ឥណ្ឌាតាមបញ្ចុះបញ្ចូលរុស្ស៊ីឲ្យលក់ប្រេង

ឥណ្ឌាតាមបញ្ចុះបញ្ចូលរុស្ស៊ីឲ្យលក់ប្រេងមកឲ្យខ្លួនក្នុងតម្លៃក្រោម ៧០ដុល្លារក្នុងមួយធុងបារ៉ែល


ប្រទេសឥណ្ឌា ត្រូវបានគេមើលឃើញថា កំពុងតែព្យាយាមទាញយកប្រយោជន៍ពីវិស័យប្រេងបានច្រើនជាងគេ នៅក្នុងពេលដែលរុស្ស៊ីកំពុងផុងខ្លួនក្នុងសង្គ្រាមនៅអ៊ុយក្រែន និងរងការដាក់ទណ្ឌកម្មពីលោកខាងលិចជាបន្ដបន្ទាប់។ យ៉ាងណាមិញ ថ្មីៗនេះ មហាយក្សឥណ្ឌាកំពុងតែតាមបញ្ចុះបញ្ចូលរុស្ស៊ីឲ្យលក់ប្រេងឆៅបញ្ចុះតម្លៃបន្ថែមទៀតមកឲ្យខ្លួន ពោលគឺត្រឹមតម្លៃតិចជាង៧០ដុល្លារក្នុងមួយបារ៉ែល នៅគ្រាដែលទីផ្សារប្រេងឆៅពិភពលោកត្រូវបានគេដឹងថា មានតម្លៃជាង ១០០ដុល្លារអាមេរិកឯណោះក្នុងមួយបារ៉ែល។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន Bloomberg។
ប្រទេសណាខ្លះកំពុងបន្តទិញប្រេងពីរុស្ស៊ី?

ប្រភព​ព័ត៌មាន​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ប្រេង​ឥណ្ឌា​ទាំង​រដ្ឋ និង​ឯកជន បាន​ទិញ​ប្រេង​ឆៅ​បញ្ចុះតម្លៃ​ប្រហែល​៤០​លាន​បារ៉ែល​ហើយពី​រុ​ស្ស៊ី គិត​ចាប់តាំងពី​លោក​វ្ល៉ា​ល់​ឌី​មៀ ពូ​ទី​ន បាន​បញ្ជា​ឲ្យ​មានការ​បើក​ប្រត្តិបត្តិ​យោធា​ពិសេស​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន នៅ​ថ្ងៃ​ទី​២៤​កុម្ភៈ​។ ប្រភព​ពី Bloomberg បាន​ឲ្យ​ដឹង​ទៀត​ថា កាលពី​ខែ​មុន រុ​ស្ស៊ី ក៏​បាន​លក់​ប្រេង​បញ្ចុះតម្លៃ​ឲ្យ​ឥណ្ឌា ក្នុង​កិច្ចសន្យា​ទិញ​ម្ដង ១៥​លាន​បារ៉ែល​ផង​ដែរ​។ គិត​នៅ​ត្រឹមតែ​ប៉ុន្មាន​ខែ​នេះ​ប៉ុណ្ណោះ ទំហំ​នៃ​ការ​ទិញ​ប្រេង​ឆៅ​របស់​ឥណ្ឌា​ពី​រុ​ស្ស៊ី គឺ​មាន​ច្រើន​ជាង​ការ​ទិញ​ពេញ​មួយ​ឆ្នាំ​២០២១ ដល់​ទៅ​ជាង ២០%​ឯណោះ​។

ការ​បញ្ជា​ទិញ​ប្រេង​របស់​ឥណ្ឌា​ពី​រុ​ស្ស៊ី​ដ៏​សម្បើម​នេះ ក៏​ត្រូវ​បាន​ប្រទេស​លោក​ខាងលិច រួម​មាន​អា​មេ​រិ​ក និង​សហភាព​អឺរ៉ុប និយាយ​ទិតៀន​ឥណ្ឌា​ផង​ដែរ ប៉ុន្ដែ ក៏​ត្រូវ​បាន​រដ្ឋាភិបាល​ឥណ្ឌា ឆ្លើយ​តប​ទៅ​វិញ​ថា សហភាព​អឺរ៉ុប​កន្លង​មក​ក៏​នៅ​បន្ដ​ទិញ​ប្រេង​ពី​រុ​ស្ស៊ី​ដូច​តែ​គ្នា​ដែរ ហើយ​រដ្ឋាភិបាល​ក្រុង​ញ៉ូ​ដេ​លី ក៏​បាន​សង្កត់ធ្ងន់​ដែរ​ថា ខ្លួន​ស្វាគមន៍​នូវ​ការ​ផ្ដល់​ការ​ប្រកួតប្រជែង​ចំពោះ​តម្លៃ​ប្រេង​នេះ ដើម្បី​បំពេញតម្រូវការ​ក្នុងស្រុក​របស់​ខ្លួន​។

យ៉ាងណា​ក៏​ដោយ​ចុះ ប្រធាន​សហភាព​អឺរ៉ុប លោកស្រី អ៊ូ​សុ​ឡា វ័ន​ឌ័​រ លី​យិ​ន នៅ​ថ្ងៃ​ទី ០៤ ឧសភា បាន​ប្រាប់​សភា​អឺរ៉ុប​អំពី​សំណើ​កាត់​ផ្ដាច់​ការ​នាំ​ចូល​ប្រេង​ពី​រុ​ស្ស៊ី​ទៅ​កាន់​អឺរ៉ុប ដើម្បី​ជា​ការ​បញ្ចប់​ទាំងស្រុង​នូវ​ការ​ពឹងផ្អែក​របស់​អឺរ៉ុប​ទៅ​លើ​ប្រេង​ឆៅ និង​ការ​ចម្រាញ់​ប្រេង​ពី​ប្រទេស​រុ​ស្ស៊ី​ត ហើយ​វិធានការ​នេះ គឺជា​ស្ថិត​នៅ​ក្នុង​ទណ្ឌកម្ម​លើក​ទី​៦ ដែល​សហភាព​អឺរ៉ុប​ត្រៀម​ដាក់​លើ​ទីក្រុង​ម៉ូ​ស្គូ ឆ្លើយ​តប​នឹង​សកម្មភាព​សង្គ្រាម​ឈ្លានពាន​នៅ​អ៊ុយ​ក្រែ​ន​។

ប្រទេស​ឥណ្ឌា​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា នឹង​ក្លាយជា​ប្រទេស​អ្នក​ប្រើប្រាស់​ប្រេងឥន្ធនៈ​ធំ​បំផុត​ទី​៣​ក្នុង​ពិភពលោក ដែល​មាន​ត្រូវការ​ប្រេង​ប្រហែល​៥​លាន​បារ៉ែល​ជា​រៀងរាល់ថ្ងៃ ហើយ​ប្រហែល​៨៥% នៃ​តម្រូវការ​ប្រើប្រាស់​សរុប គឺជា​ប្រេង​នាំ​ចូល​។ ប៉ុន្ដែ កន្លង​មក ឥណ្ឌា គ្រាន់តែ​ជាទី​ផ្សារ​បន្ទាប់បន្សំ​ប៉ុណ្ណោះ សម្រាប់​ការ​នាំ​ចេញ​ប្រេង​របស់​រុ​ស្ស៊ី​។ ទើបតែ អំឡុង​សង្គ្រាម​​នៅ​អ៊ុយ​ក្រែ​ន​ផ្ទុះ​ឡើង​នេះ​ទេ ដែល​ឥណ្ឌា​ងាក​មក​ទិញ​ប្រេង​ច្រើន​ពី​រុ​ស្ស៊ី ដោយសារ​តែ​រុ​ស្ស៊ី​ឲ្យ​ជូន​ក្នុង​តម្លៃ​ទាប​ជាង​ទីផ្សារ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាស្នើឲ្យបារាំងពិនិត្យលទ្ធភាពឡើងវិញ លើការសិក្សាប្រព័ន្ធដឹកជញ្ជូនផ្លូវដែក

ព័ត៌មាន
ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ស្នើឲ្យទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ពិនិត្យលទ្ធភាពឡើងវិញលើការសិក្សាប្រព័ន្ធដឹកជញ្ជូនប្រើផ្លូវដែកនៅរា…

មេគយកម្ពុជាអះអាងថា ការប្រមូលចំណូលគយនៅឆ្នាំ២០២២ នៅប្រឈមនឹងបញ្ហាច្រើន

ព័ត៌មាន
ទោះស្ថិតក្នុងបរិបទនៃការរាតត្បាតកូវីដ-១៩ក្ដី ប៉ុន្ដែការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករ នៅរយៈពេល ៤ខែ ក្នុងឆ្នាំ២០២២ សម្រេចបានប្រមា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ