អឺរ៉ុប-សង្គ្រាមនៅអ៊ុយក្រែន

EU នឹងជួបប្រជុំគ្នានៅសប្តាហ៍នេះ ស្វែងរកការគាំទ្របន្ថែមដល់អ៊ុយក្រែន និងដោះស្រាយបញ្ហាថាមពល


សមាជិកសហភាពអឺរ៉ុបនឹងមកជួបប្រជុំគ្នាជាថ្មីម្តងទៀត នៅថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីស្វែងរកការគាំទ្របន្ថែមដល់ប្រទេសអ៊ុយក្រែនក្រោយរុស្ស៊ីបានកាត់យកតំបន់ភាគខាងកើតចំនួន៤បញ្ចូលក្នុងទឹកដីរបស់ខ្លួន។ ក្រៅពីនោះរបៀបវារៈសំខាន់មួយទៀតខ្វះមិនបាន គឺសំណុំរឿងថាមពលក្នុងតំបន់របស់ខ្លួន ខណៈកាលពីសប្តាហ៍មុន រដ្ឋមន្ត្រីក្រសួងថាមពលអឺរ៉ុបបានព្រមព្រៀងគ្នាម្តងហើយ លើសំណើរបស់គណៈកម្មការអឺរ៉ុបទាក់ទិនវិធានការបន្ទាន់ ដើម្បីសម្រាលបន្ទុកចំណាយផ្នែកថាមពលរបស់ពលរដ្ឋ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
រូបតំណាង៖ កិច្ចប្រជុំសហភាពអឺរ៉ុប
ដោយ

នៅក្នុងលិខិតអញ្ជើញឱ្យចូលរួមកិច្ចប្រជុំ ដែលផ្ញើទៅកាន់មេដឹកនាំសហភាពអឺរ៉ុប និងត្រូវបាន ចេញផ្សាយកាលពីថ្ងៃទី២ ខែតុលា ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក ឆាល មីឆេល (Charles Michel) បានអំពាវនាវឱ្យមានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់របស់សហភាពអឺរ៉ុបចំពោះស្ថានការណ៍វិវត្តថ្មីៗនៅអ៊ុយក្រែន រួមទាំងការបញ្ហាទាក់ទងនឹងការប្រកាសកាត់បញ្ចូលតំបន់ចំនួនបួននៃទឹកដីអ៊ុយក្រែនកាលពីសប្តាហ៍មុន។

ត្រូវបានស្រង់សំដីដោយរ៉យទ័រ លោក ឆាល មីឆេលថ្លែងថា៖ នៅក្នុងកិច្ចប្រជុំរបស់EU យើងនឹងពិភាក្សាអំពីការបន្តផ្តល់ការគាំទ្រផ្នែកសេដ្ឋកិច្ច យោធា នយោបាយ និងហិរញ្ញវត្ថុដ៏រឹងមាំដល់អ៊ុយក្រែន ឱ្យបានយូរអង្វែងតាមដែលទីក្រុងកៀវត្រូវការ។

ក្រៅពីនោះ កិច្ចប្រជុំដែលនឹងធ្វើឡើងនៅសាធារណរដ្ឋឆេក ក៏នឹងរិះរកគំនិតបន្ថែមសម្រាប់ប្លុកទាំង២៧ប្រទេស អំពីជំហានបន្ទាប់ដែលគេគួរតែអនុវត្ត ដើម្បីដោះស្រាយការកើនឡើងនៃតម្លៃថាមពល។ ប្រធានក្រុមប្រឹក្សាអឺរ៉ុបបានឱ្យទៀតថា គោលបំណងចម្បងរបស់អឺរ៉ុប គឺដើម្បីធានាសុវត្ថិភាពនៃការផ្គត់ផ្គង់ថាមពល និងដែលមានតម្លៃសមរម្យសម្រាប់ក្រុមគ្រួសារ និងអាជីវកម្មនៅអឺរ៉ុប ស្របពេលដែលរដូវត្រជាក់ខិតជិតមកដល់។

គួររំឭកថា កាលពីចុងសប្តាហ៍មុននេះ រដ្ឋមន្ត្រីក្រសួងថាមពលអឺរ៉ុប បានជួបប្រជុំគ្នាដើម្បីរិះរកមធ្យោបាយ ទប់តម្លៃថាមពល ជួយប្រជាពលរដ្ឋ និងក្រុមហ៊ុនសហគ្រាសកុំឱ្យធ្លាក់ក្នុងវិបត្តិ។ ហើយដែលនៅទីបំផុ សមាជិកអឺរ៉ុបទាំង២៧ប្រទេសបានព្រមព្រៀងគ្នា លើសំណើរបស់គណៈកម្មការអឺរ៉ុប ដែលគ្រោងកាត់យកប្រាក់ចំណេញរបស់ក្រុមហ៊ុនផលិតថាមពល មកប៉ះប៉ូវសម្រាប់ការចំណាយរបស់អ្នកប្រើប្រាស់វិញ និងគ្រោងបន្ថយតម្រូវការផ្នែកថាមពលផងដែរ។ ជាក់ស្តែង ក្រុមហ៊ុនចម្រាញ់ប្រេង ឬក្រុមហ៊ុនលក់ថាមពល ធ្យូងថ្ម និងហ្កាស ដែលមានប្រាក់ចំណេញកើនឡើងលើសមធ្យមភាគ នៃប្រាក់ចំណេញក្នុងរយៈពេលបួនឆ្នាំចុងក្រោយ ត្រូវបង់វិភាគទានជូនរដ្ឋ។ វិភាគទាននេះត្រូវអនុវត្តបណ្តោះអាសន្ន ដែលមានទម្រង់ជាពន្ធកំរិត៣៣% សម្រាប់យកទៅជួយសម្រាលការចំណាយផ្នែកថាមពលរបស់ពលរដ្ឋ និងក្រុមហ៊ុនខ្នាតតូចនិងមធ្យម។

សូមជម្រាបដែរថា បើតាមការប៉ាន់ស្មានសហភាពអឺរ៉ុបក៏នឹងជជែកគ្នាពីការការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ពួកគេ ដោយសារតែមានករណី បែកធ្លាយបំពង់បង្ហូរ Nord Stream ក្រោមសមុទ្របាល់ទិក ដែលជាបំពង់នាំយកឧស្ម័នពីប្រទេសរុស្ស៊ីទៅកាន់អឺរ៉ុបផងដែរ៕




អត្ថបទបន្ទាប់


អ៊ុយក្រែនបានវាយដណ្តើមមកវិញនូវទីក្រុងសំខាន់មួយទៀតពីកងទ័ពរុស្សី ខណៈអ្នកស្និទ្ធនឹងលោក ពូទីន អុចអាលឲ្យប្រើអាវុធនុយក្លេអ៊ែរកម្រិតតូច

ព័ត៌មាន
អ៊ុយក្រែនបានវាយដណ្តើមមកវិញនូវទីក្រុងសំខាន់មួយទៀតពីកងទ័ពរុស្សី ខណៈអ្នកស្និទ្ធនឹងលោក ពូទីន អុចអាលឲ្យប្រើអាវុធនុយក្លេអ៊ែរកម្រិតតូច!! កងទ័ព…

កំណើនសេដ្ឋកិច្ចតំបន់អាស៊ីរងសម្ពាធបន្ថែម ចំពេលផលិតកម្ម និងការបញ្ជាទិញពីរោងចក្រនៅជាច្រើនធ្លាក់ចុះក្នុងខែកញ្ញា

ព័ត៌មាន
ការស្ទង់ទិន្នន័យមួយបានបង្ហាញកាលពីថ្ងៃចន្ទថា ទិន្នផលក្នុងផលិតកម្មរោងចក្រនៅតំបន់អាស៊ីភាគច្រើនបានធ្លាក់ចុះកាលពីខែកញ្ញា ដោយសារតែការធ្លាក់ចុះន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ