អត្ថបទពាណិជ្ជកម្ម

ក្រុមហ៊ុនរថយន្តអគ្គិសនី Leapmotor នឹងបើកដំណើរការជាផ្លូវការនៅកម្ពុជានាពេលឆាប់ៗនេះ ដើម្បីផ្តល់នូវរថយន្តអគ្គិសនីសម្រាប់យុគសម័យថ្មីដ៏ឆ្លាតវៃ និងមានតម្លៃសមរម្យ


ប្រទេសកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចនៅក្នុងបដិវត្តន៍យានយន្តអគ្គិសនីពិភពលោក ហើយវត្តមានការមកដល់នៃក្រុមហ៊ុនរថយន្តអគ្គិសនី Leapmotor ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំ និងមានការរីកចម្រើនលឿនបំផុតនៅប្រទេសចិន នឹងនាំមកនូវជម្រើសកាន់តែល្អសម្រាប់ប្រជាជនកម្ពុជា។
ក្រុមហ៊ុនរថយន្តអគ្គិសនី Leapmotor នឹងបើកដំណើរការជាផ្លូវការនៅកម្ពុជានាពេលឆាប់ៗនេះ ដើម្បីផ្តល់នូវរថយន្តអគ្គិសនីសម្រាប់យុគសម័យថ្មីដ៏ឆ្លាតវៃ និងមានតម្លៃសមរម្យ
ដោយ
អំពី Leapmotor

ការនាំចូលផ្តាច់មុខមកកាន់ទីផ្សារព្រះរាជាណាចក្រដោយក្រុមហ៊ុន TF Motors បានធ្វើឲ្យ Leapmotor ក្លាយជាជំហានដ៏សំខាន់មួយក្នុងការអភិវឌ្ឍនិងជម្រុញដំណើរការប្រើប្រាស់យានយន្តអគ្គិសនីរបស់កម្ពុជាកាន់តែកើនឡើងដើម្បីឆ្ពោះទៅរកមធ្យោបាយដែលឆ្លាតវៃនិងប្រកបដោយនិរន្តរភាព។

នាពេលឆាប់ៗនេះ អគារតាំងបង្ហាញរថយន្ត Leapmotor នឹងបង្ហាញរូបរាងជាផ្លូវការនៅលើផ្លូវ ៦០ម៉ែត្រ ក្នុងទីក្រុងភ្នំពេញ ដែលនឹងត្រូវបើកបង្ហាញរថយន្តពិសេសៗចំនួន២ម៉ូដែលដំបូងគេសម្រាប់ទីផ្សារប្រទេសកម្ពុជា៖

- Leapmotor T03 ដែលជារថយន្តអគ្គិសនីខ្នាតតូចមានរចនាបទទាក់ទាញ ដែលសមស្រប​សម្រាប់ការធ្វើដំណើរនៅក្នុងទីក្រុង

- Leapmotor C10 ជាប្រភេទរថយន្ត SUV ដែលមានទំហំធំស្តង់ដារបំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយ និងបើកបរបានរយៈចម្ងាយវែង។

រថយន្តទាំង២ម៉ូឌែលនេះបង្ហាញពីការប្តេជ្ញារបស់​ក្រុមហ៊ុន Leapmotor ក្នុងការផ្តល់ដំណោះស្រាយ​ជម្រើសរថយន្តអគ្គិសនីដែលមិនត្រឹមតែមានភាពច្នៃប្រឌិតខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែអាចផ្តល់នូវភាពងាយស្រួល មានអត្ថប្រយោជន៏ខ្ពស់សម្រាប់អ្នកបើកបរទូទៅ។

បច្ចុប្បន្ននេះ Leapmotor ជា​សមាជិកក្នុងក្រុម Stellantis Group ដែលជាសមាគមយានយន្តដ៏ធំរបស់ពិភពលោក ដែលរួមមានម៉ាករថយន្តល្បីៗដូចជា Peugeot, Jeep និង Citroën ដែល កំពុងពង្រីកទីផ្សារជាសកលយ៉ាងឆាប់រហ័ស​លើទីផ្សារពិភពលោក។ ការរួមបញ្ចូលគ្នារវាងតម្លៃសមរម្យ បច្ចេកវិទ្យាដ៏ឆ្លាតវៃ និងការរចនាទាន់សម័យ ដែលគិតគូរពីបរិស្ថាន តាមរយៈការរចនាពីអ្នកជំនាញអន្តរជាតិ និងបណ្តាញជាសកលលោក បានធ្វើឲ្យក្រុមហ៊ុន Leapmotor មានសក្តានុពលខ្ពស់ក្នុងការផ្តល់នូវរថយន្តអគ្គិសនីដែលឆ្លាតវៃ និងមានគុណភាពល្អ​សម្រាប់ប្រជាជនកម្ពុជា។

លោក Homan ស្ថាបនិកក្រុមហ៊ុន TF Motors បានឱ្យដឹងថា “Leapmotor គឺជាតំណាងនៃភាពឆ្លាតវៃ​របស់រថយន្តអគ្គិសនី​បែបអនាគត” ហើយក្នុងនាមជាក្រុមហ៊ុននាំចូលផ្តាច់មុខនៅកម្ពុជា យើងពិតជាមាន​មោទនភាពក្នុងការនាំមុខនូវវិស័យរថយន្តអគ្គិសនីក្នុងយុគសម័យថ្មីនេះរបស់ប្រទេសកម្ពុជា។ បេសកកម្មរបស់យើងគឺមិនមែនត្រឹមតែការលក់រថយន្តប៉ុណ្ណោះទេ ប៉ុន្តែយើងកំពុងស្ថាបនាប្រព័ន្ធយាន្តយន្តអគ្គិសនីអោយបានពេញលេញ រួមទាំងសេវាកម្មបន្ទាប់ពេលលក់ (Aftersales Support) ព្រមទាំងការគាំទ្រជាសកល និងការចូលរួមជាមួយដៃគូដើម្បីពង្រីកវិសាលភាពរបស់ខ្លួនផងដែរ។

ការមកដល់នូវរថយន្ត Leapmotor អាចក្លាយជាការប្រែប្រួលដ៏សំខាន់ក្នុងទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា។ ផ្ទុយពីរថយន្តអគ្គិសនីជាច្រើនដែលដាក់លក់ក្នុងតម្លៃខ្ពស់និងគ្មានការនាំចូលផ្តាច់មុខត្រឹមត្រូវ​ ប៉ុន្តែក្រុមហ៊ុន Leapmotor គឺមានក្រុមហ៊ុននាំចូលផ្តាច់មុខ និងបានផ្ដល់នូវជម្រើសម៉ូដែលចាប់ពីតម្លៃត្រឹមតែ $15,990 ប៉ុណ្ណោះ ដែលធ្វើឲ្យការកាន់កាប់វត្តមានរថយន្តអគ្គិសនីក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកប្រើប្រាស់ជាច្រើន។ ដោយសារតម្លៃសមរម្យ បន្ថែមជាមួយនឹងចំណាយប្រចាំខែទាប និងអត្ថប្រយោជន៍លើផ្នែកបរិស្ថាន បានបង្កើតឲ្យ Leapmotor ក្លាយជាម៉ាកយីហោដែលបើកបរដោយទំនុកចិត្តខ្ពស់ និងចូលរួមឆ្ពោះទៅកាន់អនាគតពណ៌បៃតង។

វត្តមាននៃការបើកដំណើរការក្រុមហ៊ុនរថយន្តអគ្កិសនីនេះ ក៏ស្របទៅនឹងគោលដៅរបស់រដ្ឋាភិបាលកម្ពុជាផងដែរ ក្នុងការលើកកម្ពស់និរន្តរភាពនៃឧស្សាហកម្មយាន្តយន្តអគ្គិសនី និងកាត់បន្ថយការប្រើប្រាស់រថយន្តដែលបញ្ចេញឧស្ម័នពុលទៅបរិយាកាស។ ខណៈដែលទីក្រុង​ភ្នំពេញក៏​កំពុងអភិវឌ្ឍលឿន និងមានចរាចរណ៏ច្រើន នោះការប្រើប្រាស់រថយន្តអគ្គិសនីជាជម្រើសដ៏ល្អដែលមានសម្លេងស្ងាត់ល្អ និងជួយដល់បរិស្ថានស្អាតផងដែរ ដែលក្នុងនោះជាការគាំទ្រដ៏មានតម្លៃសម្រាប់សុខភាពសាធារណៈ និងប្រសិទ្ធភាពថាមពលអគ្គិសនី។

ជាមួយបទពិសោធន៍ច្រើនឆ្នាំរបស់ក្រុមហ៊ុន TF Motors ក្នុងការនាំចូលរថយន្តថ្មីមកកាន់ប្រទេសកម្ពុជា អមដោយបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ Leapmotor នឹងផ្តល់ឲ្យអនាគតនៃការធ្វើដំណើរជាមួយរថយន្តអគ្គិសនីនៅកម្ពុជាកាន់តែរីកចម្រើននិងមានប្រសិទ្ធភាពខ្ពស់។ ខណៈដែល Leapmotor មិនត្រឹមតែបង្ហាញវត្តមានរថយន្តថ្មីប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏កំពុងជម្រុញចលនាមួយឆ្ពោះទៅរកភាពឆ្លាតវៃនៃទីក្រុងស្អាត និងមធ្យោបាយធ្វើដំណើរដ៏មាននិរន្តរភាពសម្រាប់ប្រជាជនកម្ពុជាទាំងមូល។




អត្ថបទបន្ទាប់


ថៃ នៅតែការពារផែនការដាក់កាស៊ីណូឱ្យស្របច្បាប់ ទោះអាចធ្វើឱ្យប្រទេសធ្លាក់ក្នុងពណ៌ប្រផេះ

អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ថៃ លោក ជូឡាផាន អាម៉នវីវ៉ាត (Julapan Amornvivat) បានការពារយ៉ាងម៉ឺងម៉ាត់ចំពោះផែនការប្រកបដោយមហិច្ឆតា…

ការិយាល័យលក់ និងផ្ទះគំរូម៉ូដថ្មី ក្នុងគម្រោងលំនៅឋានទីក្រុងរណបសិរីមង្គលត្រូវបានបើកសម្ពោធជាផ្លូវការ

បុរីទីក្រុងរណបសិរីមង្គល របស់ក្រុមហ៊ុន WorldBrige Group របស់អ្នកឧកញ៉ា សៀ ឫទ្ធី នឹងបើកសម្ពោធការិយាល័យលក់ និងផ្ទះគំរូថ្មីរបស់ខ្លួន នៅក្នុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ