គោលនយោបាយសេដ្ឋកិច្ច

សេដ្ឋវិទូថា វិនិយោគិនបរទេសសម្លឹងរកមើលគោលនយោបាយសេដ្ឋកិច្ច ខណៈការបោះឆ្នោតថៃខិតចូលមកដល់


សេដ្ឋវិទូថៃមួយរូបបាននិយាយថា ប្រទេសថៃប្រឈមនឹងការដើរក្រោយប្រទេសផ្សេងៗទៀត ខណៈដែលគណបក្សនយោបាយនានានៅថៃមិនបានបង្ហាញផែនការដោះស្រាយបញ្ហាបរិស្ថាន និងផែនការទាក់ទាញការវិនិយោគបរទេស អំឡុងយុទ្ធនាការឃោសនាសម្រាប់ការបោះឆ្នោតនៅសប្តាហ៍ក្រោយ។ នេះបើយោងតាមសារព័ត៌មាន ឌឹ ណេសិន។
សេដ្ឋវិទូថា វិនិយោគិនបរទេសសម្លឹងរកមើលគោលនយោបាយសេដ្ឋកិច្ច
ដោយ

លោក អាត ភីសានវ៉ានិច (Aat Pisanwanich) ដែលជាប្រធានមជ្ឈមណ្ឌលសិក្សាពាណិជ្ជកម្មអន្តរជាតិនៃសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ បាននិយាយថា វិនិយោគិនសម្លឹងរកមើលគោលនយោបាយដែលរដ្ឋាភិបាលថ្មីនឹងដាក់ចេញ ហើយប្រសិនបើថៃមិនមានអ្វីបង្ហាញឱ្យអ្នកវិនិយោគបរទេសឃើញទេ នោះពួកគេនឹងមិនមកបណ្តាក់ទុននៅប្រទេសថៃឡើយ។

លោក អាត បានថ្លែងទៀតថា ការបោះឆ្នោតនេះមានសារៈសំខាន់ចំពោះអ្នកវិនិយោគបរទេស ដោយសារប្រទេសថៃនៅតែត្រូវការការវិនិយោគផ្ទាល់ពីបរទេស ដើម្បីអភិវឌ្ឍប្រទេស។ សេដ្ឋវិទូរូបនេះបន្តថា អ្នកវិនិយោគបរទេសនៅប្រទេសថៃកំពុងយកចិត្តទុកដាក់ជាពិសេសចំពោះបញ្ហាបរិស្ថាន ដោយហេតុថាប្រសិនបើពួកគេបង្កើតរោងចក្រនៅក្នុងប្រទេសថៃក្រោមច្បាប់បច្ចុប្បន្ន នោះផលិតផលដែលពួកគេធ្វើនឹងត្រូវទីផ្សារអឺរ៉ុបបដិសេធ ព្រោះតែបទដ្ឋាន«បៃតង» របស់សហភាពអឺរ៉ុប ។

លោក អាត ភីសានវ៉ានិច បាននិយាយទៀតថា យន្តការកែតម្រូវទាក់ទងទាក់ទងនឹងការបញ្ចេញកាបូនរបស់សហភាពអឺរ៉ុប នឹងកំណត់ពន្ធកាបូនប្រហែល ៨៥ អឺរ៉ូ ឬ ៩៤ ដុល្លារ ចំពោះកាបូនមួយតោនបញ្ចេញដោយរោងចក្រលើសពីកម្រិតជាក់លាក់មួយ ហើយវានឹងចូលជាធរមាននៅឆ្នាំ ២០២៦ ។

លោក អាត បានជំរុញឱ្យគណបក្សនយោបាយនានាគូសបញ្ជាក់ពីផែនការរបស់ពួកគេក្នុងការថែរក្សាបរិស្ថាន ប្រសិនបើពួកគេក្លាយជាចំណែកនៃរដ្ឋាភិបាលថ្មី។

សេដ្ឋវិទូដដែលនេះក៏បានលើកទឹកចិត្តឲ្យភាគីនានាជំរុញការវិនិយោគពីបរទេសលើវត្ថុធាតុដើមកសិកម្មក្នុងស្រុក ដើម្បីបង្កើនតម្លៃផលិតផលកសិកម្មរបស់ប្រទេស។

លោក អាត បានសង្កត់ធ្ងន់ថា គោលនយោបាយប្រមាណជា ៨០% ដែលផ្តល់ដោយគណបក្សនយោបាយសម្រាប់ការបោះឆ្នោតក្នុងខែឧសភានេះ ទាក់ទងនឹងសេដ្ឋកិច្ចក្នុងស្រុក ហើយមាននិយាយតិចតួចអំពីការគ្រប់គ្រងបម្រែបម្រួលអាកាសធាតុនិងការគ្រប់គ្រងផលប៉ះពាល់នៃបាតុភូតិនេះ រួមទាំងបញ្ហាទឹកជំនន់ផង នៅពេលដែលរដូវវស្សាកំពុងខិតជិតមកដល់។

លោក អាត បានបន្ថែមថា គណបក្សនានាក៏មិនសូវនិយាយអំពីរបៀបដែលពួកគេនឹងប្រកួតប្រជែងជាមួយប្រទេសអាស៊ានផ្សេងៗទៀត ដូចជាវៀតណាមជាដើម តាមរយៈការអភិវឌ្ឍទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ និងមធ្យោបាយដឹកជញ្ជូនជាមួយប្រទេសជិតខាងដែរ។

ពាក់ព័ន្ធនឹងបញ្ហាថវិកាដែលគណបក្សនយោបាយថៃនឹងត្រូវចំណាយដើម្បីអនុវត្តគោលនយោបាយក្នុងស្រុករបស់ពួកគេ លោក អាត បានអះអាងថា គណបក្សធំៗចំនួន ៦ ដែលរួមមានគណបក្សប្រជាធិបតេយ្យ, គណបក្សភឿថៃ, គណបក្សភូមិចៃថៃ, គណបក្សជាតិថៃរួបរួម (United Thai Nation), គណបក្សប៉ាឡាង ប្រាចារ៉ាត ( Palang Pracharath ) និងគណបក្សឆ្ពោះទៅមុខ ( Move Forward ) ត្រូវការមូលនិធិចន្លោះពី ៤០០ ពាន់លានបាត ឬ ១២ ពាន់លានដុល្លារ ទៅ ៣ ទ្រីលានបាត ឬ ៨៩ ពាន់លានដុល្លារ ដើម្បីអនុវត្តការសន្យារបស់ពួកគេ៕




អត្ថបទបន្ទាប់


ពលរដ្ឋចិនដែលចាយជាង ២១ ពាន់លានដុល្លារ អំឡុងថ្ងៃវិសមកាលខែឧសភា ជួយជំរុញការស្ដារសេដ្ឋកិច្ចចិនឡើវិញលឿន

ប្រាក់ចំណូលពីវិស័យទេសចរណ៍ក្នុងស្រុកនៅប្រទេសចិនបានកើនឡើងដល់ ១០១ % បើធៀបនឹងកម្រិតមុនមានជំងឺកូវីដ ១៩ រាតត្បាត ហើយបើគិតជាទំហំទឹកប្រាក់វ…

ក្រុមរដ្ឋមន្ត្រីអាស៊ីព្រមានឱ្យប្រយ័ត្នចំពោះភាពចលាចលវិស័យធនាគាររបស់បស្ចិមលោក

បណ្ដារដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ីបានសម្តែងការព្រួយបារម្ភនៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃព្រហស្បតិ៍ថា ការដួលរលំរបស់ធនាគារនៅបស្ចិមលោកបង្កឱ្យមានហានិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ