វិស័យពាណិជ្ជកម្ម

ការដំឡើងពន្ធរបស់លោក ដូណាល់ ត្រាំ លើដែកថែប និងអាលុយមីញ៉ូមអាចប៉ះពាល់ដល់ការនាំចេញរបស់អឺរ៉ុបក្នុងទំហំជិត៣០ពាន់លានដុល្លារ


សហភាពអឺរ៉ុប ដែលមាន២៧ប្រទេសជាសមាជិកបានប៉ាន់ប្រមាណថា រលកទី១ នៃការដំឡើងពន្ធរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ លើដែកថែប និងអាលុយមីញ៉ូមអាចនឹងប៉ះពាល់ដល់ការនាំចេញរបស់ខ្លួនក្នុងទំហំរហូតដល់ទៅជិត៣០ពាន់លានដុល្លារអាម៉េរិកឯណោះ ហើយកត្តានេះធ្វើឱ្យសង្គ្រាមពាណិជ្ជកម្មដែលបញ្ឆេះឡើងដោយប្រធានាធិបតី ដូណាល់ ត្រាំ កាន់តែឡើងកម្ដៅគួរឱ្យព្រួយបារម្ភ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ Bloomberg។
វិស័យពាណិជ្ជកម្ម
ដោយ

ប្រភពច្បាស់ការទម្លាយឱ្យដឹងថា រលកទី១ នៃការដំឡើងពន្ធរបស់លោក ដូណាល់ ត្រាំ លើដែកថែប និងអាលុយមីញ៉ូម អាចធ្វើឱ្យប៉ះពាល់ការនាំចេញរបស់អឺរ៉ុប ក្នុងទំហំដល់ទៅជិត៣០ពាន់លានដុល្លារ។ កាលពីអាណត្តិទី១ លោក ដូណាល់ ត្រាំ ក៏ធ្លាប់បានដំឡើងពន្ធលើដែកថែប និងអាលុយមីញ៉ូមរបស់សហភាពអឺរ៉ុបដែរ ប៉ុន្តែលើកនេះ ទំនិញនាំចេញរបស់សហភាពអឺរ៉ុប ដែលរងផលប៉ះពាល់ដោយសារការដំឡើងពន្ធរបស់លោក ដូណាល់ ត្រាំ លើដែកថែប និងអាលុយមីញ៉ូមលើកនេះ គឺមានទំហំធំជាងកាលពីអាណត្តិទី១ ដល់ទៅ៤ដងឯណោះ។

ប្រធានពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប លោក ម៉ាកូស សេហ្វកូវិក (Maros Sefcovic) បានពន្យល់ដល់បណ្ដាឯកអគ្គរដ្ឋទូតរបស់សហភាពអឺរ៉ុប កាលពីថ្ងៃសុក្រ សប្ដាហ៍មុន បន្ទាប់ពីលោកបានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ដើម្បីជួបជាមួយសមភាគីអាម៉េរិក។

ប្រធានពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបរូបនេះ បានព្រមានថា ស្ថានភាពគឺមានភាពប្រែប្រួល ហើយព័ត៌មានលម្អិត និងវិសាលភាពនៃពន្ធគយណាមួយនៅតែអាចមានការប្រែប្រួល។

សូមបញ្ជាក់ថា លោក ដូណាល់ ត្រាំ គ្រោងចាប់ផ្ដើមអនុវត្តការដំឡើងពន្ធ២៥% លើដែកថែប និងអាលុយមីញ៉ូម ចាប់ពីថ្ងៃទី១២ ខែមីនា រួមជាមួយនឹងការរឹតបន្តឹងគោលនយោបាយជាមួយបណ្ដាប្រទេសជាដៃគូពាណិជ្ជកម្មផងដែរ។ ទោះជាយ៉ាងណា គណៈកម្មការអឺរ៉ុប ដែលជាអ្នកគ្រប់គ្រងគោលនយោបាយពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ជុំវិញបញ្ហានេះ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


លោក ដូណាល់ ត្រាំ គ្រោងដំឡើងថ្លៃសេវាប្រើបាស់កប៉ាល់ដឹកទំនិញរបស់ចិន ដើម្បីទប់ទល់ឥទ្ធិពលដែនសមុទ្ររបស់ប្រទេសនេះ

ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក (USTR) បានទម្លាយឱ្យដឹងថា រដ្ឋបាលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ គ្រោងដំឡើងថ្លៃសេវាលើការប្…

អាម៉េរិកគំ.រាមកាត់ផ្តាច់ប្រព័ន្ធអ៊ីនធឺណិត បើអ៊ុយក្រែន មិនឱ្យអាម៉េរិក ធ្វើអាជីវកម្មលើធនធានរ៉ែកម្រ

ក្រុមអ្នកចរចារបស់សហរដ្ឋអាម៉េរិក កំពុងជំរុញឱ្យអ៊ុយក្រែន ផ្ដល់ការអនុញ្ញាតឱ្យអាម៉េរិក ធ្វើអាជីវកម្មរ៉ែកម្ររបស់អ៊ុយក្រែន បើមិនដូច្នេះទេ អាម៉េ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ