កោះភូកេត

កោះភូកេត រកឃើញទេសចរមានឆ្លងកូវីដ-១៩ជាបន្ដបន្ទាប់


គម្រោងបើកទទួលភ្ញៀវទេសចរអន្តរជាតិរបស់កោះភូកេតរបស់ថៃកំពុងរងសម្ពាធកាន់តែខ្លាំងឡើងហើយ ក្រោយពេលដែលមានរកឃើញភ្ញៀវទេសចរអន្តរជាតិបានឆ្លងកូវីដ-១៩ជាបន្ដបន្ទាប់។ ទើបតែបើកសាកល្បងបាន២សប្តាហ៍ ថ្មីៗនេះ ក៏បានរឃើញភ្ញៀវទេសចរបរទេសនៅលើកោះនេះ មានករណីឆ្លងកូវីដ-១៩ប្រភេទ ឌែលតាផងដែរ។ ប្រការនេះ បានតម្រូវឲ្យខេត្តនេះបានសម្រេចចិត្តបិទសាលារៀនទាំងអស់រហូតដល់ថ្ងៃទី ២៣ ខែកក្កដាបន្ទាប់ពីមានករណីឆ្លងមានការីករាលដាលកាន់តែខ្លាំង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្ដ៍។
ព្យុះកូវីដ-១៩បើកបក់កាន់តែខ្លាំងនៅថៃ

បន្ទាប់​ពី​ការ​ដាក់​ចេញ​នៅ​គម្រោង​ទេសចរ​ពិសេស​កោះ​ភូ​កេ​ត​បាន​ជាង​២​ស​ប្ដា​ហ៍​ដែល​បាន​ស្រូប​ទាញ​ភ្ញៀវ​ទេសចរ​រាប់​ពាន់​នាក់​។ ប៉​ន្ដែ ឥឡូវនេះ​ស្ថានភាព​កំពុង​ប្រឈម​ការ​ឆ្លង​កូ​វី​ដ​-១៩​កាន់តែ​ខ្លាំង តួយ៉ាង​បើ​តាម​លោក Koosak Kookiattikul ប្រធាន​ការិយាល័យ​សុខភាព​សាធារណៈ​នៅ​ភូ​កេ​ត​បាន​បញ្ជាក់​ថា​សម្រាប់​ខេត្ត​ភូ​កេ​តបា​នរក​ឃើញ​អ្នកជំងឺ​ដំបូង ដែល​ឆ្លង​កូ​វី​តប​ម្លែ​ង​ថ្មី ឌែ​លតា​។ លោក​បាន​បន្ត​ទៀត​ថា​អ្នកជម្ងឺ​ជា​អ្នកជំនួញ​បរទេស​ដែល​រស់នៅ​ក្នុង​ខេត្ត​ភូ​កេ​ត​ត្រូវ​បាន​សង្ស័យ​ថា បាន​ឆ្លង​ជម្ងឺ​ពី​ភ្ញៀវ​មក​ពី​ទីក្រុង​បាងកក​។

ទន្ទឹម​នេះ​លោក​បាន​បញ្ជាក់​ថា នៅ​ក្នុង​ខេត្ត​ភូ​កេ​តបា​នរក​ឃើញ​ជម្ងឺ​កូ​វី​ដ​-១៩ បី​ប្រភេទ​ផ្សេង​គ្នា ក្នុង​នោះ​ភាគច្រើន​ជា​ប្រភេទ អាល់​ហ្វា​ដែល​រក​ឃើញ​ដំបូង​ក្នុង​ប្រទេស​អង់គ្លេស​, ប្រភេទ​ប៊ែ​លតា​មាន​ចំនួន​៦​ករណី​ដែល​រក​ឃើញ​ដំបូង​នៅ​អាហ្វ្រិក​ខាងត្បូង​និង​ប្រភេទ​ចុង​ក្រោយ​គឺ ឌែ​លតា ដែល​កំពុង​បន្ដ​ឆ្លង​រាលដាល​ខ្លាំង​នៅ​ក្នុង​ប្រទេស​ថៃ​។ 

ក្រោយ​ពីរ​រក​ឃើញ​មានការ​ឆ្លង​រីក​រាលដាល​លឿន​អាជ្ញាធរ​បាន​ចេញ​បញ្ជា​បិទ​សាលារៀន​ទាំងអស់​ចាប់ពី​ថ្ងៃ​ទី ១២-២៣ ខែកក្កដា​ហើយ​ប្តូរ​ទៅ​រៀន​តាម​ប្រព័ន្ធ​អ៊ិ​ន​ធរ​ណេ​ត​វិញ​។ ការ​បិទ​រយៈពេល​២​ស​ប្ដា​ហ៍​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​កិច្ចប្រជុំ​គណៈកម្មាធិការ​ត្រួតពិនិត្យ​ជំងឺឆ្លង​ខេត្ត ដែល​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​អំពី​ការ​កើនឡើង​នៃ​ចំនួន​អ្នកជំងឺ Covid-19 ដែល​មាន​អាយុ​ក្រោម ១៨ ឆ្នាំ ខណៈ​ពេល​ដែល​អ្នកជំងឺ​ភាគច្រើន​ជា​ជនជាតិ​ថៃ​ដែល​ធ្វើ​ដំណើរ​ពី​ខេត្ត​ផ្សេង​ៗ​។

អាជ្ញាធរ​ខេត្ត​ក៏​បាន​ស្នើ​ឲ្យ​មានការ​រឹតត្បិត​សម្រាប់​វិធានការ​គម្លាត​សង្គម ចំពោះ​ភ្ញៀវ​ទេសចរ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​កូ​វី​ដ​-១៩​។ សូម​បញ្ជាក់​ថា គិត​តាំងពី​ថ្ងៃ​បើក​ដំបូង​នៅ​ថ្ងៃ​ទី ០១ ខែកក្កដា​មក កោះ​ភូ​កេ​ត​ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប​ជាង​៣​ពាន​នាក់​។

ប្រទេស​ថៃ នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ មានការ​ស្ទុះ​កើនឡើង​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​កាន់តែ​ច្រើន​ឡើង​ៗ ដោយនៅ​ថ្ងៃអាទិត្យ​ស​ប្ដា​ហ៍​មុន​នេះ អ្នក​ឆ្លង​សរុប​នៅ​ថ្ងៃ​មាន​ជាង​៩​ពាន់​៥​រយ​នាក់ និង​អ្នក​ស្លាប់មាន​៨៦​នាក់​។ សរុប​មក​ទល់​ពេល​នេះ ថៃ​មាន​អ្នក​ឆ្លង​សរុប​ជាង​៣៣​ម៉ឺន​នាក់​ហើយ និង​ស្លាប់​ជាង​២​ពាន់​៧​រយ​នាក់​៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមប្រទេស G20៖ សេដ្ឋកិច្ចសកលកំពុងរងការគំរាមគំហែងពីមេរោគកូវីដ-១៩បំប្លែងថ្មី ឌែលតា

ព័ត៌មាន
ក្រុមប្រទេសឧស្សាហកម្មរីកចម្រើនទាំង២០ G20 ព្រមានថា វត្តមានកូវីដ១៩ «ឌែលតា» នឹងគំរាមកំហែងដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។ នៅក្នុងកិច្ចប្…

ប្រទេសអាស៊ានចំនួន៣ នាំចេញអង្កររអិលធ្លាក់ចុះខ្លាំងនៅពាក់កណ្ដាលឆ្នាំ២០២១

ព័ត៌មាន
ប្រទេសអ្នកនាំចេញអង្ករធំជាងគេនៅតំបន់អាស៊ានមានដូចជា ប្រទេសថៃ វៀតណាម និងកម្ពុជា បានធ្លាក់ចុះការនាំចេញអង្ករគួរឲ្យកត់សម្គាល់នៅក្នុងពាក់កណ្ដា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ