វិស័យវាយនភណ្ឌ

អ្នកជំនាញរំពឹងវិស័យឧស្សាហកម្មនៅកម្ពុជានឹងកាន់តែប្រសើរ ក្រោយសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ចង់ពង្រីកការវិនិយោគលើវិស័យវាយនភណ្ឌ


អ្នកជំនាញនៅក្នុងវិស័យឧស្សាកម្មបានកត់សម្គាល់ឃើញថា នៅដើមឆ្នាំ២០២៣នេះ ទោះបីវិស័យកាត់ដេរ វាយនភណ្ឌរបស់កម្ពុជា មិនទាន់អាចវិលត្រឡប់ឱ្យដូចមុនពេលមានវិបត្តិកូវីដ១៩ ក៏ដោយ តែវិស័យដែលជាជន្ទល់សេដ្ឋកិច្ចរបស់កម្ពុជាមួយនេះមានការកើនឡើងគួរឱ្យកត់សម្គាល់។
វិស័យវាយនភណ្ឌ
ដោយ

អ្នកជំនាញជឿជាក់ថា វិស័យឧស្សាហកម្មកម្ពុជានឹងកាន់តែមានភាពរីកចម្រើន ប្រសិនបើជប៉ុនពិតជាពង្រីកការវិនិយោគក្នុងវិស័យវាយនភណ្ឌនៅកម្ពុជាដូចការលើកឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីកន្លងទៅថ្មីៗមែននោះ។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ចាត់ទុកការបង្ហាញបំណងចង់ពង្រីកការវិនិយោគក្នុងវិស័យវាយនភណ្ឌរបស់សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន កាលពីពេលថ្មីៗ គឺជាក្តីសង្ឃឹមថ្មីមួយបន្ថែមទៀតសម្រាប់វិស័យឧស្សាហកម្មកម្ពុជា។

សម្រាប់អ្នកជំនាញរូបនេះ បើប្រសិនបើ ជប៉ុនពិតជាពង្រិកការវិនិយោគក្នុងវិស័យនេះមែន នោះវាមិនត្រឹមតែជួយលើកកម្ពស់វិស័យឧស្សាហកម្មកម្ពុជាប៉ុណ្ណោះទេ ថែមទាំងជួយស្តារវិស័យឧស្សាហកម្មកាត់ដេរ ដែលបាននិងកំពុងរងនូវផលប៉ះពាល់ដោយសារវិបត្តិសកលផងដែរ។

តាមរយៈកំណើនគម្រោងវិនិយោគថ្មីៗ ស្របពេលកម្ពុជាកំពុងអនុវត្តច្បាប់វិនិយោគថ្មី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី ជាពិសេសការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកម្ពុជា ក្នុងការដើរកៀគរវិនិយោគិនពីខាងក្រៅប្រទេសឲ្យមកបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា អ្នកឧកញ៉ា លឹម ហេង ជឿជាក់ថា វិស័យឧស្សាហកម្មកម្ពុជានឹងកាន់តែមានភាពរីកចម្រើននៅក្នុងឆ្នាំ២០២៤ បន្ថែមទៀត។

​គួររំលឹកថា នៅក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីពេលថ្មីំៗ សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ដែលមានសមាជិកជាង១លាននាក់ បានបង្ហាញបំណងចង់ពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា លើវិស័យវាយនភណ្ឌនៅកម្ពុជា។

បច្ចុប្បន្ន សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន មានការិយាល័យចំនួន៥១៥ និងមានសមាជិកសរុបជាង ១លាន២សែននាក់ ដែលផ្តោតសំខាន់លើវិស័យវាយនភណ្ឌ គ្រឿងម៉ាស៊ីន និងលោហៈធាតុ ថាមពល សារធាតុគីមីអាហារ លំនៅឋាន បច្ចេកវិទ្យាព័ត៌មាន និងហិរញ្ញវត្ថុ។

សូមបញ្ជាក់ថា នៅពេញមួយឆ្នាំ២០២៣ កម្ពុជាអនុម័តគម្រោងវិនិយោគសរុបចំនួន២៦៨ជាមួយទុនវិនិយោគសរុបជិត៥ពាន់លានដុល្លារអាមេរិក និងអាចបង្កើតការងារបានជាង៣០ម៉ឺនកន្លែង។ ក្នុងនោះ ចំនួនគម្រោងវិនិយោគ ក្នុងវិស័យឧស្សាហកម្មបានចូលរួមចំណែកដល់ទៅប្រមាណ៩២% នៃចំនួនគម្រោងវិនិយោគសរុប ខណៈទុនវិនិយោគប្រមាណ៤៦% បានមកពីវិស័យនេះ។

ដោយឡែក វិស័យហេដ្ឋារចនាសម្ព័ន្ធនិងផ្សេងៗ ដែលមានតែប្រមាណ២,៦% នៃចំនួនគម្រោងវិនិយោគសរុបបានចូលរួមចំណែកដល់ទៅប្រមាណ៤៤% នៃទុនវិនិយោគសរុប ដោយសារចរិតនៃការវិនិយោគក្នុងវិស័យនេះ ត្រូវការទុនវិនិយោគច្រើន។ ជារួម រំហូរទុនវិនិយោគឯកជននៅឆ្នាំ២០២៣ មានការកើនឡើងគួរឲ្យកត់សម្គាល់ ក្នុងរង្វង់ប្រមាណ២២% ធៀបនឹងឆ្នាំ២០២២។ ដោយឡែក រំហូរទុនវិនិយោគក្នុងឆ្នាំ២០២៣ ភាគច្រើនមានប្រភពមកពីប្រទេសចិន និងក្នុងស្រុក ដោយបានរួមចំណែកជិត ៩០% នៃទុនវិនិយោគសរុប៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផ្សារទំនើបខ្នាតតូចរបស់កូរ៉េ emart24 ហក់ចូលទីផ្សារកម្ពុជា និងគ្រោងបើកសាខាដំបូងនៅខែមិថុនាខាងមុខ

ព័ត៌មាន
emart24 Inc. និង Saihan Partners Co., Ltd បានប្រារព្ធពិធីចុះហត្ថលេខាផ្តល់សិទ្ធិធ្វើអាជីវកម្មផ្តាច់មុខដើម្បីនាំយក emart24 ដែលជាផ្សារទំន…

តើមានកត្តាអ្វីខ្លះធ្វើឱ្យការបោះផ្សាយលក់មូលបត្ររដ្ឋសម្រេចបានតែជិត៦០លានដុល្លារ នៃផែនការ២០០លានុល្លារ?

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា បានកំណត់គោលដៅបោះផ្សាយលក់បណ្ណបំណុលរដ្ឋសរុបចំនួន២០០លានដុល្លារនៅក្នុងឆ្នាំ២០២៣ ដើម្បីជាការសាកល្បងស្រូបទាញយកប្រភពទុនក្នុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ