Advertisement
អត្ថបទពាណិជ្ជកម្ម

«សេដ្ឋកិច្ចឌីជីថល» នឹងត្រូវលើកមកពិភាក្សានៅថ្ងៃ១១ ខែសីហា


កម្មវិធី WeStartup នឹងរៀបចំសិក្ខាសាលាមួយស្តីអំពី STARTUP TALKនៅថ្ងៃទី ១១ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ៨ ដល់១១ព្រឹក នៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ដោយមានការចូលរួមអំពីវាគ្មិនកិត្តិយសមួយចំនួនដែលពោរពេញទៅដោយបទពិសោធន៍ និងជំនាញក្នុងការបង្កើតអាជីវកម្ម មកធ្វើការបកស្រាយទៅលើប្រធានបទ ដូចជា ផ្នត់គំនិតសហគ្រិន សេដ្ឋកិច្ចបែបឌីជីថល (Digital Economy) និងការធ្វើផែនការអាជីវកម្ម ជាមួយគ្នា ការប្រកបអាជីវកម្មដោយប្រើដើមទុនតិច​ជាដើម។
សិក្ខាសាលាមួយស្តីអំពី STARTUP TALKនៅថ្ងៃទី ១១ ខែសីហា ឆ្នាំ២០១៨
ដោយ
Advertisement

សំរាប់យុវជនដែលមានក្រុម និងគំនិតអាជីវកម្ម WeStartup នឹងផ្តល់ឲ្យនូវការិយាល័យធ្វើការរួមរយៈពេល៣ខែ ដោយផ្តល់លើការប្រឹក្សាយោបល់ទៅលើការធ្វើអាជីវកម្ម  ការអភិវឌ្ឍន៍ផលិតផល ទីផ្សារ និងការធ្វើផែនការហិរញ្ញវត្តុសម្រាប់អាជីវកម្ម។

ការចូលរួមនៅក្នុងសិក្ខាសាលានេះ អ្នកទទួលបានដូចជា៖ បទពិសោធន៍ជាក់ស្តែងរបស់វាគ្មិននៃភាពជាសហគ្រិន យល់ដឹងអំពីការធ្វើផែនការអាជីវកម្ម ដឹងកាន់ច្បាស់ថាអ្វីជាចំនុចគន្លឹះក្នុងការSTARTUP របៀបចំគំរោងអាជីវកម្ម យល់ដឹងអំពីការគិតរបស់សហគ្រិនភាព យល់ដឹអំពី Digital Economy យល់ដឹងអំពីបដិវត្តន៍ឧស្សាហកម្ម៤.០ជាដើម។

កម្មវិធី WeStartup គឺជាកម្មវិធីមួយដែលត្រូវបានបង្កើតឡើងដោយ Emerald Hub និងទទួលបានមូលនិធិពីក្រុមហ៊ុន Smart ដើម្បីបង្កើតនូវកម្មវិធីអប់រំអំពីផ្នត់គំនិតសហគ្រិនដល់យុវជនដើម្បីកសាងផ្នត់គំនិតសហគ្រិនវ័យក្មេងរបស់កម្ពុជា។ បច្ចុប្បន្ន មានក្រុមអ្នកទើបចាប់ផ្តើមអាជីវកម្ម (Startup)ជាច្រើន បាននឹងកំពុងចង់ដឹងចង់ឭពីការវិវត្តរបស់សេដ្ឋកិច្ចឌីជីថល  ខណៈដែលបច្ចេកវិទ្យាកាន់តែរីកចម្រើន​ដែលបង្កើតឲ្យមានឱកាសជំនួញយ៉ាងច្រើនប្រភេទបានកើតឡើង៕  

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បណ្ឌិត អ៊ិន ចាន់នី បង្ហើប​គន្លឹះ​២​ចំណុច​ដើម្បីក្លាយ​ជា​សហគ្រិន​ជោគជ័យ

ព័ត៌មាន
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា គឺជាសហគ្រិនជើងចាស់ និងមានភាពជោគជ័យយ៉ាងខ្លាំងនៅក្នុងមុខជំនួញក្នុងវិស័យធនា...

សណ្ឋាគារអណ្តែតទឹកដ៏​ល្បី​ឈ្មោះ​នៅ​ខេត្តកោះកុងរង​ការ​ខូចខាត បន្ទាប់ពីទំនប់វារីអគ្គិសនីស្ទឹងតាតៃបើកទ្វារទឹក

ព័ត៌មាន
សណ្ឋាគារអណ្តែតទឹក 4 Riversនៅខេត្តកោះកុង បានរងខូចខាតធ្ងន់ធ្ងរ បន្ទាប់ក្រុមហ៊ុនវារីអគ្គិសនីស្ទឹងតាតៃបើកទ្វារទឹកនៃអាងស្តុកទឹករបស់ខ្លួន ដោ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ