណាល់ ត្រាំ គំរាមដាក់ទណ្ឌកម្មលើប្រទេស ឬក្រុមហ៊ុន ដែលទិញប្រេងពីអ៊ីរ៉ង់


ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ គំរាមដាក់ទណ្ឌកម្មប្រឆាំងនឹងអ្នកដែលបានបញ្ជាទិញប្រេងពីប្រទេសអ៊ីរ៉ង់ ដែលជាការព្រមានមួយកើតឡើងក្រោយកិច្ចពិភាក្សាតាមការគ្រោងទុកជុំវិញកម្មវិធីនុយក្លេអ៊ែរ ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់ទីក្រុងតេអេរ៉ង់ត្រូវបានពន្យារពេល។ នេះបើតាមការចេញផ្សាយសារព័ត៌មាន ABC News។
លោក ដូណាល់ ត្រាំ គំរាមដាក់ទណ្ឌកម្មលើប្រទេស ឬក្រុមហ៊ុន ដែលទិញប្រេងពីអ៊ីរ៉ង់
ដោយ

ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗបានគំរាមថា រាល់ការទិញប្រេង ឬផលិតផលគីមីឥន្ធនៈណាមួយរបស់ប្រទសអ៊ីរ៉ង់ ត្រូវតែបញ្ឈប់ជាបន្ទាន់ ហើយលោកភ្ជាប់មកជាមួយការព្រមានថា ប្រទេសណាមួយ ឬអ្នកដែលទិញផលិតផលទាំងនេះរបស់ប្រទេសអ៊ីរ៉ង់នឹងមិនអាចធ្វើអាជីវកម្មជាមួយសហរដ្ឋអាម៉េរិកតាមមធ្យោបាយ រូបរាង ឬទម្រង់ណាមួយបានឡើយ។

គេមិនច្បាស់ទេថាតើលោក ត្រាំ នឹងអនុវត្តការហាមឃាត់នេះដោយរបៀបណានោះទេ ខណៈដែលលោក ត្រាំ បានគំរាមដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើប្រទេសដែលនាំចូលប្រេងពីអ៊ីរ៉ង់។ ប៉ុន្តែការព្រមាននេះ ប្រឈមនឹងការបង្កើនភាពតានតឹងជាមួយនឹងប្រទេសចិន ដែលជាអតិថិជនឈានមុខគេរបស់អ៊ីរ៉ង់។ ផ្អែកតាមទិន្នន័យរបស់រដ្ឋបាលព័ត៌មានថាមពលរបស់សហរដ្ឋអាម៉េរិក បានសន្និដ្ឋានកាលពីខែតុលា ឆ្នាំមុនថា ប្រទេសចិនបានទិញប្រេងឆៅពីប្រទេសអ៊ីរ៉ង់ជិត៩០%ក្នុងឆ្នាំ២០២៣។

ការគំរាមកំហែងរបស់លោក ត្រាំ ខាងលើបានកើតឡើងបន្ទាប់ពីប្រទេសអូម៉ង់ បានប្រកាសថា ការចរចានុយក្លេអ៊ែរនៅចុងសប្តាហ៍នេះត្រូវបានពន្យារពេល។ រដ្ឋមន្ត្រីការបរទេសអូម៉ង់លោក បាដ អាល់ប៊ូសៃឌី (Badr al-Busaidi) បាននិយាយក្នុងសេចក្តីប្រកាសតាមប្រព័ន្ធ X ថា មូលហេតុនៃការពន្យារពេលកិច្ចចរចានេះ គឺដោយសារផ្នែកភស្តុភារ ប៉ុន្តែមិនបញ្ជាក់មូលហេតុលម្អិតនោះទេ។

លោក អាល់ប៊ូសៃឌី ក៏បាននិយាយដែរថា លោកនឹងប្រកាសពីកិច្ចប្រជុំអាម៉េរិក-អ៊ីរ៉ង់នេះឡើងវិញនៅពេលដែលភាគីទាំងពីរបានព្រមព្រៀងគ្នារួចហើយ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ក្រុមហ៊ុន Apple ប្រឈមការបង់ពន្ធរហូតដល់៩០០លានដុល្លារ និងខកចិត្តចំពោះការលក់នៅទីផ្សារចិន

របាយការណ៍ស្ដីពីប្រាក់ចំណូលប្រចាំត្រីមាសរបស់ក្រុមហ៊ុន Apple ដែលគេរង់ចាំយ៉ាងអន្ទះសានោះមិនបានរំសាយក្ដីកង្វល់របស់ក្រុមវិនិយោគិននោះឡើយ ខណៈ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ