និយ័តករបរធនបាលកិច្ច

មេនិយ័តករបរធនបាលកិច្ច៖ វិនិយោគិនបរទេស៨០% កំពុងប្រើប្រាស់យន្តការបរធនបាលកិច្ចពាណិជ្ជកម្ម


មេ និយ័តករបរធនបាលកិច្ចអះអាងថា វិនិយោគិនបរទេស៨០% កំពុងប្រើប្រាស់យន្តការបរធនបាលកិច្ចពាណិជ្ជកម្ម !! គិតមកដល់ត្រឹមដើមឆ្នាំ ២០២៣នេះ ទំហំបរធនបាលកិច្ចដែលធ្វើប្រតិបត្តិការ កើនឡើងរហូតជាង ៧០០លានដុល្លារអាមេរិក ហើយបើធៀបនឹងកាលពីមុនមានត្រឹមតែជាង ១៥០លានដុល្លារអាមេរិក តែប៉ុណ្ណោះ។ ក្នុងនោះ វិនិយោគិនបរទេសប្រមាណ ៨០% ក្នុងចំណោមប្រតិបត្តិការសរុប កំពុងប្រើប្រាស់យន្តការបរធនបាលកិច្ចពាណិជ្ជកម្ម។
ឯកឧត្ដម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច

ថ្លែងក្នុងសិក្ខាសាលាស្ដីពី«បរធនបាលកិច្ច៖ យន្តការប្រតិបត្តិការ និងវាក្យសព្ទគន្ទឹះ» នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ ឯកឧត្ដម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច បានបង្ហាញពីវឌ្ឍនភាព និងការរីកចម្រើនយ៉ាងឆាប់រហ័សរបស់វិស័យបរធនបាលកិច្ច។ ជាក់ស្ដែង កាលពីមុនករណីនៃការចុះបញ្ជីក្នុងបរធនបាលកិច្ច មានត្រឹមតែ ១៧ករណី ប៉ុណ្ណោះ ខណៈនៅដើមឆ្នាំ២០២៣នេះ មានរហូតជាង ៥០០ករណី។ ដោយឡែក ទំហំប្រតិបត្តិការ នៅក្នុងបរធនបាលកិច្ចវិញ បានកើនឡើងបន្ថែម ៥៤០លានដុល្លារអាមេរិក នៅដើមឆ្នាំ២០២៣ ខណៈកាលពីមុនមានត្រឹម ១៥៦លានដុល្លារ តែប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ ឯកឧត្តម សុខ ដារ៉ា ក៏បានពន្យល់បន្ថែមថា ទំហំប្រតិបត្តិការជាង ៧០០លានដុល្លារអាមេរិកនេះ គឺជាទំហំប្រតិបត្តិការដើមគ្រា នៅពេលចុះបញ្ជី ក៏ប៉ុន្តែ ទំហំប្រតិបត្តិការជាក់ស្ដែងបរធនបាលកិច្ច បានប៉ាន់ប្រមាណថា មានរហូត ៩៥០លានដុល្លារអាមេរិក។ ក្នុងនោះ វិនិយោគិនបរទេសប្រមាណ ៨០% ក្នុងចំណោមប្រតិបត្តិការសរុប កំពុងប្រើប្រាស់យន្តការបរធនបាលកិច្ចពាណិជ្ជកម្ម។

ឯកឧត្ដម សុខ ដារ៉ា បានបញ្ជាក់ទៀតថា កត្តាដែលធ្វើឲ្យវិស័យបរធនបាលកិច្ច រីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេលដ៏ខ្លី ក៏ព្រោះតែមានការចូលរួមគាំទ្រយ៉ាងពេញទំហឹងពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា។ លើសពីនេះ ដើម្បីបន្តអភិវឌ្ឍន៍វិស័យនេះ ឲ្យកាន់តែមានភាពរីកចម្រើនថែមទៀត ឯកឧត្តម សុខ ដារ៉ា បានគូសបញ្ជាក់ថា និយ័តករបរធនបាលកិច្ច នៅតែបន្តអនុវត្តនូវសកម្មភាព និងផែនការរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់។ ក្នុងនោះ និយ័តករបរធនបាលកិច្ច នៅតែបន្តផ្ដោតលើការជំរុញការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈ បន្តផ្ដោតសំខាន់លើផ្នែកទីផ្សារ និងនវានុវត្តន៍បច្ចេកទេស ក៏ដូចជា បន្តពង្រឹងកិច្ចសហប្រតិបត្តិកា ឲ្យកាន់តែប្រសើរថែមទៀត។

សូមបញ្ជាក់ថា «បរធនបាលកិច្ច» គឺជាសេវាហិរញ្ញវត្ថុមួយមិនមែនធនាគារ និងមានតួនាទីគ្រប់គ្រង មើលថែរក្សា ឬចាត់ចែកទ្រព្យសម្បត្តិរបស់បុគ្គល ឬក្រុមហ៊ុនណាមួយ សម្រាប់ជាប្រយោជន៍ដល់ក្រុមគោលដៅណាមួយ ដែលស្ថិតក្នុងអនុលោមតាមលិខិតបរធនបាលកិច្ច ឬបទប្បញ្ញត្តិជាធរមាន។ ដោយឡែក បរធនបាលកិច្ច ដែលបានបញ្ជីនៅនិយ័តករបរធនបាលកិច្ច នៅកម្ពុជានាពេលបច្ចុប្បន្ន មាន៤ប្រភេទ។ ក្នុងនោះមាន បរធនបាលកិច្ចសាធារណៈ បរធនបាលកិច្ចពាណិជ្ជកម្ម បរធនបាលកិច្ចសង្គម និងបរធនបាលកិច្ចបុគ្គល៕




អត្ថបទបន្ទាប់


កម្ពុជាគ្រោងចំណាយ ៤០លានដុល្លារស្ថាបនាផ្លូវ៣ខ្សែនៅខេត្តក្រចេះ ដើម្បីលើកកម្ពស់វិស័យសេដ្ឋកិច្ច និងទេសចរណ៍

ព័ត៌មាន
កម្ពុជាគ្រោងចំណាយ៤០លានដុល្លារ ដែលជាឥណទានសម្បទានពីធនាគារពិភពលោក ដើម្បីអភិវឌ្ឍគម្រោងលើកកម្រិត និងជួសជុលថែទាំកំណាត់ផ្លូវ៣ខ្សែ ប្រវែងសរុបជិ…

ក្រុមហ៊ុនកូរ៉េខាងត្បូងធំមួយ មានបំណងវិនិយោគដាំដំណាំ «គ្រាប់ម៉ាកាដាមៀ» នៅកម្ពុជា ដើម្បីនាំចេញ

ព័ត៌មាន
នៅក្នុងកិច្ចប្រជុំទល់មុខជាមួយនឹងរដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា កាលពីថ្ងៃទី ០៣ ខែមេសា លោក ផាក ហឿង យ៉ួង (Park Heung-Kyeong) ទីប្រឹក្សាក្រុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ