រូបិយប័ណ្ណឌីជីថល

រូបិយប័ណ្ណឌីជីថលធំបំផុតរបស់ពិភពលោក Bitcoin ធ្លាក់ថ្លៃខ្លាំងមកនៅក្រោម៨ម៉ឺន៧ពាន់ ដុល្លារក្នុង១កាក់


ឈានចូលដល់ដើមខែធ្នូ ភ្លាម ទីផ្សាររូបិយប័ណ្ណឌីជីថល ឬគ្រីបតូ បានដាំក្បាលចុះខ្លាំងនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ដែលធ្វើឱ្យបណ្ដាវិនិយោគិនសម្រុកលក់ចេញរូបិយប័ណ្ណឌីជីថលយ៉ាងគំហុក។ យោងតាមទិន្នន័យដែលប្រមូលចងក្រងដោយសារព័ត៌មានអន្តរជាតិ Bloomberg បង្ហាញថា Bitcoin ដែលជារូបិយប័ណ្ណឌីជីថលធំបំផុតរបស់ពិភពលោកបានធ្លាក់ថ្លៃខ្លាំងរហូតដល់ទៅ ៥,១% មកនៅក្រោម៨ម៉ឺន៧ពាន់ដុល្លារអាម៉េរិកក្នុង១កាក់នៅក្នុងការជួញដូរនាព្រឹកថ្ងៃចន្ទ សប្តាហ៍នេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times។
រូបិយប័ណ្ណឌីជីថល
ដោយ

Bitcoin ដែលជារូបិយប័ណ្ណឌីជីថលធំបំផុតនៅលើពិភពលោកបានធ្លាក់ចុះមកនៅក្រោម៨ម៉ឺន៧ពាន់ដុល្លារអាម៉េរិកក្នុង១កាក់ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ខណៈដែលទីផ្សាររូបិយប័ណ្ណគ្រីបតូ បានធ្លាក់ចុះយ៉ាងខ្លាំងជាថ្មីម្តងទៀត។ ទីផ្សារគ្រីបតូ នៅតែគ្មានស្ថិរភាព បន្ទាប់ពីការធ្លាក់ចុះយ៉ាងខ្លាំងកាលពីអំឡុងខែតុលា ដែលបានធ្វើឱ្យទីផ្សារខាតបង់រហូតដល់ទៅប្រមាណ ១៩ពាន់លានដុល្លារអាម៉េរិក។ Bitcoin បានហក់ឡើងថ្លៃឡើងវិញមួយប្រាវលើស ៩ម៉ឺនដុល្លារអាម៉េរិកក្នុងមួយកាក់កាលពីសប្តាហ៍មុន ប៉ុន្តែបានធ្លាក់ថ្លៃវិញ ដោយសារវិនិយោគិនសម្រុកលក់ចេញ។

ក្រុមអ្នកជំនាញព្យាករថា Bitcoin អាចនឹងបន្តធ្លាក់ចុះបន្ថែមទៀតមកនៅត្រឹម៨ម៉ឺនដុល្លារអាម៉េរិកក្នុងមួយកាក់។ បណ្ដាវិនិយោគិន ​កំពុងរង់ចាំអ៊ុតមើលទិន្នន័យសេដ្ឋកិច្ចថ្មីៗរបស់សហរដ្ឋអាម៉េរិក និងតម្រុយជុំវិញការបញ្ចុះអត្រាការប្រាក់របស់ធនាគារកណ្តាលអាម៉េរិក ដែលនឹងតម្រង់ទិសសម្រាប់ទីផ្សារនានានៅឆ្នាំ២០២៦៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


វៀតណាមនឹងដាក់មេរៀនបច្ចេកវិទ្យា AI ក្នុងកម្មវិធីសិក្សាចាប់ពីកម្រិតបឋមដល់វិទ្យាល័យ

វិស័យអប់រំរបស់វៀតណាម បានបោះទៅមុខមួយជំហានទៀតហើយ ដោយក្រសួងអប់រំ និងបណ្តុះបណ្តាលរបស់ប្រទេសក្បែរខាងកម្ពុជា មួយនេះនឹងដាក់មេរៀនពាក់ព័ន្ធន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ