រលកឆ្លងកូវីដ១៩នៅអឺរ៉ុបចាប់ផ្ដើមកើនខ្លាំងឡើងវិញ

រលកឆ្លងកូវីដ១៩នៅអឺរ៉ុបចាប់ផ្ដើមកើនខ្លាំងឡើងវិញ ក្រោយវិធានការទប់ស្កាត់ភាគច្រើនត្រូវបានលុបចោល


បន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេលជាងមួយខែ អ្នកជំនាញបានឱ្យដឹងកាលពីថ្ងៃច័ន្ទដើមសប្ដាហ៍នេះថា ជំងឺកូវីដ១៩ កំពុងកើនឡើងជាថ្មីម្តងទៀតនៅតំបន់អឺរ៉ុបខាងលិច ដោយអង្គការសុខភាពពិភពលោកឲ្យឈ្មោះថា “Perfect Storm” ដែលជាការងើបឡើងវិញយ៉ាងឆាប់រហ័សនៃករណីឆ្លងកូវីដ១៩ ក្រោយរដ្ឋាភិបាលនៃប្រទេសជាច្រើនបានលុបចោលវិធានការរឹតបន្តឹង ស្របពេលដែលប្រព័ន្ធភាពស៊ាំចុះខ្សោយ និងការលេចឡើងនូវមេរោគបំប្លែងថ្មីអូមីក្រុងប្រភេទ BA.2 ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍។
កូរ៉េខាងត្បូង មួយថ្ងៃមានឆ្លងកូវីដ១៩ដល់ជាង៤០ម៉ឺននាក់

បន្ទាប់​ពី​ជាង​មួយ​ខែ​នៃ​ករណី​ឆ្លង​កូ​វី​ដ​១៩​ធ្លាក់​ចុះ​នៅ​ទូ​ទាំង​ទ្វីបអឺរ៉ុប ឥឡូវនេះ ប្រទេស​ជា​ច្រើន​នៃ​តំបន់​នេះ ដូច​ជា​ប្រទេស អង់គ្លេស បារាំង អា​ឡឺ​ម៉​ង់ និង​អ៊ី​តា​លី សុទ្ធតែ​បាន​រក​ឃើញ​ការ​ឆ្លង​ឡើង​វិញ​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ​។

ក្នុង​នោះ​នៅ​ប្រទេស​បារាំង ករណី​ឆ្លង​បាន​កើនឡើង​ជាង​មួយ​ភាគ​បី​ក្នុង​មួ​យស​ប្តា​ហ៍ ចាប់តាំងពី​រដ្ឋាភិបាល​បាន​បញ្ចប់​ការ​រឹត​បន្តឹង​កូ​វី​ដ​១៩​ភាគច្រើន​កាលពី​ថ្ងៃ​ច័ន្ទ​ស​ប្ដា​ហ៍​មុន​។ ខណៈ​នៅ​ប្រទេស​អា​ឡឺ​ម៉​ង់​ឯណោះ​វិញ ទោះបីជា​មាន​ករណី​ឆ្លង​ថ្មី​ៗ​ប្រចាំ​ថ្ងៃ កាលពី​ថ្ងៃ​សុក្រ​ស​ប្ដា​ហ៍​មុន​ត្រូវ​បាន​កត់ត្រា​រហូត​ដល់​ទៅ​ជិត ៣០​ម៉ឺន​ករណី​ក៏​ដោយ តែ​រដ្ឋាភិបាល​នៅ​តែ​ប្រកាស​ថា នឹង​បិទ​បញ្ចប់​ការ​រឹត​បន្តឹង​វិធានការ​កូ​វី​ដ​១៩​នៅ​ចុង​ស​ប្តា​ហ៍​នេះ​ដដែល​។ 

ដោយឡែក នៅ​ក្នុង​ប្រទេស​អ៊ី​តា​លី រដ្ឋាភិបាល​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្លួន​ក៏​នឹង​លុប​ចោលការ​រឹត​បន្តឹង​ស្ទើរតែ​ទាំងអស់​នៅ​ត្រឹម​ថ្ងៃ​ទី ១ ខែឧសភា​ខាង​មុខ​នេះ ទោះបីជា​មាន​ករណី​ឆ្លង​កូ​វី​ដ​១៩​កើនឡើង​ខ្ពស់​ក៏​ដោយ​។ ហើយ​នៅ​ក្នុង​ប្រទេស​អង់គ្លេស​វិញ បាន​រាយការណ៍​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ម្នាក់​ក្នុង​ចំណោម ២០ នាក់​បាន​ឆ្លង​កូ​វី​ដ​១៩​នា​ពេល​ថ្មី​ៗ​នេះ ខណៈ​រដ្ឋាភិបាល​បាន​លុប​ចោលការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​អន្តរជាតិ​ចុង​ក្រោយ​របស់​ខ្លួន​កាលពី​ថ្ងៃ​សុក្រ​ស​ប្ដា​ហ៍​មុន​។

យ៉ាងណាមិញ ប្រឈម​មុខ​នឹង​ករណី​កើនឡើង​ខ្ពស់​ជា​ថ្មី​ម្ដងទៀត​នេះ​ដែរ ប្រទេស​អូ​ទ្រី​សបាន​ប្រកាស​កាលពី​ចុង​ស​ប្តា​ហ៍​មុន​ថា ខ្លួន​នឹង​ដាក់​ចេញ​នូវ​ច្បាប់​រឹង​បន្ដឹង​ឡើង​វិញ ដែល​តម្រូវ​ឱ្យ​ពលរដ្ឋ​ពាក់​ម៉ាស​ការពារ​។ គួរ​កត់​សម្គាល់ថា ស្រប​ពេល​ដែល​មនុស្ស​មួយ​ចំនួន​បាន​ស្តីបន្ទោស​រដ្ឋាភិបាល​ចំពោះ​ការ​បន្ធូរបន្ថយ​ការ​រឹត​បន្តឹង​លឿន​ពេក ក្រុម​អ្នកជំនាញ​ខាង​រោគរាតត្បាត​ក៏​ព្រមាន​ផង​ដែរ អំពី​មេរោគ​អូ​មី​ក្រុង​ប្រភេទ BA.2 ដោយហេតុ​ថា វា​ពិបាក​ក្នុង​ការ​ធ្វើតេស្ត​រក​មេរោគ​ប្រភេទ​ថ្មី​នេះ​។   BA.2 ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា មាន​ល្បឿន​ឆ្លង​ប្រហែល ៣០% លឿន​ជាង​អូ​មី​ក្រុង​ប្រភេទ BA.1​។ ដូច្នេះ​ការ​ដក​វិធានការ​រឹត​បន្តឹង​បាន​ជំរុញ​ឱ្យ​មានការ​រីក​រាលដាល​នៃ​មេរោគ​ប្រភេទ BA.2 ហើយ​ក៏​អាច​នាំ​ទៅ​រក​ការ​បង្កើត​នូវ​មេរោគ​ប្រភេទ​ផ្សេង​ទៀត​ផង​ដែរ​។

សូម​ជម្រាប ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ គេ​ឃើញ​មាន​ប្រទេស​នៅ​អឺរ៉ុប​មួយ​ចំនួន​ដូច​ជា ប្រទេស បារាំង​បាន​ចាប់ផ្តើម​ដាក់​ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​ទី​ដូ​ស​បួន​ហើយ ខណៈ​នៅ​ក្នុង​ប្រទេស​អង់គ្លេស​ឯណោះ​វិញ ការ​ចាក់​វ៉ាក់សាំង​បង្ការ​លើក​ទី ៤ នឹង​ត្រូវ​បាន​ផ្តល់​ជូន​សម្រាប់ មនុស្ស​ដែល​មាន​អាយុ​លើស​ពី ៧៥ ឆ្នាំ និង​អ្នក​ដែល​មាន​ភាពស៊ាំ​ចុះ​ខ្សោយ​តែ​ប៉ុណ្ណោះ​៕ 

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើគម្រោងឃ្លាំងស្តុកទំនិញត្រជាក់របស់កំពង់ផែស្វយ័តភ្នំពេញ នឹងជួយជំរុញកំណើនវិស័យឡូជីស្ទិកកម្ពុជាយ៉ាងណាខ្លះ?

ព័ត៌មាន
កំពង់ផែស្វយ័តភ្នំពេញនៅព្រឹកថ្ងៃទី២២ ខែមីនា បានប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់ឃ្លាំងស្តុកទំនិញត្រជាក់នៅចំណតផែកុងតឺន័រ LM17 ក្នុងខេត្តកណ្តា…

យោធាអ៊ុយក្រែនប្រាប់ពលរដ្ឋឱ្យប្រុងប្រយ័ត្ន ចំពោះការបាញ់ផ្លោង ដោយមិនរើសមុខពីរុស្ស៊ី

ព័ត៌មាន
យោធាអ៊ុយក្រែនបានប្រកាសនៅថ្ងៃអង្គារទី២២ខែមីនានេះថា ប្រជាពលរដ្ឋត្រូវត្រៀមខ្លួនប្រុងប្រយ័ត្នចំពោះការបាញ់ផ្លោងរបស់រុស្សី ដែលនឹងវាយប្រហារមិនរើសម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ