វិស័យថាមពលវៀតណាម

១០ឆ្នាំខាងមុខ វៀតណាមនឹងត្រូវចំណាយពី ១០ ទៅជាង១១ពាន់លានដុល្លារក្នុងមួយឆ្នាំ លើវិស័យថាមពល


ប្រទេសវៀតណាម មានផែនការនឹងចំណាយប្រមាណ ១០ទៅ ជាង១១ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ ចាប់ពីឆ្នាំ២០២១ដល់ឆ្នាំ២០៣០ លើការផលិត និងចែកចាយថាមពលអគ្គិសនី។ នេះបើតាមសេចក្ដីព្រាងផែនការមេអភិវឌ្ឍថាមពលលើកទី៨របស់វៀតណាម។ តាមរយៈផែនការនេះ គិតទៅដល់ឆ្នាំ២០៣០ខាងមុខ វៀតណាមអាចនឹងមានសមត្ថភាពផលិតអគ្គិសនីសម្រាប់ប្រើប្រាស់សរុបជាង ១៣ម៉ឺនមេហ្គាវ៉ាត់ម៉ោង។
ប្រទេសវៀតណាម មានផែនការនឹងចំណាយប្រមាណ ១០ទៅ ជាង១១ពាន់លានដុល្លារអាមេរិកលើវិស័យថាមពលមួយឆ្នាំៗ
ដោយ

សេចក្ដី​ព្រាង​ផែនការមេ​អភិវឌ្ឍ​ថាមពល​វៀតណាម​លើក​ទី​៨ ដែល​ទើបតែ​បាន​ដាក់​ជូន​ទៅ​កាន់​រដ្ឋាភិបាល​ដោយ​ក្រសួង​ឧស្សាហកម្ម និង ពាណិជ្ជកម្ម​វៀតណាម​នា​ពេល​ថ្មី​ៗ​នេះ បាន​ប៉ាន់​ប្រមាណ​ថា វៀតណាម​នឹង​ត្រូវការ​ចំណាយ​ប្រហែល​១០០ ទៅ ១១៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​ការ​អភិវឌ្ឍ​ផលិត និង​ចែកចាយ​ថាមពល​អគ្គិសនី​នៅ​ក្នុង​រយៈពេល ១០​ឆ្នាំ​ខាង​មុខ​នេះ ពោល​គឺ​គិត​ជា​មធ្យម​វៀតណាម​ត្រូវ​ចំណាយ​ក្នុង​មួយ​ឆ្នាំ​ៗ ប្រហែល​ជាង​៨ ទៅ​ជាង​១០​ពាន់​លាន​អា​មេ​រិ​ក​សម្រាប់​ការ​ផលិត​ថាមពល​អគ្គិសនី ហើយ​ត្រូវ​ចំណាយ​បន្ថែម​ប្រហែល​ជាង ១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ឆ្នាំ​សម្រាប់​ការ​អភិវឌ្ឍន៍​បណ្ដាញ​ថាមពល​អគ្គិសនី​។

នៅ​ក្នុង​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ថាមពល​នេះ​ដែរ វៀតណាម​ក៏​មាន​គោលដៅ​នឹង​លើកទឹកចិត្ត​ដល់​ការ​វិនិយោគ​នៅ​ក្នុង​គម្រោង​ថាមពល​កកើត​ឡើង​វិញ​ផង​ដែរ ដោយ​គ្រោង​នឹង​ជំរុញ​ឲ្យ​មានការ​វិនិយោគ​លើ​ថាមពល​កកើត​ឡើង​វិញ​នេះ ឲ្យ​បាន​ប្រមាណ​ជាង​១០% នៃ​ទិន្នផល​ថាមពល​អគ្គិសនី​សរុប​នៅ​ត្រឹម​ឆ្នាំ​២០៣០ ដោយ​ភាគច្រើន​ជា​ការ​វិនិយោគ​លើ​ថាមពល​បន្ទះ​សូ​ឡា និង ថាមពលខ្យល់​ជាដើម ហើយ​រំពឹង​ថា ទៅ​ដល់​ឆ្នាំ​២០៤៥ ការ​វិនិយោគ​ក្នុង​វិស័យ​ថាមពល​ប្រភេទ​នេះ នឹង​មាន​ដល់​ទៅ ជិត​៣០% នៃ​ទំហំ​ថាមពល​សរុប​។

ដោយឡែក សម្រាប់​ការ​ផលិត​ថាមពល​ពី​ឧស្ម័ន ឬ​ហ្គា​ស​វិញ នឹង​ត្រូវធ្វើ​ឡើង​នៅ​ពេល​ខាង​មុខ​ទៀត​។ ជាមួយ​គ្នា​នេះ​ដែរ វៀតណាម ក៏​នឹង​ឈប់​ការ​អនុវត្ត​លើ​គម្រោង​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​មួយ​ចំនួន ដែល​ត្រូវ​បាន​អនុម័ត​នៅ​ក្នុង​ផែនការអភិវឌ្ឍន៍​អគ្គិសនី​ជាតិ​របស់​ខ្លួន​ផង​ដែរ ប៉ុន្ដែ បញ្ហា​នេះ មិន​មានការ​គាំទ្រ​ដោយ​អាជ្ញាធរ​មូលដ្ឋាន​នោះ​ទេ ដ្បិតថា​មាន​គម្រោង​រោងចក្រ​ថាមពល​ធ្យូងថ្ម​ខ្លះ​គ្រោង​នឹង​បើក​ដំណើរការ​សាងសង់​ទៅ​ហើយ​។ ទោះ​យ៉ាងណា រដ្ឋាភិបាល​នឹង​បន្ដ​ប្រើប្រាស់​ធ្យូងថ្ម​ក្នុងស្រុក និង​នាំ​ចូល ដើម្បី​ផ្គត់ផ្គង់​សម្រាប់​តែ​រោងចក្រ​ថាមពល​ដែល​មាន​ស្រាប់​នៅ​ក្នុង​ប្រទេស​តែ​ប៉ុណ្ណោះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អឺរ៉ុបបង្កើនការវិនិយោគវៀតណាម ទោះបីកូវីដ-១៩តាមរំខាន

ព័ត៌មាន
វៀតណាម នៅតែស្រូបទាញបានកំណើនការវិនិយោគពីសហភាពអឺរ៉ុប បើទោះបីសេដ្ឋកិច្ចប្រទេសនេះ រងផលរំខានដោយសារជំងឺកូវីដ១៩ក៏ដោយ។ ជាក់ស្ដែង នៅ៩ខែដំប…

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងចុះហត្ថលេខានៅថ្ងៃទី២៦ តុលា ខាងមុខនេះហើយ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានអះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ