អត្ថបទ​ពាណិជ្ជកម្ម

តើ​ហេតុ​អ្វី​​ចាំបាច់​ត្រូវ​"កសាង​ផ្នត់​គំនិត​សហគ្រិន"? តើ​កសាង​ដូចម្ដេច?


ជោគជ័យ​ដាច់​ខាត​មិន​មែន​ជា​កម្មសិទ្ធិ​របស់​សហគ្រិន​ដែល​ជួប​បញ្ហា​ហើយ ក៏​រា​ថយ​នោះ​ទេ! ហើយ​ក៏​គ្មាន​ជោគជ័យ​ដែល​មាន​តម្លៃណា ​អាច​កើត​ឡើង​ដោយ​មិន​មាន​ការ​តាំង​ចិត្ត​ខ្ពស់​ដែរ។ ហើយ​ចំពោះ​ការ​តាំង​ចិត្ត ចង់​ក្លាយ​ជា​សហគ្រិន អ្នក​ណា​ក៏​អាច គ្រាន់តែ​និយាយ​នៅ​ពេល​នេះ​ថា "ខ្ញុំ​នឹង​មិន​ចុះ​ចាញ់​ជា​ដាច់​ខាត" ប៉ុន្តែ អ្វី​ដែល​សំខាន់ វា​ឋិត​នៅ​ត្រង់​ថា តើ​អ្នក​នឹង​នៅ​តែ​និយាយ​ពាក្យ​ដដែល​នេះ ដោយ​ក្លៀវក្លា​ទៅ​កាន់​ខ្លួន​ឯង​ទេ នៅ​ពេល​ដែល​មាន​ឧបសគ្គ​នៅ​ខាង​មុខ​អ្នក ធំ​ជាង​ខ្លួន​អ្នក​១០​ដង ឬ​ ២០​ដង​នោះ?
នៅ​ថ្ងៃ​ទី២៧-​២៨ ខែ​មករា ឆ្នាំ​២០១៨ អ្នក​ជំនាញ​(ដូច​មាន​ក្នុង​រូបភាព​នេះ) នឹង​បង្រៀន​លោក​អ្នក​អំពី​"ការ​កសាង​ផ្នត់​គំនិត​សហគ្រិនដើម្បី​អាជីវកម្ម​ជោគជ័យ"។
ដោយ

ការ​ពិត​នេះ​ហើយ ដែល​ជា​រនាំង​ធ្វើ​ឲ្យ​យុវជន​ជា​ច្រើន ចង់ ហើយ​ក៏​បោះបង់​ក្តី​ស្រមៃ​ក្លាយ​ជា​សហគ្រិន​របស់​ខ្លួន​ទៅ​វិញ។ 

ការ​ខ្វះ​ការ​តាំងចិត្ត​និង​ផ្នត់​គំនិត​អាជីវកម្ម​ជា​ឧបសគ្គ​ខាង​ក្នុង​ដ៏​ធំមួយ​ដែល​ធ្វើ​ឲ្យ​​យុវជន​និង​សហគ្រិន​ជា​ច្រើន បាត់​បង់​ឱកាស​ក្នុង​ការ​ប្រើប្រាស់​សក្តានុពល​របស់​ខ្លួន​ឲ្យ​អស់​លទ្ធភាព ដើម្បី​ជួយ​ខ្លួន​ឯង​​និង​​បង្កើត​​ការងារ ជួយ​យុវជន​ដទៃ​ទៀត។ 

ប្រសិន​បើ​“ក្លាយ​ជា​សហគ្រិន​ជោគជ័យ” ជា​គោលដៅ​ជីវិត​របស់​អ្នក អ្នក​នឹង​ចាំបាច់​ត្រូវ​តែ​ស្វែងរក​ការ​តាំង​ចិត្ត និង​ការ​រស់នៅ​ជាមួយ​ផ្នត់​គំនិត​ជា​សហគ្រិន​នេះ។

ដោយ​ឃើញ​ពី​ការ​ចាំបាច់​ក្នុង​ការ​កសាង​ផ្នត់​គំនិត​អាជីវកម្ម និង​ស្វែងរក​ការ​តាំង​ចិត្ត​ខ្ពស់​ដើម្បី​ជោគជ័យ​ក្នុង​ជីវិត​ជា​សហគ្រិន ASEAN Business School Cambodia នឹង​រៀបចំ​នូវ​វគ្គ​សិក្សា​២​ថ្ងៃ​មួយ ចាប់​ពី​ថ្ងៃ​ទី ២៧ ដល់​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០១៨ ក្រោម​ប្រធាន​បទ “កសាង​ផ្នត់​គំនិត​សហគ្រិន​ដើម្បី​អាជីវកម្ម​ជោគជ័យ”។

វគ្គ​សិក្សា​នេះ​មាន​ការ​ចូលរួម​បណ្តុះ​បណ្តាល និង​ផ្តល់​យោបល់​ពី​អ្នក​ជំនាញ​ក្នុង​ស្រុក​និង​ក្រៅស្រុក ដូចជា លោក Soo Hoo Yoon Hunn លោក Leow Leik Hong និង​លោក ឃីម សុខហេង ដែល​ជា​អ្នក​ជំនាញ និង​មាន​បទពិសោធន៍​ជា​ច្រើន​ឆ្នាំ​ក្នុង​វិស័យ​នេះ។ 

សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​វគ្គ​សិក្សា​នេះ សូម​ចូល​ទៅ​កាន់​គេហ​ទំព័រ៖ http://aseanbizcambodia.com/ ឬ​ទំព័រ​ហ្វេសប៊ុក៖ https://www.facebook.com/aseanbizcambodia/




អត្ថបទបន្ទាប់


ដំណឹង​ល្អ​សម្រាប់​អ្នក​ចង់​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​ទីក្រុង​ឌូបៃ ជាមួយ​អាកាសចរណ៍ អ៊ែមមឺរឹត!

ព័ត៌មាន
ក្រុមហ៊ុន​អាកាសចរណ៍ អ៊ែមមឺរឹត កំពុង​ពន្យារ​ពេល​កម្មវិធី​ពេញនិយម My Emirates Pass ដល់​អតិថិជន​ដែល​មក​លេង​ទីក្រុង​ឌូបៃ នៅ​សិសិររដូ…

សម្តេច ស ខេង រិះគន់​ក្រសួង​សាធារណការ​ជុំវិញ​ការ​ធ្វើ​ផ្លូវ​ជាតិ​លេខ​៨ គ្មាន​គុណភាព

ព័ត៌មាន
ផ្លូវ​ជាតិ​លេខ៨ ដែល​ទទួល​បាន​កម្ចី​ឥណទាន​ពី​រដ្ឋាភិបាល​ចិន ហើយ​ដែល​ទើប​បើក​សម្ពោធ​ឲ្យ​ប្រើប្រាស់​កន្លង​ទៅ បាន​ខូចខាត​លើស​ដើម។ បញ្ហា​ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ