ជនអន្តោប្រវេសន៍

លោក ដូណាល់ ត្រាំ ព្រមានបណ្ដេញជនអន្តោប្រវេសន៍ខុសច្បាប់ទាំងអស់ចេញពីប្រទេស


ប្រធានាធិបតីជាប់ឆ្នោតរបស់អាម៉េរិក លោក ដូណាល់ ត្រាំ បានព្រមានធ្ងន់ៗថា នៅក្នុងអាណត្តិទី២ នៃការកាន់អំណាចរយៈពេល៤ឆ្នាំរបស់លោក លោកនឹងបណ្ដេញជនអន្តោប្រវេសន៍ដែលរស់នៅលើទឹកដីសហរដ្ឋអាម៉េរិកខុសច្បាប់ចេញទាំងអស់ ដែលតួលេខផ្លូវការបង្ហាញថា មានចំនួនរហូតដល់ទៅប្រមាណ១១លាននាក់ គិតត្រឹមខែមករា ដើមឆ្នាំ២០២២ ហើយលោកក៏គ្រោងលុបចោលផងដែរនូវច្បាប់ផ្ដល់សញ្ជាតិដោយស្វ័យប្រវត្តិដល់ទារកដែលកើតនៅលើទឹកដីសហរដ្ឋអាម៉េរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ជនអន្តោប្រវេសន៍
ដោយ

ប្រធានាធិបតីទើបជាប់ឆ្នោត លោក ដូណាល់ ត្រាំ គ្រោងនឹងនិរទេស ឬបណ្ដេញជនអន្តោប្រវេសន៍ខុសច្បាប់ទាំងអស់ចេញពីទឹកដីសហរដ្ឋអាម៉េរិក នៅពេលលោកត្រឡប់មកដឹកនាំសេតវិមានជាថ្មី។ ប៉ុន្តែទន្ទឹមនេះលោកក៏ចង់ឱ្យមានកិច្ចព្រមព្រៀងមួយផងដែរ ដើម្បីការពារជនអន្តោប្រវេសន៍ដែលត្រូវបាននាំយកទៅរស់នៅក្នុងសហរដ្ឋអាម៉េរិក ដោយខុសច្បាប់តាំងពីកុមារភាព។

ទន្ទឹមនេះ នៅថ្ងៃដំបូងដែលលោកចូលកាន់តំណែងជាផ្លូវការ លោក ដូណាល់ ត្រាំ ក៏គ្រោងចាត់វិធានការលុបចោលផងដែរនូវច្បាប់ផ្ដល់សញ្ជាតិដោយស្វ័យប្រវត្តិដល់ទារកដែលកើតនៅសហរដ្ឋអាម៉េរិក ដោយមិនគិតពីឋានៈជាជនភៀសខ្លួនរបស់ឪពុកម្ដាយទារក។

លោក ដូណាល់ ត្រាំ គ្រោងនឹងប្រកាសអាសន្នទូទាំងប្រទេស ដើម្បីចាត់វិធានការដោះស្រាយបញ្ហាអន្តោប្រវេសន៍ខុសច្បាប់ បន្ទាប់ពីលោកចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ដ៏ខ្លីខាងមុខនេះ ដោយប្រើប្រាស់ធនធានរបស់រដ្ឋាភិបាលសហព័ន្ធ ដើម្បីគាំទ្រដល់វិធានការបង្រ្កាបទ្រង់ទ្រាយធំនេះ។

ក្រសួងសន្តិសុខមាតុភូមិរបស់សហរដ្ឋអាម៉េរិក បានប៉ាន់ប្រមាណថា មានជនអន្តោប្រវេសន៍រហូតដល់ទៅប្រមាណ១១លាននាក់ ដែលរស់នៅលើទឹកដីសហរដ្ឋអាម៉េរិក ដោយខុសច្បាប់គិតត្រឹមខែមករា ឆ្នាំ២០២២។ នេះមានន័យថា តួលេខជនអន្តោប្រវេសន៍ខុសច្បាប់ជាក់ស្ដែង គិតមកទល់នឹងចុងឆ្នាំ២០២៤ អាចមានចំនួនច្រើនជាងនេះ។

ក្រុមប្រឹក្សាអន្តោប្រវេសន៍អាម៉េរិក (AIC) បានប៉ាន់ប្រមាណថា ការនិរទេស ឬការបណ្ដេញជនអន្តោប្រវេសន៍ខុសច្បាប់ទាំងអស់ចេញពីទឹកដីសហរដ្ឋអាម៉េរិក ដែលអាចប្រើពេលជាង១ទសវ្សរ៍នេះ នឹងធ្វើឱ្យរដ្ឋត្រូវចំណាយរហូតដល់ទៅ៨៨ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ទីក្រុងរណបដ៏ធំមួយអភិវឌ្ឍន៍លើផ្ទៃដី១៨០ហិកតា នឹងផុសត្រដែតឡើងលើទឹកដីអរិយក្សត្រ

ទន្ទឹមនឹងទទួលបានគម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េ ភ្ជាប់ពីអរិយក្សត្រមកកាន់ផ្សាររាត្រីក្នុងរាជធានីភ្នំពេញ តំបន់អរិយក្សត្រនឹងមានទីក្រុងរណបដ៏ធំ…

ម៉ាឡេស៊ី ស្នើឱ្យអង្គការពាណិជ្ជកម្មពិភពលោកធ្វើកំណែទម្រង់ ដើម្បីស្ដារយុត្តិធម៌ និងសន្តិសុខក្នុងពាណិជ្ជកម្មពិភពលោក

ម៉ាឡេស៊ី ដែលជាសមាជិកមួយរបស់អាស៊ាន បានជំរុញឱ្យអង្គការពាណិជ្ជកម្មពិភពលោក (WTO) ធ្វើកំណែទម្រង់ឱ្យបានទាន់ពេលវេលា រួមទាំងការស្ដារឡើងវិញនូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ