អត្ថបទក្រុមហ៊ុន

អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ ទិញភាគហ៊ុនចំនួនជាង ៦លានភាគហ៊ុន ស្មើនឹងប្រមាណ២៣% នៃភាគហ៊ុនសរុបរបស់វិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា


បរធនបាលកិច្ចហិរញ្ញវត្ថុ អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ ដែលជាភាគហ៊ុនិកធំជាងគេរបស់ធនាគារ អេស៊ីលីដា បានប្រកាសជាផ្លូវការនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ នេះថា និយ័តករពាក់ព័ន្ធ និងក្រសួងពាណិជ្ជកម្មបានអនុម័ត និងចុះបញ្ជីការវិនិយោគរបស់អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា ដើម្បីកាន់កាប់ភាគហ៊ុនចំនួនជាង ៦លានភាគហ៊ុន ស្មើនឹង ២៣,៣៩% នៃភាគហ៊ុនសរុបរបស់ វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារអេស៊ីលីដា។
អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ ទិញភាគហ៊ុនចំនួនជាង ៦លានភាគហ៊ុន ស្មើនឹងប្រមាណ២៣% នៃភាគហ៊ុនសរុបរបស់វិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា

បណ្ឌិត អ៊ិន ចាន់នី ប្រធានក្រុមប្រឹក្សាបរធនបាល អេស៊ីលីដា ហ្វាយណាន់ហ្សល់​ ត្រាស់ បានមានប្រសាសន៍ថា ការវិនិយោគរបស់ អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ នៅ វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា​ គឺមានសក្តានុពលពាណិជ្ជកម្មខ្លាំង​រយៈពេលវែង ដូចគ្នានឹងការវិនិយោគនៅក្នុងវិស័យផ្សេងៗ ដែរ។ មិនតែប៉ុណ្ណោះ វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា​​ អាចឆ្លើយតបគ្រប់តម្រូវការ សម្រាប់ធុរកិច្ចជនគ្រប់វិស័យ​ ក្នុងការធ្វើពាណិជ្ជកម្មទាំងក្នុង និងក្រៅប្រទេស ។

បណ្ឌិត ផុន ណារិន នាយក វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា បានមានប្រសាសន៍ថា វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា កាន់កាប់អគារផ្ទាល់ខ្លួន​ មាន​លក្ខណៈស្តង់ដារ និងធំទូលាយ «ជាថ្នាលអប់រំដើម្បីភាពជោគជ័យក្នុងអាជីព» មានមោទនភាពយ៉ាងក្រៃលែង ដែល​មានធនាគារ អេស៊ីលីដា ភីអិលស៊ី ជាក្រុមហ៊ុនមេ បានវិនិយោគក្នុងវិស័យអប់រំកម្រិតឧត្តមសិក្សា ដោយឈរ​លើបទពិសោធន៍ជោគជ័យរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី នូវក្រមសីលធម៌ និងជំនាញវិជ្ជាជីវៈ ស្របតាមអនុសាសន៍របស់ បណ្ឌិត អ៊ិន ចាន់នី «ការហ្វឹកហ្វឺនជាកត្តាអាទិភាពទី១ ដើមទុនជាកត្តាអាទិភាពបន្ទាប់»។​

អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ ដែលជាភាគហ៊ុនស្ថាបនិកដ៏មានសក្តានុពលធំមួយ តាំងពីចាប់ផ្តើមបង្កើត អេស៊ីលីដា និងបានរួមចំណែកបង្កើតភាពជោគជ័យជាច្រើនដល់ ធនាគារ​ អេស៊ីលីដា ភីអិលស៊ី បច្ចុប្បន្ន​បានក្លាយជាភាគហ៊ុនិករបស់ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា។ អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ នឹងគាំទ្រដល់វិទ្យាស្ថាននៅក្នុងអភិបាលកិច្ចសាជីវកម្ម ដើម្បីកសាងកេរ្តិ៍ឈ្មោះឱ្យកាន់តែរឹងមាំ ពង្រឹងសមត្ថភាពសាស្រ្តាចារ្យ និងនិស្សិត តាមរយៈការដឹកនាំដោយផ្ទាល់ ពីតំណាងរបស់ខ្លួននៅក្នុងក្រុមប្រឹក្សាភិបាលរបស់ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ​និង​គាំទ្រដល់ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ដើម្បីសម្រេចបាននូវចក្ខុវិស័យ និងបេសកកម្មរបស់ខ្លួន នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។

សូមជម្រាបថា គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២២ វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា មាននិស្សិតសរុបចំនួន ២.៣៥៧នាក់ កំពុងសិក្សា និងនិស្សិតសរុបចំនួន ៧៨៣នាក់ បានបញ្ចប់ការសិក្សាដោយជោគជ័យ។ ទន្ទឹមនឹងនេះ វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា បានផ្តល់ការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈដល់កម្មករនិយោជិតធនាគារ អេស៊ីលីដា និងក្រុមហ៊ុនបុត្រសម្ព័ន្ធ សរុបចំនួន ជាង៧ម៉ឺន២ពាន់ វគ្គ និងមានសិក្ខាកាមសរុបចំនួន ៨៣៤.៥៥៦នាក់ ហើយសិក្ខាកាមសរុបចំនួន ១៩.៦៥៥នាក់ មកពីស្ថាប័នខាងក្រៅ ទាំងក្នុង និងក្រៅប្រទេស បានចូលរួមវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា៕




អត្ថបទបន្ទាប់


កម្មវិធីជួបជុំនិងកម្សាន្តខ្នាតធំប្រចាំឆ្នាំ បានទាំងសប្បាយ និងឱកាសចំណេញច្រើន

ព័ត៌មាន
ឱកាសចំណេញដ៏ច្រើនសន្ធឹកសន្ធាប់ ព្រមទាំងការជួបជុំដ៏សប្បាយរីករាយនឹងកើតមាននៅក្នុងបុរី ប៉េង ហួត ក្នុងពេលឆាប់ៗនេះ គឺនៅពាក់កណ្ដាលខែធ្នូនេះតែ…

អាមេរិកសន្យាបង្កើនវត្តមានយោធាក្នុងប្រទេសអូស្ត្រាលី និងពួតដៃគ្នាជាមួយជប៉ុន ដើម្បីទប់ទល់ចិន

ព័ត៌មាន
រដ្ឋមន្ត្រីការប្រទេស និងរដ្ឋមន្ត្រីការពារជាង របស់អាមេរិក និងអូស្ត្រាលីបានលើកឡើងរួមគ្នាពីសកម្មភាពប្រកបដោយ «គ្រោះថ្នាក់ និងបង្ខិតបង្ខំ» ពីសំណា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ