ការទទួលស្គាល់ចុងក្រោយបង្អស់នេះកើតឡើងតែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុន Emirates បានបន្តសេវាកម្មពីទីក្រុងភ្នំពេញទៅកាន់ទីក្រុងឌូបៃជារៀងរាល់ថ្ងៃតាមរយៈប្រទេសសិង្ហបុរីកាលពីដើមឆ្នាំនេះ។ ការបើកដំណើរការឡើងវិញនេះធ្វើឡើងក្នុងពិធីស្វាគមន៍ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) កាលពីខែឧសភា។
ចំណាត់ថ្នាក់ និងការវាយតម្លៃលម្អិតរបស់ Telegraph Travel ត្រូវបានគណនាពីលក្ខណៈវិនិច្ឆ័យជាង ៣០ លក្ខណៈដូចជា ការទៀងទាត់ពេលវេលា B បណ្តាញផ្លូវហោះហើរ គុណភាពអាកាសយានដ្ឋាន អាយុកាលនៃយន្តហោះ កម្មវិធីរង្វាន់ និងរសជាតិអាហារក្នុងយន្តហោះ ខណៈពេលដែលលទ្ធផលត្រូវបានគណនាដោយយោងទិន្នន័យពីពានរង្វាន់ឯករាជ្យនិងអន្តរជាតិជាង ១៨ ការស្ទង់មតិរបស់អ្នកអាន គេហទំព័រវាយតម្លៃ និងការវាយតម្លៃពីអ្នកជំនាញ។
ការសិក្សានេះបានពិពណ៌នា ក្រុមហ៊ុន Emirates ថាជា «អ្នកឈ្នះដ៏សក្តិសម» ហើយបានប្រកាសថា ក្រុមហ៊ុន Emirates បានបំពេញតាមលក្ខណៈវិនិច្ឆ័យសំខាន់ៗស្ទើរតែទាំងអស់ រាប់ចាប់ពីកញ្ចប់ឥវ៉ាន់ដែលត្រូវបានអនុញ្ញាតនៅលើយន្តហោះរហូតដល់ភាពទៀងទាត់ពេលវេលារបស់ក្រុមហ៊ុននេះ។ ក្រុមហ៊ុន Emirates ជាក្រុមហ៊ុនអាកាសចរណ៍ដែលដំណើរការយន្តហោះ Airbus A380s ពីរជាន់ច្រើនជាងគេ ហើយប្រភេទយន្តហោះនេះជាយន្តហោះដែលអ្នកដំណើរចូលចិត្តបំផុត ព្រោះយន្តហោះប្រភេទនេះផ្តល់កន្លែងទំនេរ និងកន្លែងដាក់ជើងក្នុងកាប៊ីនទាំងអស់ រួមទាំងប្រភេទសំបុត្រ Economy ផងដែរ។ ការសិក្សាវាយតម្លៃនេះបានបន្ថែមថា លំដាប់ Premium Economy នៅលើយន្តហោះ A380 គឺល្អបំផុតនៅលើអាកាស។ ចំពោះកៅអីប្រភេទ Business Class វិញ ពិតជាមិនដែលខកបំណងឡើយ ហើយលំដាប់ Business Class នេះមានអ្នកបើកបរដើម្បីដឹកអ្នកធ្វើដំណើរទៅ និងមកពីព្រលានយន្តហោះ។ ចំពោះលំដាប់ First Class វិញមានបញ្ជីស្រាល្អបំផុត និងកន្លែងងូតទឹកផងដែរ។ បណ្តាញផ្លូវហោះហើររបស់ក្រុមហ៊ុននេះក៏ជាបណ្តាញហោះហើរធំបំផុតមួយផងដែលរួមមាន៖ ទីក្រុងចំនួន ១៤០ នៅក្នុងប្រទេសចំនួន ៧៧ ។ ជើងហោះហើររបស់ក្រុមហ៊ុននេះត្រូវបានបោះឆ្នោតជ្រើសរើសជាក្រុមហ៊ុនដឹកជញ្ជូនផ្លូវវែងល្អបំផុតនៅលើពិភពលោកដោយ Telegraph Travel readers ចំនួន 30.000 នាក់។
ការសិក្សានេះបានប្រើការវាយតម្លៃដ៏ឯករាជ្យរួមមាន ក្រុមហ៊ុនអាកាសចរណ៍ចំនួន ៩០ ចំនួនអ្នកដំណើរប្រចាំឆ្នាំដែលបានដឹក ហើយពិន្ទុត្រូវបានផ្តល់ដោយផ្អែកលើការអនុវត្តរបស់ក្រុមហ៊ុនដឹកជញ្ជូននីមួយៗតាមលក្ខណៈវិនិច្ឆ័យជាច្រើន រួមទាំងភាពជឿជាក់ ផ្លូវតភ្ជាប់ ច្បាប់ដាក់ឥវ៉ាន់ បទពិសោធន៍ហោះហើរ អាយុកាលជាមធ្យមនៃយន្តហោះ គុណភាពអាកាសយានដ្ឋាន កម្មវិធីរង្វាន់ សុវត្ថិភាព កេរ្តិ៍ឈ្មោះ គុណភាពនៃកន្លែងអង្គុយ ក៏ដូចជាការស្ទង់មតិ និងចំណាត់ថ្នាក់របស់អ្នកអានជាច្រើនពីសមាគម Apex ដល់ការវាយតម្លៃក្រុមហ៊ុនអាកាសចរណ៍ Skytrax ការវាយតម្លៃ TrustPilot និងជាច្រើនទៀត។ ការវិភាគពេញលេញនៃលទ្ធផលអាចរកបាននៅទីនេះ។
រហូតមកដល់ពេលនេះក្នុងឆ្នាំ ២០២៤ ក្រុមហ៊ុន Emirates បានទទួលពានរង្វាន់ និងការទទួលស្គាល់ចំនួន ១៩ បន្ថែមទៀតពីប្រភពជាច្រើនជុំវិញពិភពលោក រួមទាំងពានរង្វាន់ចំនួន ៧ នៅឯកម្មវិធី Skytrax World Airline Awards កាលពីខែមិថុនាសម្រាប់ពានរង្វាន់ យន្តហោះដែលមានការកម្សាន្តល្អបំផុតរបស់ពិភពលោក, ក្រុមហ៊ុនអាកាសចរណ៍ដែលបំពាក់គ្រឿងបរិក្ខារលំដាប់ First Class ល្អបំផុត, ក្រុមហ៊ុនអាកាសចរណ៍លំដាប់ First Class ល្អបំផុតនៅមជ្ឈិមបូព៌ា, ការផ្តល់ម្ហូបអាហារលំដាប់ First Class ល្អបំផុតនៅមជ្ឈិមបូព៌ា, ក្រុមហ៊ុនអាកាសចរណ៍លក្ខណៈគ្រួសារនៅមជ្ឈិមបូព៌ា, ក្រុមហ៊ុនអាកាសចរណ៍លំដាប់ Economy ពិសេសល្អបំផុតនៅមជ្ឈិមបូព៌ា និងការផ្តល់អាហារលំដាប់ Economy ពិសេសបំផុតនៅមជ្ឈិមបូព៌ា ។
ពានរង្វាន់ផ្សេងទៀតរួមមាន «ការកម្សាន្ត និងការហោះហើរទៅមជ្ឈិមបូព៌ាល្អបំផុត» ពី Pax International Magazine Awards កាលពីខែឧសភា។ ពានរង្វាន់កិត្តិយសកំពូលមានដូចជា «ក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទូទាំងពិភពលោក» និងពានរង្វាន់បន្ថែមមានដូចជា «ក្រុមហ៊ុនអាកាសចរណ៍លំដាប់ Economy ពិសេសបំផុត» «ក្រុមហ៊ុនអាកាសចរណ៍លំដាប់ First Class ល្អបំផុត» «កន្លែងសម្រាកតាមអាកាសយានដ្ឋានល្អបំផុតនៅមជ្ឈិមបូព៌ា» និង «ក្រុមហ៊ុនអាកាសចរណ៍ដែលមានកម្មវិធីហោះហើរញឹកញាប់បំផុត» នៅកម្មវិធី Business Traveler Middle East Awards ក្នុងខែឧសភា ឆ្នាំ ២០២៤។ ពានរង្វាន់កំពូលៗជាច្រើនទៀតរួមមាន «ក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេនៅមជ្ឈិមបូព៌ា ២០២៤» «ក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេលំដាប់ First Class នៅមជ្ឈិមបូព៌ាឆ្នាំ 2024 និង «កម្មវិធីរង្វាន់អាកាសចរណ៍ឈានមុខគេនៅមជ្ឈិមបូព៌ាឆ្នាំ ២០២៤» «ពានរង្វាន់ កម្មវិធី Skywards នៅកម្មវិធីពានរង្វាន់ទេសចរណ៍ពិភពលោកក្នុងខែឧសភា។ ពានរង្វាន់ Global Loyalty ប្រចាំឆ្នាំនៅមជ្ឈិមបូព៌ានៅឯកម្មវិធី International Loyalty Awards ក្នុងខែឧសភា ឆ្នាំ ២០២៤ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ Emirates Skywards និង ពានរង្វាន់ការកម្សាន្តនៅលើយន្តហោះល្អបំផុត និង យន្តហោះលំដាប់ Economy ល្អបំផុត នៅក្នុងខែមីនា ឆ្នាំ ២០២៤ ពី AirlineRatings.com Airline Excellence Awards ។
ចាប់ពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៤ រហូតដល់ថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៥ ក្រុមហ៊ុន Emirates ពង្រឹងសេវាកម្មរបស់ខ្លួនរវាងទីក្រុងភ្នំពេញ ទីក្រុងសិង្ហបុរី និងទីក្រុងឌូបៃ ជាមួយនឹងកាលវិភាគហោះហើរថ្មីដ៏ងាយស្រួល។
អ្នកដំណើរដែលចេញដំណើរពីភ្នំពេញតាមជើងហោះហើរលេខ EK 349 នឹងរីករាយជាមួយការចេញដំណើរពេលល្ងាចនៅម៉ោង ២១:៣០ ទៅដល់ប្រទេសសិង្ហបុរីនៅម៉ោង ០០:៣០ ព្រឹក(+1 ថ្ងៃ) រួចឈប់សម្រាករយៈពេល ២ ម៉ោងមុននឹងបន្តដំណើរទៅកាន់ទីក្រុងឌូបៃនៅម៉ោង ០២:៣០ រសៀលនិងចុះចតនៅម៉ោង ០៦:០០ ល្ងាច (+1 ថ្ងៃ) ដែលជាពេលវេលាដ៏ល្អសម្រាប់ការធ្វើដំណើរពេលព្រឹកព្រលឹម។
សម្រាប់អ្នកដែលហោះហើរមកកម្ពុជាតាមជើងហោះហើរ EK 348 ការធ្វើដំណើរចាប់ផ្តើមពីម៉ោង ០៤:៣០ ព្រឹកដោយចេញដំណើរពីទីក្រុងឌូបៃមកដល់ប្រទេសសិង្ហបុរីនៅម៉ោង ១៥:៤០ នាទីរសៀល ហើយឈប់សម្រាក ១ ម៉ោង ៤៥ នាទី រួចចេញដំណើរនៅម៉ោង ១៧:២៥ ល្ងាចដោយចុះចតនៅទីក្រុងភ្នំពេញនៅម៉ោង ១៨:២៥ ល្ងាច។ កាលវិភាគនេះផ្តល់ឱ្យអ្នកធ្វើដំណើរកាន់តែមានភាពបត់បែន និងផាសុកភាពដែលធ្វើឱ្យមានភាពងាយស្រួលជាងមុនក្នុងការតភ្ជាប់រវាងទីក្រុងដ៏ទំនើបទាំងនេះជាមួយប្រតិបត្តិការប្រចាំថ្ងៃដោយយន្តហោះ Boeing 777-300ER ដ៏ទំនើបរបស់ក្រុមហ៊ុន Emirates ។
ចំណាំ៖ ក្រុមហ៊ុន Emirates មិនមានទំនាក់ទំនងជាមួយកម្មវិធីពានរង្វាន់ ឬការស្ទង់មតិណាមួយឡើយ ហើយមិនបានបង់ប្រាក់ដើម្បីចូលរួមកម្មវិធីពានរង្វាន់ ការវាយតម្លៃឬការស្ទង់មតិ ឬការឧបត្ថម្ភណាមួយខាងលើឡើយ។