emart24

ផ្សារទំនើបខ្នាតតូចរបស់កូរ៉េ emart24 ហក់ចូលទីផ្សារកម្ពុជា និងគ្រោងបើកសាខាដំបូងនៅខែមិថុនាខាងមុខ


emart24 Inc. និង Saihan Partners Co., Ltd បានប្រារព្ធពិធីចុះហត្ថលេខាផ្តល់សិទ្ធិធ្វើអាជីវកម្មផ្តាច់មុខដើម្បីនាំយក emart24 ដែលជាផ្សារទំនើបខ្នាតតូចរបស់កូរ៉េខាងត្បូងមកកាន់ប្រទេសកម្ពុជា កម្មវិធីនេះប្រព្រឹត្តទៅនាថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ២០២៤ នៅ សណ្ឋាគារ ហ្វែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ។
ផ្សារទំនើបខ្នាតតូចរបស់កូរ៉េ emart24 ហក់ចូលទីផ្សារកម្ពុជា និងគ្រោងបើកសាខាដំបូងនៅខែមិថុនាខាងមុខ
ដោយ

emart24 Inc. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Shinsegae Group ដែលបានដឹកនាំប្រវត្តិសាស្រ្តនៃការលក់រាយ និងចែកចាយទំនិញនៅក្នុងប្រទេសកូរ៉េ បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនក្នុងឆ្នាំ 2013។ ចាប់តាំងពីពេលនោះមកបាន បើកផ្សារទំនើបខ្នាតតូចជាង 6,000 រហូតមកដល់បច្ចុប្បន្ន ហើយត្រូវបានគេស្គាល់ថាជាផ្សារទំនើបខ្នាតតូចដែលរីកចម្រើនបំផុត ក្នុងប្រទេសកូរ៉េ។ វាបានចាប់ផ្តើមពង្រីកសក្តានុពលអាជីវកម្មរបស់ខ្លួននៅក្រៅប្រទេសក្នុងឆ្នាំ 2021 ដោយបើកហាងដំបូងរបស់ខ្លួននៅក្នុងប្រទេសម៉ាឡេស៊ី ហើយមិនយូរប៉ុន្មានក៏បន្តបើកហាងនៅសិង្ហបុរីក្នុងឆ្នាំ 2022។

Saihan Partners Co., Ltd ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Hanlim Architecture Group របស់ប្រទេសកូរ៉េ ជាក្រុមហ៊ុនសេវាកម្មអចលនទ្រព្យសកល និងក្រុមហ៊ុន Saisons Brother Holding Co., Ltd. របស់កម្ពុជា ដែលប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសកម្ពុជាលើវិស័យជាច្រើន រួមមានបណ្តាញភោជនីយដ្ឋាន ការចែកចាយអាហារ និងភេសជ្ជៈ សំណង់ ផលិតផលកសិកម្ម អេឡិចត្រូនិក និង បច្ចេកវិទ្យា។

ហាងទី១ របស់ emart24 គ្រោងនឹងបើកទ្វារសម្រាប់បម្រើសេវាកម្មជូនអតិថិជនកម្ពុជានៅក្នុងខែមិថុនា ឆ្នាំ 2024 ខាងមុខនេះ ជាមួយនឹងទីតាំងបន្ថែមដែលត្រូវបានគ្រោងសម្រាប់ការពង្រីកជាយុទ្ធសាស្រ្តពេញមួយឆ្នាំ និងដំណាក់កាលជាបន្តបន្ទាប់។ ក្រុមហ៊ុនមានចក្ខុវិស័យវែងឆ្ងាយចំពោះអនាគត ហើយមានបំណងបន្តសកម្មភាពយូរអង្វែងរបស់ខ្លួន លើទីផ្សារលក់រាយនៅប្រទេសកម្ពុជា។

emart24 ត្រូវបានគេស្គាល់ថាទីកន្លែងដែលផ្តល់ ភាពងាយស្រួយ ប្រកបដោយគុណភាព និងការច្នៃប្រឌិតរបស់ខ្លួន ជូនទៅកាន់អតិថិជន។ ផ្សារទំនើបខ្នាតតូច emart24 ផ្តល់ជូនអតិថិជននូវប្រភេទអាហារសម្រន់ និងភេសជ្ជៈចម្រុះទៅដល់អតិថិជន។ ក្នុងនាមជាអ្នកត្រួសត្រាយផ្លូវនៅក្នុងឧស្សាហកម្មនេះ emart24 បានកំណត់យ៉ាងខ្ជាប់ខ្ជួននូវស្តង់ដារគុណភាពខ្ពស់ ដោយផ្តល់ជូននូវការបញ្ចូលគ្នាតែមួយគត់នៃរសជាតិប្រពៃណីកូរ៉េ និងផលិតផលអន្តរជាតិជាច្រើនមុខផងដែរ។ ហាង emart24 Cambodia នឹងផ្តល់នូវការរចនាហាងធំទូលាយ និងខ្យល់អាកាសបរិសុទ្ធ សម្រាប់អតិថិជន។ ដោយប្រើបទពិសោធន៍នៅកូរ៉េរបស់ខ្លួនដើម្បីបម្រើសេវាកម្មយ៉ាងល្អឥតខ្ចោះជូនអតិថិជន ម៉ាកយីហោនេះគ្រោងនឹងលេចធ្លោចេញពីគូប្រជែងនានា ដោយផ្តល់ជូននូវអាហារប្រពៃណីកូរ៉េ ស្ថានីយ៍កាហ្វេស្រស់ អាហារសម្រន់កូរ៉េផ្តាច់មុខពីស្លាកយីហោឯកជនរបស់ខ្លួន និងផលិតផល សម្រស់កូរ៉េ ជាច្រើនប្រភេទ។

ការ សម្រេច ចិត្ត ចូល ទីផ្សារ កម្ពុជា ធ្វើ ឡើង បន្ទាប់ ពី ការ ស្រាវ ជ្រាវ ទីផ្សារ យ៉ាង ហ្មត់ចត់ ដោយ ទទួល ស្គាល់ សក្តានុពល និង កំណើន តម្រូវ ការ សម្រាប់ ការ លក់ រាយ ដែល មាន គុណភាព ខ្ពស់ ។ លោក ងន ដេវីដសំបូរ នាយកគ្រប់គ្រងក្រុមហ៊ុន Saihan Partners មានប្រសាសន៍ថា “ប្រទេសកម្ពុជា ជាមួយនឹងវប្បធម៌ដ៏រស់រវើក និងកំណើនចំនួនប្រជាជន កំពុងបង្ហាញពីការផ្លាស់ប្តូរដ៏គួរឱ្យកត់សម្គាល់នៅក្នុងឥរិយាបថរបស់អ្នកប្រើប្រាស់ អំពីការកើនឡើងតម្រូវសម្រាប់ភាពងាយស្រួល ប្រសិទ្ធភាព គុណភាព និងបទពិសោធន៍ទិញទំនិញដែលសមស្របនឹងរបៀបរស់នៅដែលមានការផ្លាស់ប្តូរយ៉ាងលឿនរបស់អតិថិជនកម្ពុជានាពេលបច្ចុប្បន្ននេះ”។

ថ្លែងក្នុងឳកាសនេះដែរឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក៏បានលើកឡើងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការនេះ ក្នុងការជំរុញទំនាក់ទំនងធុរកិច្ចអន្តរជាតិ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ ឯកឧត្តម អ៊ុក ប្រជា បានមានប្រសាសន៍ថា “ថ្ងៃនេះជាថ្ងៃជោគជ័យនៃកិច្ចព្រមព្រៀង Franchise រវាង emart24 Inc. និង Saisons Brother Holding ក្នុងពិធីចុះហត្ថលេខានេះ គឺជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា និងសាធារណរដ្ឋកូរ៉េ ក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ច បង្កើតឱកាសការងារ និងលើកកម្ពស់សុខុមាលភាពទូទៅរបស់ប្រជាពលរដ្ឋយើង” ។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន Vietjet បង្កើនសមត្ថភាពកងនាវាចរណ៍ ស្របពេលនៃការកើនឡើងតម្រូវការធ្វើដំណើរនាថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មី

ព័ត៌មាន
ក្រុមហ៊ុន Vietjet បានទទួលយន្តហោះបន្ថែមចំនួនពីរគ្រឿងព្រមទាំងអាកាសយានិក ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការធ្វើដំណើរក្នុងឱកាសពិធីបុណ្យ…

អ្នកជំនាញរំពឹងវិស័យឧស្សាហកម្មនៅកម្ពុជានឹងកាន់តែប្រសើរ ក្រោយសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ចង់ពង្រីកការវិនិយោគលើវិស័យវាយនភណ្ឌ

ព័ត៌មាន
អ្នកជំនាញនៅក្នុងវិស័យឧស្សាកម្មបានកត់សម្គាល់ឃើញថា នៅដើមឆ្នាំ២០២៣នេះ ទោះបីវិស័យកាត់ដេរ វាយនភណ្ឌរបស់កម្ពុជា មិនទាន់អាចវិលត្រឡប់ឱ្យដូចមុនព…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ