ការវិនិយោគ

អឺរ៉ុបបង្កើនការវិនិយោគវៀតណាម ទោះបីកូវីដ-១៩តាមរំខាន


វៀតណាម នៅតែស្រូបទាញបានកំណើនការវិនិយោគពីសហភាពអឺរ៉ុប បើទោះបីសេដ្ឋកិច្ចប្រទេសនេះ រងផលរំខានដោយសារជំងឺកូវីដ១៩ក៏ដោយ។ ជាក់ស្ដែង នៅ៩ខែដំបូងឆ្នាំ២០២១ ការវិនិយោគរបស់សហភាពអឺរ៉ុបនៅវៀតណាមបានកើនឡើងបន្ថែមជិត ៥០០លានដុល្លារបន្ថែមទៀត ដែលធ្វើឱ្យការវិនិយោគសរុបរបស់សហភាពអឺរ៉ុបកើនឡើងដល់ ២២ ពាន់លានដុល្លារ។ នេះបើយោគតាមការចេញផ្សាយដោយសារព័ត៌មាន VN Express។
រូបតំណាង អោយអឺរ៉ុបបង្កើនការវិនិយោគវៀតណាម
ដោយ

ក្នុង​របាយការណ៍​មួយ​ដែល​បាន​ដាក់​ទៅ​កាន់​រដ្ឋសភា​រដ្ឋាភិបាល​វៀតណាម​ថ្មី​នេះ បាន​បង្ហាញ​ថា​ពាណិជ្ជកម្ម​រវាង​វៀតណាម ជាមួយ​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​បាន​កើនឡើង​យ៉ាង​ខ្លាំង ចាប់តាំងពី កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អឺរ៉ុប​- វៀតណាម (EVFTA) បាន​ចូល​ជា​ធរមាន​កាលពី​ខែសីហា​ឆ្នាំ​មុន​មក​។

ក្នុង​ចំណោម​ប្រទេស​សមាជិក​អឺរ៉ុប​ចំនួន ២៧ គឺ​មាន​រហូត​ដល់​ទៅ​២៦​ប្រទេស​ទៅ​ហើយ ដែល​ការ​វិនិយោគ​របស់​ពួក​គេ​មាននៅ​វៀតណាម​បាន​កើនឡើង​បើ​គិត​ចាប់ពី​ដើមឆ្នាំ​រហូត​មក​ទល់​ពេល​នេះ ក្នុង​នោះ​រួម​មាន​ប្រទេស​សំខាន់​ៗ​ដូច​ជា ហូ​ឡង់ បារាំង បែ​ល​ហ្ស៊ិ​ក អា​ល្លឺ​ម៉​ង់ ស៊ុ​យ​អែ​ត ជាដើម​។

ហូ​ឡង់​បាន​ក្លាយជា​អ្នក​វិនិយោគ​ធំ​បំផុត​ក្នុង​ប្រទេស​វៀតណាម ក្នុង​ចំណោម​ប្រទេស​អឺរ៉ុប​ផ្សេង​ទៀត ដោយ​មាន​ទឹកប្រាក់​ជាង​១០ ពាន់​លាន​ដុល្លារ ដែល​បាន​បោះទុន​នៅ​ក្នុង​គម្រោង​ចំនួន ៣៨២ គម្រោង ។ បន្ទាប់​មក​គឺ​ប្រទេស​បារាំង​មាន​ទឹកប្រាក់​ចំនួន វិនិយោគ នៅ​វៀតណាម​ជាង ៣​ពាន់​៦​រយ​លាន​ដុល្លារ ខណៈ​ប្រទេស​អា​ឡឺ​ម៉​ង់​មាន​ជាង​២​ពាន់​៣​រយ​លាន​ដុល្លារ​។

ទន្ទឹម​នេះ ការ​វិនិយោគ​នៅ​អឺរ៉ុប​ត្រូវ​បាន​គេ​ព្យាករណ៍​ថា​នឹង​បន្ត​កើនឡើង​ក្នុង​រយៈពេល​មធ្យម និង​វែង​បន្ថែម​ទៀត ជា​ពិសេស​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​បច្ចេកវិទ្យា​កម្រិត​ខ្ពស់​។ពាណិជ្ជកម្ម​រវាង​អឺរ៉ុប និង​វៀតណាម មានការ​រីក​ចម្រើន​ខ្លាំង​នៅ​ក្នុងឆ្នាំនេះ តាំងពី​កិច្ចព្រមព្រៀង​ពាណិជ្ជ​សេរី​រវាង​ភាគី​ទាំង​ពីរ​បាន​ចូល​ជា​ធរមាន បើ​ទោះបីជា​មានការ​រំខាន​ដោយ​កូ​វី​ដ​១៩​យ៉ាងណា​ក្ដី​។ 

សូម​បញ្ជាក់​ថា ខេត្ត និង​ទីក្រុង​ជា​ច្រើន​ក្នុង​ប្រទេស​វៀតណាម​កំពុង​អភិវឌ្ឍន៍​ដី​នៅ​ជុំវិញ​តំបន់ឧស្សាហកម្ម ព្រមទាំង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​បង្កើត​កម្លាំង​ពលកម្ម​ជំនាញ​ក្នុង​វិស័យ​កសិកម្ម ផលិតកម្ម  ការ​ដឹក​ជញ្ជូន និង​ការ​សម្រួល​ដល់​នីតិវិធី​រដ្ឋបាល ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​របស់​សហភាព​អឺរ៉ុប​ផង​ដែរ​។

ត្បិត​ថា​បែ​បេ​នេះ​ក្ដី ប៉ុន្ដែ វៀតណាម​នៅ​មាន​ឧបសគ្គ​ក្នុង​ការ​អនុវត្ត​ស្តង់ដារ​បច្ចេកទេស​ផ្សេង​ទៀត​នៃ​ទីផ្សារ​សហភាព​អឺរ៉ុប​។ ក្រៅពី​នេះ​ការ​គាំពារ​និយម និង​ការ​ប្រើ​មធ្យោបាយ​ដោះស្រាយ​ពាណិជ្ជកម្ម និង​របាំង​មិនមែន​ពន្ធគយ​កំពុង​កើនឡើង​នៅ​ក្នុង​ប្លុក​នេះ​ផង​ដែរ​៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសអាស៊ានណាខ្លះ ដែលត្រៀមបើកជើងមេឃទទួលទេសចរអន្តរជាតិឡើងវិញ?

ព័ត៌មាន
ប្រទេសភាគច្រើននៅក្នុងតំបន់អាស៊ាន សុទ្ធសឹងជាប្រទេសដែលពឹងផ្អែកខ្លាំងមែនទែនទៅលើឧស្សាហកម្មទេសចរណ៍ដែលត្រូវបានចាត់ទុកថា មាសពណ៌បៃតង។ ដូច្នេះហើ…

១០ឆ្នាំខាងមុខ វៀតណាមនឹងត្រូវចំណាយពី ១០ ទៅជាង១១ពាន់លានដុល្លារក្នុងមួយឆ្នាំ លើវិស័យថាមពល

ព័ត៌មាន
ប្រទេសវៀតណាម មានផែនការនឹងចំណាយប្រមាណ ១០ទៅ ជាង១១ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ ចាប់ពីឆ្នាំ២០២១ដល់ឆ្នាំ២០៣០ លើការផលិត និងចែកចាយថ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ