បញ្ហាកោះតៃវ៉ាន់

ចិនថាបញ្ហាកោះតៃវ៉ាន់ជារឿងពីរដាច់ស្រឡះ មិនអាចប្រដូចនឹងអ៊ុយក្រែនឡើយ ហើយចោទអាមេរិកថាកំពុងប្រើស្តង់ដារពីរ


ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាង យី បានចេញមកបដិសេធជាថ្មីម្តងទៀត ថាបញ្ហាកោះតៃវ៉ាន់ជារឿងពីរដាច់ស្រឡះពីគ្នា មិនអាចប្រដូចទៅនឹងបញ្ហានៅប្រទេសអ៊ុយក្រែនបានឡើយ។ ប្រមុខការទូតក្រុងប៉េកាំងរូបនេះ បានអះអាងម្តងហើយម្តងទៀតថា កោះតៃវ៉ាន់តែងតែជាផ្នែកមួយរបស់ប្រទេសចិន ដូច្នេះហើយបញ្ហាតៃវ៉ាន់ជារឿងផ្ទៃក្នុងរបស់ចិន មិនដូចសំណុំរឿងអ៊ុយក្រែន ដែលជាជម្លោះរវាងប្រទេស និង ប្រទេសនោះទេ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ភាពតានតឹងរវាងប្រទេសចិន នឹងកោះតៃវ៉ាន់

ចិន​តែងតែ​ហាម​គេឯង​មិន​ឲ្យ​ប្រដូច​សំណុំរឿង​កោះ​តៃវ៉ាន់ ទៅ​នឹង​បញ្ហា​នៅ​អ៊ុយ​ក្រែ​ន​នោះ​ទេ ដោយ​បាន​អះអាង​ថា​វា​គ្មាន​ចំណុច​ដូច​គ្នា​អ្វី​បន្តិច​សោះឡើយ​។​រីឯ តៃវ៉ាន់​ឯណោះ​វិញ ក៏​ទទួលស្គាល់​ដែរ​ថា រឿង​របស់​ខ្លួន​ជាមួយ​ប៉េ​កាំ​ង គឺ​ខុស​គ្នា​រវាង​បញ្ហា​របស់​ទីក្រុង​ម៉ូ​ស្កូ និង​ទីក្រុង​កៀវ​។ ខុស​គ្នា​គឺ​នៅ​ត្រង់​ថា តៃវ៉ាន់ មិន​មាន​ព្រំ​ដែនដី​ជាប់​ជាមួយ​ចិន ដូច​អ៊ុយ​ក្រែ​ន​មាន​ព្រំប្រទល់​ជាមួយ​រុ​ស្ស៊ី​នោះ​ទេ ប៉ុន្តែ​ការ​ប្រឈម​មុខ និង​ភាព​តានតឹង​គឺ​នៅ​តែ​មាន​ភាព​ផុយ​ស្រួយ​ដូច​គ្នា​។  

យ៉ាងណាមិញ បន្ថែម​ពីលើ​អ្វី​ដែល​រដ្ឋអំណាច​ក្រុង​ប៉េ​កាំ​ង​បាន​អះអាង រដ្ឋមន្ត្រី​ការ​បរទេស​ចិន លោក វ៉ាង យី បាន​និយាយ​ថា បញ្ហា​តៃវ៉ាន់ និង​អ៊ុយ​ក្រែ​ន មិន​អាច​ប្រៀបធៀប​ដូច​គ្នា​ទេ ដោយសារ​តែ​តៃវ៉ាន់​ជា​កិច្ចការ​ផ្ទៃក្នុង​សម្រាប់​ប្រទេស​ចិន ខណៈ​ដែល​អ៊ុយ​ក្រែ​ន​ជា​ជម្លោះ​រវាង​ប្រទេស​ពីរ​ខុស​គ្នា​ស្រឡះ​។ ត្រង់​ចំណុច​នេះ

ទំនងជា​ចង់​សំដៅ​ដល់​មហាអំណាច​សហរដ្ឋអាមេរិក ក៏​ប៉ុន្តែ​មិន​បាន​និយាយ​ចំ​ៗ​នោះ​ទេ លោក វ៉ាង យី បាន​អធិប្បាយ​ថា​៖ មនុស្ស​មួយ​ចំនួន​សង្កត់ធ្ងន់​លើ​គោលការណ៍​អធិបតេយ្យភាព​របស់​ប្រទេស​អ៊ុយ​ក្រែ​ន ប៉ុន្តែ​បែរជា​មក​ធ្វើ​ឱ្យ​ខូច​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​ចិន​លើ​បញ្ហា​កោះ​តៃវ៉ាន់​ទៅ​វិញ ហើយ​នេះ​ជា​ការ​អនុវត្ត​ស្ដង់ដារ​ពីរ​យ៉ាង​ច្បាស់​ក្រឡែត​។ 

ភាគី​ចិន​បង្ហាញ​ពី​ក្តី​សង្ឃឹមថា នៅ​ថ្ងៃ​អនាគត​តៃវ៉ាន់​នឹង​អភិវឌ្ឍ​ស្ថានការណ៍​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​ដែល​ខណ្ឌ​ចែក​ភាគី ប្រកបដោយ​សន្តិវិធី​។ 

យ៉ាងណាមិញ តៃវ៉ាន់​បាន​ប្រតិកម្ម​ថា ចិន​មិន​ដែល​មានគំនិត​សន្តិវិធី​ជាមួយ​តៃវ៉ាន់​ឡើយ ពោល​គឺ​មាន​តែ​ការ​គំរាមកំហែង​ផ្នែក​យោធា សម្ពាធ​ការទូត និង​ការ​ប៉ុនប៉ង​ដើម្បី​វាយលុក​យក​កោះ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​។ 

ជាក់ស្តែង មន្ត្រីជាន់ខ្ពស់​ក្រុង​តៃប៉ិ បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា បើ​ចិន​វាយលុក​លើ​កោះ​តៃវ៉ាន់​ពិតមែន ហើយ​សង្គ្រាម​នឹង​កើតឡើង នោះ​ភាគី​ទាំង​ពីរ​នឹង​រង​គ្រោះ​ធ្ងន់ធ្ងរ​ដូច​គ្នា មិន​ខ្វល់​ថា​អ្នក​ណា​ទទួល​បាន​ជ័យ​ជំនះ​នោះ​ទេ​។ ដូច្នេះ​ហើយ​ភាគី​ទាំង​ពីរ​គួរតែ​បញ្ចៀស​ការ​ប្រយុទ្ធ​គ្នា​ឲ្យ​បាន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីចិន លី ខឺឈាង នឹងលាលែងពីតំណែង​នៅខែមីនា ឆ្នាំក្រោយ

ព័ត៌មាន
នៅថ្ងៃសុក្រនេះ នាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង បានបញ្ជាក់ថា លោក​មានផែនការនឹងលាលែង​ពីមុខតំណែង​ បន្ទាប់ពី​តំណែង​ជានាយករដ្ឋមន្ត្រីរបស់​លោ…

អ៊ុយក្រែនហាមឃាត់ការនាំចេញស្រូវសាលី និង អាហារសំខាន់ៗផ្សេងទៀត ដើម្បីទុកផ្គត់ផ្គង់ពលរដ្ឋខ្លួនអំឡុងពេលសង្គ្រាម

ព័ត៌មាន
រដ្ឋាភិបាលអ៊ុយក្រែនបានហាមឃាត់ការនាំចេញស្រូវសាលី គ្រាប់ធញ្ញាជាតិ និង អាហារបំប៉ន ផ្សេងទៀត ដែលមានសារៈសំខាន់ក្នុងការផ្គត់ផ្គង់ស្បៀងអាហារព…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ