ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

អ្នកឆ្លងថ្មី ៧៥នាក់បន្ថែមទៀតហើយ ត្រូវបានរកឃើញគិតត្រឹមព្រឹកថ្ងៃទី ១៧ ខែមីនា


ក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីឆ្លងថ្មីកូវីដ-១៩ ចំនួន៧៥នាក់បន្ថែមទៀត គិតត្រឹមព្រឹកថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២១នេះ ដោយក្នុងនោះ សុទ្ធសឹងជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈទាំងអស់ ហើយក្នុងនោះ ចំណោមករណីឆ្លងថ្មីទាំងនោះ គឺភាគច្រើនត្រូវបានរកឃើញនៅរាជាធានីភ្នំពេញ និងខេត្តកណ្ដាល។
រថយន្ដសង្គ្រោះបន្ទាន់​ចេញដឹកអ្នកជំងឺនៅរាជធានីភ្នំពេញ

យោងតាមរបាយការណ៍ពីក្រសួងសុខាភិបាលដដែល គិតត្រឹមព្រឹក​ថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២១ ចំនួន​អ្នកឆ្លង​កូវីដ-១៩ សរុប​ទាំងអស់មាន​១៥០៥នាក់ ក្នុងនោះ មាន​ដល់ទៅ៩៩០នាក់ គឺជាករណីឆ្លង​ចូលក្នុង​ព្រឹត្តិការណ៍សហគមន៍​២០កុម្ភៈ។ ទោះយ៉ាងណា​ចំនួន​អ្នក​ដែលបាន​ជាសះស្បើយ​ក៏មាន​ការកើនឡើង​សរុប​ដល់ទៅ ៨៤០នាក់ ខណៈដែល​នៅព្រឹកថ្ងៃទី ១៧ ខែមីនានេះអ្នកជាសះស្បើយថ្មី​មានចំនួន​២២នាក់។

ក្នុងចំណោម​អ្នកឆ្លង​ថ្មីដែលត្រូវបាន​រកឃើញទាំង ៧៥នាក់នេះ មាន ៥០នាក់​រកឃើញ​នៅរាជធានីភ្នំពេញ ២២នាក់​នៅខេត្ត​កណ្ដាល, ២នាក់​នៅព្រៃវែង និងតាកែវ១នាក។

ប្រមុខ​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​សុខាភិបាល បន្ដអំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋទាំងអស់​​ចូលរួម​​អនុវត្ត​វិធានការ​ការពារមួយចំនួន​ដូចជា វិធានការ ៣ ការពារ (ពាក់ម៉ាស់ ឡាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាព) និងវិធានការ៣កុំ (កុំទៅកន្លែងមាន​មនុស្សច្រើនកកកុញ, កុំទៅកន្លែង​បិទជិត​គ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក និងកុំប៉ពាល់គ្នា ចាប់ដៃ កៀកស្មា ឱបគ្នា នៅពេលជួបគ្នា)៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញ WHO នឹងមកពិភាក្សាគ្នារកដំណោះស្រាយជុំវិញបញ្ហាវ៉ាក់សាំង AstraZeneca

ព័ត៌មាន
អ្នកឯកទេសល្បីៗផ្នែកវ៉ាក់សាំងមកពីអង្គការសុខភាពពិភពលោក ហៅកាត់ថា WHO នឹងមកជួបប្រជុំគ្នានៅសប្ដាហ៍នេះ ដើម្បីពិភាក្សាគ្នាធានាពីសុវត្ថិភាព និង…

ក្រុមហ៊ុន Foxconn គ្រោងវិនិយោគ៧០០លានដុល្លារនៅវៀតណាមក្នុងឆ្នាំ២០២១នេះ

ព័ត៌មាន
ក្រុមហ៊ុន Foxconn ដែលជាក្រុមហ៊ុនដ៏ធំមួយផលិតគ្រឿងបច្ចេកវិទ្យាផ្គត់ផ្គង់ទៅឲ្យក្រុមហ៊ុន Apple នោះ កំពុងមានផែនការវិនិយោគពង្រីករោងចក្របន្ថែមន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ