មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព

មូលនិធិអភិវឌ្ឍន៍សហគ្រិនភាពដាក់ចេញផែនការមួយចំនួន ដើម្បីដោះស្រាយបញ្ហាក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព


ភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក ដែលគំរាមកំហែងដោយវិបត្តិសង្គ្រាមនៅអ៊ុយក្រែន និងបញ្ហាជម្លោះពាណិជ្ជកម្មរវាងប្រទេសមហាអំណាចធំៗទាមទារឱ្យកម្ពុជាបន្តផ្តល់ការយកចិត្តទុកដាក់លើវិស័យសំខាន់ៗ ជាពិសេសពាក់ព័ន្ធនឹងការអភិវឌ្ឍសហគ្រិនភាពដែលដើរតួនាទីជាកាតាលីករសម្រាប់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ។ ដោយមើលឃើញពីសារសំខាន់នៃភាពជាសហគ្រិន មូលនិធីអភិវឌ្ឍន៍សហគ្រិនភាពបានបង្កើតកម្មវិធីគាំទ្រដល់សហគ្រាសធុនតូចនិងមធ្យម និងធូរកិច្ចក្រៅប្រព័ន្ធ ក្នុងន័យជួយបង្កើនសមត្ថភាពផលិតកម្ម និងលើកកម្ពស់ការនាំចេញ។
សហគ្រិនខ្មែរដាក់ចេញផែនការ ដើម្បីដោះស្រាយបញ្ហាជូនសហគ្រិន

ទន្ទឹមនឹងនេះក្រុមប្រឹក្សាបរធនបាលមូលនិធិអភិវឌ្ឍន៍សហគ្រិនភាពបានចាក់ចេញផែនការយុទ្ធសាស្ត្រមួយចំនួន ដើម្បីរួមចំណែកជួយដោះស្រាយបញ្ហាប្រឈមនានា ក៏ដូចជាកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពកម្ពុជាឲ្យកាន់តែរស់រវើក និងល្អប្រសើរបន្ថែមទៀត។

សហគ្រិនភាពត្រូវបានចាត់ទុកជាកាតាលីករដ៏សំខាន់ក្នុងការរួមចំណែកជួយអភិវឌ្ឍន៍សេដ្ឋកិច្ច និងប្រទេសជាតិ ព្រោះកាលណាសហគ្រិនមានសមត្ថភាព វាជួយបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងទីផ្សារពិភពលោក តាមរយៈការបង្កើតគំនិតច្នៃប្រឌិត អាជីវកម្មថ្មីៗ និងឱកាសការងារល្អៗប្រកបដោយគុណភាព កាលានុវត្តភាព និងនវានុវត្តន៍។ ទន្ទឹមនឹងបច្ចុប្បន្នបច្ចេកវិទ្យាមានការរីកចម្រើន គួបផ្សំសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងភាពមិនច្បាស់លាស់ ដោយសារវិបត្តិសង្គ្រាមនៅអ៊ុយក្រែន និងបញ្ហាជម្លោះពាណិជ្ជកម្មរវាងប្រទេសមហាអំណាច បានធ្វើឲ្យសហគ្រិនខ្មែរ ក៏ជួបបញ្ហាប្រឈមមួយចំនួនផងដែរ ដែលទាមទារឲ្យរាជរដ្ឋាភិបាលបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត។

ជាក់ស្តែងកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ ក្រុមប្រឹក្សាបរធនបាលមូលនិធិអភិវឌ្ឍន៍សហគ្រិនភាពនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានរៀបចំកិច្ចលើកទី១៤ ដើម្បីសិក្សាពីផលប៉ះពាល់ និងស្វែងរកដំណោះស្រាយក្នុងការដោះស្រាយបញ្ហាប្រឈមនានារបស់សហគ្រិន។ ក្រោយពិភាក្សាគ្នាដោយយកចិត្តទុកដាក់អស់រយៈពេលជាច្រើនម៉ោង ក្រុមប្រឹក្សានេះបានសម្រេចអនុម័តលើផែនការសកម្មភាពឆ្នាំ២០២៣ របស់សហគ្រិនខ្មែរ និងបានវាយតម្លៃខ្ពស់ចំពោះការខិតខំអនុវត្តកម្មវិធីគោលទាំង៤កន្លងមកឲ្យទទួលបានលទ្ធផលជាផ្លែផ្កាគួរឲ្យកត់សម្គាល់។ កម្មវិធីទាំងនោះរួមមាន កម្មវិធីកសាងសមត្ថភាពសហគ្រិន កម្មវិធីផ្សព្វផ្សាយវប្បធម៌សហគ្រិនភាព កម្មវិធីបង្កើតបណ្តាញទំនាក់ទំនងធុរកិច្ច កម្មវិធីទីផ្សារ និងវិនិយោគ។

ទន្ទឹមនឹងនេះក្រុមប្រឹក្សាបរធនមូលនិធិអភិវឌ្ឍន៍សហគ្រិនភាពបានដាក់ចេញនូវយុទ្ធសាស្ត្រមួយចំនួនឲ្យក្រុមការងារអនុវត្តបន្តសំដៅជួយគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចក្រៅប្រព័ន្ធឲ្យកាន់តែមានសមត្ថភាពបន្ថែមទៀតក្នុងការបង្កើនច្រវាត់ផលិតកម្ម និងការនាំចេញទៅទីផ្សារអន្តរជាតិ។ ការដាក់ចេញនូវយុទ្ធសាស្ត្រទាំងនេះ ក៏ដើម្បីរួចចំណែកជួយដោះស្រាយបញ្ហាប្រឈមនានារបស់សហគ្រិន និងកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពកម្ពុជាឲ្យកាន់តែរស់រវើក និងមានភាពធន់បន្ថែមទៀត។ ក្នុងនោះក្រុមប្រឹក្សានបន្តជំរុញឲ្យអនុវត្តកម្មវិធីដែលមានស្រាប់ និងមានតម្រូវការខ្ពស់ដើម្បីបន្តគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព, អនុវត្តកម្មវិធីបន្ថែម ដែលមានចរិតលក្ខណៈយុទ្ធសាស្រ្តអាទិភាព និងមានគោលដៅធានាបាននូវសមិទ្ធផលគួរឱ្យកត់សម្គាល់ ដោយផ្តោតលើការបង្កើតគុណតម្លៃបន្ថែមលើផលិតផល, សហគ្រាស និងទីតាំងភូមិសាស្រ្តជាក់លាក់ណាមួយនៅក្នុងវិស័យអាទិភាព។

ទន្ទឹមនឹងនេះ សហគ្រិនខ្មែរនឹងសិក្សាលទ្ធភាពក្នុងការរៀបចំកម្មវិធីដើម្បីជួយគាំទ្រដល់ធុរកិច្ចក្រៅប្រព័ន្ធ និងធុរកិច្ចដែលមានសក្តានុពលក្នុងគោលបំណងផ្សារភ្ជាប់ទីផ្សារនាំចេញផលិតផលក្នុងស្រុក, បង្កើនការផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់ផលិតកម្មក្នុងស្រុក និងកាត់បន្ថយការនាំចូលជាដើម។

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំក្រុមប្រឹក្សាខាងលើធ្វើឡើងក្រោមវត្តនាមរបស់ឯកឧត្ដម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព, ឯកឧត្ដម ហែម វណ្ណឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាបរធនបាល, ឯកឧត្ដមបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ", អ្នកឧកញ៉ា សៀ ឬទ្ធី ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន វើលដ៏ប្រ៊ីដគ្រុប, ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ និងថ្នាក់ដឹកនាំជាច្រើនទៀត៕




អត្ថបទបន្ទាប់


កម្ពុជា-កូរ៉េខាងត្បូង ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនានា តាមរយៈការផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ

ព័ត៌មាន
ប្រទេសកូរ៉េខាងត្បូង គឺជាប្រទេសមួយក្នុងចំណោមបណ្ដាប្រទេសធំៗ ដែលបានផ្ដល់ហិរញ្ញប្បទានសម្បទានសម្រាប់អភិវឌ្ឍសង្គម និងសេដ្ឋកិច្ច នៅកម្ពុជា។ ជាក់ស្ដែ…

លោកស៊ី ជីនពីង ចាប់ផ្ដើមអំណាចក្នុងតំណែងជាប្រធានាធិបតីចិនសម្រាប់អាណត្តិទី៣ហើយ

ព័ត៌មាន
នៅទីបំផុតនៅថ្ងៃសុក្រទី១០ខែមីនា លោក ស៊ី ជីនពីង ទទួលបានការគាំទ្រជាផ្លូវការហើយ ពីសមាជិកសភាប្រជាជនចិន ដើម្បីបន្តធ្វើជាប្រធានាធិបតីប្រទេសចិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ