អត្ថបទក្រុមហ៊ុន

សហគ្រិនខ្មែរលើកកម្ពស់សកម្មភាពសហគ្រិនតាមរយៈការរៀបចំវេទិកាពិភាក្សា ស្តីពីប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព


សហគ្រិនខ្មែរបានរៀបចំវេទិកាពិភាក្សាស្តីពីប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូរជាតិ និងអន្តរជាតិ។ ក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់ ឯកឧត្តម វង្សីវិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិអភិវឌ្ឍសហគ្រិនភាព, កម្មវិធីនេះមាន ការចូលរួមពីភ្ញៀវកិត្តិយសប្រមាណ ១០០ នាក់ មកពីស្ថានប័នគាំទ្រសហគ្រិន ក្រុមហ៊ុនវិនិយោគ ដៃគូអាជីវកម្ម និងក្រុមធុរកិច្ចថ្មី។
សហគ្រិនខ្មែរលើកកម្ពស់សកម្មភាពសហគ្រិនតាមរយៈការរៀបចំវេទិកាពិភាក្សា ស្តីពីប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព

វេទិកាពិភាក្សាស្តីពីប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព មានគោលបំណងបង្ហាញអំពីស្ថានភាពបច្ចុប្បន្ន នៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពកម្ពុជា និងគិតគូរអំពីគោលដៅសហការបន្ថែមជាមួយស្ថាប័នគាំទ្រ សហគ្រិន សំដៅជំរុញឲ្យមានបរិយាកាសកាន់តែ​អំណោយផលដល់ការលូតលាស់របស់សហគ្រាស ធុនតូច និង​មធ្យម និងធុរកិច្ច​ថ្មី។ នៅក្នុងកម្មវិធីនេះ មានរៀបចំសកម្មភាពជាច្រើនដូចជា ការធ្វើបទបង្ហាញ, ការពិភាក្សាជាក្រុមស្តីពីហិរញ្ញវត្ថុគាំទ្រដល់សហគ្រាសធុនតូច និង​មធ្យម និងធុរកិច្ច​ថ្មី ,និងវេទិកាវិនិយោគិន (VC Night) ដើម្បីតភ្ជាប់បណ្តាញទំនាក់ទំនងរវាងវិនិយោគិន និងធុរកិច្ចថ្មី ដែលមានសក្តានុពល។

ឯកឧត្តម វង្សី វិស្សុត បានមានប្រសាសន៍ថា៖ ​​ប្រទេសកម្ពុជានៅតែបន្តយកចិត្តទុកដាក់និង សម្របខ្លួនទៅនឹងការវិវត្តយ៉ាងឆាប់រហ័សរបស់សកលលោកនាពេលបច្ចុប្បន្ន និងកំណត់ទិសដៅដោយ ប្រុងប្រយ័ត្នក្នុងការដោះស្រាយបញ្ហាប្រឈមនានា។ ដូច្នេះ ភាពជាសហគ្រិន, ធុរកិច្ចថ្មី និងប្រព័ន្ធ អេកូឡូស៊ី ដើរតួនាទីយ៉ាងសំខាន់មិនត្រឹមតែបំប្លែងសេដ្ឋកិច្ចប្រពៃណីទៅជាសេដ្ឋកិច្ចផ្អែកលើចំណេះដឹង តាមរយៈផលិតផលនិងសេវាកម្មប្រកបដោយភាពច្នៃប្រឌិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវ ផលិតភាពខ្ពស់ និងបង្កើតតម្លៃបន្ថែមដល់សេដ្ឋកិច្ចទាំងមូល។

ជាមួយគ្នានេះដែរ ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ មានប្រសាសន៍ថា៖ វេទិកាពិភាក្សាស្តីពីប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព គឺជាវេទិកាមួយដែលប្រមូលផ្តុំដៃគូរពាក់ព័ន្ធ ដើម្បីពិភាក្សា និងឆ្លុះបញ្ចាំងពីការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីរបស់កម្ពុជាទៅលើបញ្ហាប្រឈម និង កាលានុវត្តភាព។ កម្មវិធីនេះ ​ក៏​ជាមានគោលដៅ​​កំណត់​នូវ​កិច្ចការ​រួម​គ្នា​ដែល​អាច​ធ្វើ​ទៅ​បាន ដោយ​ផ្អែក ​លើ​ធនធាន​និង​ជំនាញ​របស់ដៃគូរនីមួយៗ។ ដូច្នេះ សហគ្រិនខ្មែរ រំពឹងទុកថាកម្មវិធីនេះនឹង បង្កើតបានជា គំនិតផ្តួចផ្តើមជាច្រើនដើម្បីបំពេញតម្រូវការផ្សេងៗរបស់សហគ្រិន។សហគ្រិនខ្មែរក៏មាន សេចក្តីសោមន្យ រីករាយក្នុងការជម្រាបជូនអំពីការពង្រីកវិសាលភាពការងារទៅតាមបណ្តាខេត្តនានានិង ជំរុញឲ្យមានការ សហការបន្ថែមជាមួយដៃគូអន្តរជាតិដែលផ្តល់ជាប្រយោជន៏ដល់សហគ្រិន និងប្រព័ន្ធអេកូឡូស៊ីកម្ពុជា កាន់តែច្រើន។

វេទិការវិនិយោគិន (VC Night) ជាកម្មវិធីមួយក្នុងចំណោមកម្មវិធីសំខាន់ៗរបស់សហគ្រិនខ្មែរដែលបាន ផ្តល់ឱកាសសម្រាប់ធុរកិច្ចថ្មីដើម្បីធ្វើបទបង្ហាញអាជីវកម្មដល់វិនិយោគិន និងដៃគូរអាជីវកម្មផ្សេងៗ។ ក្នុងនោះ Workingna ជាក្រុមធុរកិច្ចថ្មីជ័យលាភីដែលទទួលបានគាំទ្រច្រើនបំផុតពីអ្នកចូលរួមទាំងអស់ ។




អត្ថបទបន្ទាប់


ស្ថានីយប្រេងឥន្ធនៈ PTT ព្រែកហូរ ៥០ម៉ែត្រចាប់បើកសម្ពោធជាផ្លូវការនាថ្ងៃនេះ

ព័ត៌មាន
ស្ថានីយប្រេងឥន្ធនៈ PTT ព្រែកហូរ៥០ម៉ែត្រ ត្រូវបានសម្ពោធជាផ្លូវការនៅតាមតាមបណ្ដោយផ្លូវក្រវាត់ក្រុងទី២ (ផ្លូវ៥០ម៉ែត្រ) ភូមិបត្តាជី សង្កាត់ព្រែកហូ…

ប្រទេសក្រីក្រប្រឈមមុខនឹងគ្រោះថ្នាក់នៃវិបត្តិបំណុលកាន់តែខ្លាំង ខណៈយន្ដការសង្គ្រោះរបស់ G20នៅជាប់គាំង

ព័ត៌មាន
ការបរាជ័យក្នុងការធានាបាននូវវឌ្ឍនភាពប្រកបដោយចីរភាព លើការបន្ធូរបន្ថយបំណុលសម្រាប់ប្រទេសក្រីក្របំផុតរបស់ពិភពលោក ដែលធ្លាប់បានសន្យាឡើងនៅក្នុងក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ