សេដ្ឋកិច្ចនៅអាស៊ី

អ្នកជំនាញថា ទីផ្សារកំពុងអភិវឌ្ឍន៍នៅអាស៊ីមិនគួរពឹងផ្អែកលើអ្នកវិនិយោគលោកខាងលិចតែមួយទៀតនោះទេ


អ្នកជំនាញសេដ្ឋកិច្ចនៅអង់គ្លេស បានលើកឡើងថា ទីផ្សារកំពុងអភិវឌ្ឈន៍នៅអាស៊ីមិនគួរពឹងផ្អែកលើប្រភពទុន ឫលើអ្នកវិនិយោគមកពីលោកខាងលិចតែមួយទៀតនោះទេ បើទោះបីជាសេដ្ឋកិច្ចលោកខាងលិចនៅតែដើរតូនាទីនាំមុខនៅលើពិភពលោកក៏ដោយ។ អ្នកជំនាញ បានលើកឡើងថា នៅពេលនេះកាតាលីករ នៃសេដ្ឋកិច្ចគឺកំពុងតែមានប្រភពមកពីផ្នែកផ្សេងៗនៃពិភពលោក ដោយរួមទាំងប្រភពមកពីចិនផងដែរ។
សេដ្ឋកិច្ចនៅអាស៊ី
ដោយ

លោកស្រី ហេនី សេនឌ័រ (Henny Sender)អ្នកសេដ្ឋកិច្ចនៅក្រុមហ៊ុនបណ្តាក់ទុនមួយនៅអង់គ្លេសបានលើកឡើងថា បច្ចុប្បន្នទីផ្សារភាគហ៊ុននានានៅលើពិភពលោកកំពុងតែជញ្ជក់ និងដណ្តើមអុកស៊ីសែនគ្នាដកពីទីផ្សារភាគហ៊ុននៅទូទាំងពិភពលោក។

អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ទីផ្សារភាគហ៊ុន គឺកំពុងតែកក្រើកឡើងយ៉ាងសម្បើមពីប្រភពនានា ដោយរួមទាំងទីផ្សារវិនិយោគដ៏មានសក្តានុពលនៅចិន និងអាស៊ីផងដែរ។ ជាក់ស្តែងក្រុមហ៊ុន Goldman Sachs ដែលជាក្រុមហ៊ុន វិនិយោទុនមួយនៅសហរដ្ឋអាម៉េរិក ក៏បានទទួលស្គាល់នូវតួនាទី និងការចូលរួមដ៏សកម្មនៃប្រភពទុននៅក្រៅអាម៉េរិកផងដែរ។

លោកស្រីបានបន្តថា ក្រុមហ៊ុននេះបានទទួលស្គាល់ថា ស្ថាប័ននិងវិនិយោគិនបរទេសនានា គឺបានកើបយកប្រាក់ចំណេញដែលមានតម្លៃដល់ទៅ១២៧ពាន់លានដុល្លារពីបណ្តាទីផ្សារថ្មីៗនិងមានសក្តានុពលនៅអាស៊ីដោយមិនរាប់បញ្ចូលចិន ដែលកំពុងរីកចម្រើននៅចន្លោះឆ្នាំ ២០២០ ដល់ឆ្នាំ២០២២នោះទេ។ គ្រាន់តែទីផ្សារចិនតែមួយ អ្នកវិនិយោគបានប្រមូលលុយដល់ទៅរាប់ពាន់លានដុល្លារឯណោះ។

អ្នកជំនាញសេដ្ឋកិច្ចរូបនេះកត់សម្គាល់ឃើញថា នៅក្នុងរយៈពេល៤ខែឆ្នាំនេះ នៅអាស៊ីដោយមិនរាប់បញ្ជូនចិន អ្នកវិនិយោគបានប្រមូលប្រាក់ចំណេញប្រមាណជា១១ពាន់លានដុល្លារ ហើយសម្រាប់ចិនវិញ គឺមានតម្លៃដល់ទៅជាង១៨ ពាន់លានដុល្លារ។

បើតាមក្រុមអ្នកសេដ្ឋកិច្ចនៅក្រុមហ៊ុន Barclays សម្រាប់អាស៊ីគួរតែបញ្ចប់ការឱបក្រសោបលោកខាងលិច ពីព្រោះទីផ្សារនៅអាស៊ីកំពុងរីកចម្រើន ដែលសន្ទុះនៃការរីកចំរើននេះកំពុងតែឆ្លុះបញ្ចាំងពីភាពខ្លាំងនៅក្នុងតំបន់។ អ្នកជំនាញបានផ្តល់ជាគំនិតថា ប្រទេសកំពុងអភិវឌ្ឍនៅអាស៊ីមិនគួរនៅតែជាចំណាប់ខ្មាំងយូរអង្វែងរបស់សហរដ្ឋអាម៉េរិក ឫក៏លោកខាងលិចបន្តទៀតនោះទេ។ ស្ថានភាពសេដ្ឋកិច្ច ក៏ដូចជាការបណ្តាក់ទុននៅក្នុងទីផ្សារវិនិយោគនៅអាស៊ី គឺមានសក្តានុពលធំធេងណាស់។

នៅមួយទសវត្សរ៍ចុងក្រោយនេះ ទីផ្សារដែលកំពុងរីកចម្រើន គឺមានច្រើនដោយរួមទាំងថៃ ហ្វីលីពិន និងឥណ្ឌាជាដើម។ បណ្តាប្រទេសនៅអាស៊ីទាំងនេះ កំពុងដើរតួនាទីយ៉ាងប្រសើរបំផុតនៅក្នុងដំណើរការកសាងមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ និងឈានទៅបង្កើនទុនបម្រុងបរទេសនៅក្នុងស្ថានភាពកាន់តែមានប្រសិទ្ធភាព។

អ្នកជំនាញវាយតម្លៃថា នៅឆ្នាំ២០២៣នេះ ពិភពលោកនឹងមានកំណើនសេដ្ឋកិច្ចប្រមាណជា២,៩% ហើយនៅឆ្នាំ២០២៤ កំណើននេះអាចថមថយបន្តិចមកនៅត្រឹម២,៧% ហើយនឹងឡើងវិញនៅឆ្នាំ២០២៥ ដល់៣ ភាគរយវិញ៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


រុស្ស៊ីថា ខ្លួនត្រៀមរួចជាស្រេចក្នុងការធ្វើសង្គ្រាមជាមួយណាតូ និងព្រមានអាម៉េរិកកុំចង់ប្រណាំងប្រជែងសព្វាវុធ

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី បាននិយាយក្នុងបទសម្ភាសមួយកាលពីថ្ងៃពុធថា រុស្ស៊ីនឹងមិនអាចច្រានចោលជម្លោះប្រដាប់អាវុធដែលអាចកើតឡើងជាមួយណាតូឡើយ…

ស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅទ្រឹង នឹងធ្វើឱ្យតម្លៃប្រេងឆៅធ្លាក់ចុះនៅឆ្នាំក្រោយនេះ

មន្ត្រីប្រតិបត្តិជាន់ខ្ពស់ម្នាក់នៅក្រុមហ៊ុន IRPC ដែលជាសាខារបស់ក្រុមហ៊ុនប្រេងឥន្ធនៈ និងឧស្ម័នជាតិ PTT បាននិយាយថា តម្លៃប្រេងឆៅនៅទីក្រុងឌូបៃ …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ