សហភាពអឺរ៉ុប-កូរ៉េខាងត្បូង

សហភាពអឺរ៉ុប និងកូរ៉េខាងត្បូងថា ផែនការរបស់អាមេរិកដកពន្ធលើរថយន្តប្រើអគ្គិសនី អាចបំពានច្បាប់របស់អង្គការ WTO


សហភាពអឺរ៉ុប និងប្រទេសកូរ៉េខាងត្បូងបានលើកឡើងពីការព្រួយបារម្ភរបស់ខ្លួនចំពោះសំណើលើកលែងពន្ធរបស់សហរដ្ឋអាមេរិក សម្រាប់ការទិញយានយន្តអគ្គិសនីដោយពួកគេនិយាយថា អាមេរិកហាក់មានការរើសអើង ចំពោះយានយន្តដែលផលិតនៅបរទេស និងអាចបំពានច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ផងដែរ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងាររ៉យទ័រ។
ថា ផែនការរបស់អាមេរិកដកពន្ធលើរថយន្តប្រើអគ្គិសនី អាចបំពានច្បាប់របស់អង្គការ WTO

នៅក្រោមច្បាប់ស្ដីពីថវិកា​​ចំណាយ​សម្រាប់​​​អាកាសធាតុ និងថាមពល​សរុប​ ៤៣០ ពាន់​លានដុល្លារ ​ដែលព្រឹទ្ធ​សភា​អាមេរិក​បានអនុម័ត​​កាលពីថ្ងៃអាទិត្យ​នោះ​ សភា​អាមេរិក​នឹង​សម្រេច​មិន​​យក​​ពន្ធ​​ចំនួន៧ពាន់៥រយដុល្លារ ​ចំពោះ​​អ្នកទិញរថយន្ត​អគ្គិសនី ​​ប៉ុន្តែ រដ្ឋាភិបាលអាមេរិក​ក៏បាន​​ដាក់ការ​រឹតបន្តឹងមួយ​ចំនួន​​ ​រួមទាំងការរារាំង​យានយន្ត ​ដែលមិនបានដំឡើង​​នៅអាមេរិកខាងជើង ​​មិន​ឱ្យ​​​ទទួល​បានការលើការលើកលែងពន្ធនេះឡើយ​​។

ការដាក់​បម្រាម​ ដោយមិនអនុញ្ញាត​ឲ្យ​យានយន្ត​ដែលបាន​ដំឡើង​​នៅខាងក្រៅ​​អាមេរិកខាងជើង ទទួលបានការលើកលែងពន្ធ​នេះ ​នឹងចូលជាធរមាន​ភ្លាមៗ នៅពេលដែល​ប្រធានាធិបតី​អាមេរិក​លោក​ Joe Biden ​ចុះ​ហត្ថលេខាលើច្បាប់នេះ​។

ច្បាប់ដែលបានស្នើឡើង​​របស់​អាមេរិក​នេះ​ក៏​បាន​រួមបញ្ចូលទាំង​​បទប្បញ្ញត្តិមួយ​ចំនួន​​​ក្នុង​បំណងរារាំង​​ការប្រើប្រាស់​​សមាសធាតុអាគុយ​​ ​ឬ​ក៏​សារធាតុរ៉ែសំខាន់ៗ ​ដែលមាន​ប្រភព​មក​ពីប្រទេស​ចិន​ផង​ដែរ​​។

លោកស្រី​ មីរឿម ហ្កាស៊ី ហ្វឺរឺ​​ (Miriam Garcia Ferrer)​ អ្នក​នាំពាក្យ​គណៈកម្មការ​អឺរ៉ុប​​បាន​និយាយរិះគន់​ចំពោះសំណើច្បាប់ថ្មី​របស់សហរដ្ឋអាមេរិកនេះ ដោយបានលើកឡើង​ថា​​ វា​មាន​លក្ខណៈ​​​រើសអើងតែ​ម្ដង ​​ទៅ​លើ​​ក្រុមហ៊ុន​ផលិតយានយន្ដ​បរទេស ដែលមាននាក់​ទំនង​ង​ជា​មួយផលិត​ករ​​​អាមេរិក។ អ្នក​នាំពាក្យ​គណៈកម្មការ​អឺរ៉ុប គូសបញ្ជាក់ទៀតថា ពិតណាស់ ​សំណើច្បាប់ថ្មីរបស់អាមេរិកនេះ គឺមិនស្រប​តាម​​ច្បាប់​របស់​អង្គការ​ពាណិជ្ជ​កម្ម​ពិភព​លោក​ (WTO) នោះ​ទេ​។​

ទោះយ៉ាងណា មន្ត្រីជាន់ខ្ពស់​របស់សហភាពអឺរ៉ុបដដែលនេះ​ បានបន្ថែមថា សហ​ភាព​អឺរ៉ុប​​បានយល់ព្រមជាមួយ​ទីក្រុងវ៉ាស៊ីនតោនថា ​ការលើកលែងពន្ធ ​គឺជាការលើកទឹកចិត្តដ៏សំខាន់​មួយ ដើម្បីជំរុញ​តម្រូវការយានយន្ដអគ្គិសនី និងជំរុញការផ្លាស់ប្តូរទៅកាន់ការដឹកជញ្ជូនប្រកបដោយនិរន្តរភាព និងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។​ ប៉ុន្តែពួកសហភាពអឺរ៉ុបចង់​បាន​ការ​​ធានា​ថា ​​វិធានការ​​​ដែល​បាន​ដាក់​ចេញ​នេះ​​ គឺ​​យុត្តិធម៌​និងគ្មាន​ការ​​រើសអើង​​​ដូច្នេះហើយ​ពួកគេបាន​​​បន្តជំរុញឱ្យ​សហរដ្ឋ​អាមេរិក ​ដកការ​​រើសអើង​ទាំង​នេះ​ចេញពីច្បាប់​នេះ​​វិញ​ ហើយធានាថាច្បាប់​នេះ​ គឺ​អនុលោមទៅ​តាម​ច្បាប់​របស់​អង្គការ​ WTO ទាំងស្រុង​។

ប្រទេសកូរ៉េខាងត្បូងឯណោះវិញ ដែលមានក្រុមហ៊ុនផលិតរថយន្ដ​ធំៗជាច្រើនដែរនោះ ក៏បានលើកឡើងដែរ​ថា ​កូរ៉េ​ខាងត្បូង​​​បានសម្តែងការ​ព្រួយបារម្ភ​​ចំពោះ​​សេចក្ដីព្រាងច្បាប់របស់អាមេរិក​នេះថា អាចរំលោភលើ​ច្បាប់អង្គការពាណិជ្ជកម្មពិភពលោកនិងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី។ ក្រសួងពាណិជ្ជ​កម្មកូរ៉េខាងត្បូង​បាននិយាយក្នុងសេចក្តីថ្លែងការណ៍​មួយ​ដោយ​បានស្នើសុំឱ្យអាជ្ញាធរ​ពាណិជ្ជ​កម្មសហរដ្ឋអាមេរិក​​​​បន្ធូរបន្ថយនូវលក្ខខណ្ឌតម្រូវ សម្រាប់​​ការនាំចូល​សមា​ស​ធាតុ​អាគុយរថ​យន្ត​ ​និង​​តម្រូវការដំឡើង​​យាន​យន្តចុងក្រោយ​ផង​ដែរ​។​

ក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូង ថ្មីៗនេះ ​បានបើកកិច្ចប្រជុំជាមួយ​ក្រុមហ៊ុនផលិត​រថ​យន្ត​ Hyundai Motor Co ​ក្រុមហ៊ុន​ផលិត​អាគុយ​ LG Energy Solution ក្រុម​ហ៊ុន​ Samsung SDI និង​ក្រុមហ៊ុន SK ហើយ​ក្រុមហ៊ុន​ទាំង​នេះ​​បានស្នើសុំឱ្យទីក្រុងសេអ៊ូលគាំទ្រពួកគេ ​ដើម្បី​កុំ​ឱ្យពួកគេ​ជួបវិបត្តិ​នៃការប្រកួតប្រជែង​នៅ​ទីផ្សារ​អាមេរិក​ដោយ​សារ​តែ​ច្បាប់​មួយ​នេះ​។​

សូម​រំលឹក​ថា ក្រុមហ៊ុន Hyundai ​ថ្មីៗនេះ​​បានប្រកាស​​ការ​វិនិយោគចំនួន ១០​ ពាន់លាន​ដុល្លារក្នុងការផលិតរថ​យន្ត​​​រួម​ទាំង​ការ​ផលិត​រថ​យន្ត​អគ្គិសនី​​នៅ​ក្នុងរដ្ឋ​ Alabama និងរដ្ឋ​ Georgia សហ​រដ្ឋ​អាមេរិក​ផង​ដែរ​៕




អត្ថបទបន្ទាប់


មន្ត្រីជំនាញថា ការផលិតអំបិលកំពុងខ្វះខាតកម្លាំងពលកម្មកាន់តែខ្លាំង ជំរុញឲ្យរដ្ឋគួរគិតគូរឧបត្ថម្ភធន

ព័ត៌មាន
មន្ត្រីជំនាញនៃក្រសួងឧស្សាហកម្មអះអាងថា កង្វះកម្លាំងពលកម្ម និងបញ្ហាអាកាសធាតុបាន និងកំពុងក្លាយជាបញ្ហាប្រឈមសម្រាប់ផលិតកម្មផលិតអំបិលនៅកម្ពុជាកាន…

ក្រុមហ៊ុន Smart Axiata សហការជាមួយអង្គការជឿជាក់លើសិស្សជនបទកម្ពុជា (CRST) ផ្តល់ការបណ្តុះបណ្តាលអំពីសារសំខាន់នៃការកាត់បន្ថយថង់ប្លាស្ទិក

ព័ត៌មាន
ក្រុមហ៊ុន Smart Axiata បានធ្វើដំណើរទៅកាន់ខេត្តសៀមរាបសម្រាប់សកម្មភាពអប់រំបរិស្ថានរួមជាមួយអង្គការជឿជាក់លើសិស្សជនបទកម្ពុជា (CRST) ដើម្បីល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ