កូវីដ១៩បំប្លែងខ្លួន«អូមីក្រុង»

ហេតុអ្វី WHO អំពាវនាវកុំឲ្យភ័យស្លន់ស្លោនឹងកូវីដ១៩បំប្លែងថ្មី អូមីក្រុង?


កូវីដ១៩បំប្លែងខ្លួនអូមីក្រុងកំពុងរីករាលដាលពាសពេញពិភពលោកក្នុងពេលដ៏ខ្លី ប៉ុន្តែករណីឆ្លងជាច្រើនហាក់មើលទៅមានសភាពស្រាល ហើយខ្លះទៀតមិនមានចេញរោគសញ្ញាអ្វីឡើយ ប្រការនេះបានជំរុញឱ្យអង្គការសុខភាពពិភពលោកអំពាវនាវកុំឱ្យមានការបារម្ភ ឬភ័យស្លន់ស្លោជ្រុលពេក ជាមួយនឹងមេរោគប្រភេទថ្មីនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
អូមីក្រុងនិងសេដ្ឋកិច្ចសកល២០២២
ដោយ

គិត​មក​ទល់​ពេល​នេះ យ៉ាង​ហោច​ណាស់​មាន​៤០​ប្រទេស និង​ដែនដី ដែល​បាន​រាយការណ៍​ពី​ករណី​ឆ្លង​រាលដាល​កូ​វី​ដ​១៩​បំប្លែង​ខ្លួន​ថ្មី​អូ​មី​ក្រុង​។ ក្នុង​ចំណោម​ប្រទេស​ទាំង​៤០ គេ​សង្កេត​ឃើញ ការ​ចម្លង​មេរោគ​បំប្លែង​ថ្មី​នេះ នៅ​ក្នុង​សហគមន៍ បាន​កើតឡើង​ក្នុង​ប្រទេស​ភាគច្រើន​ផង​ដែរ​។ ទោះ​យ៉ាងណា អង្គការ​សុខភាព​ពិភពលោក WHO បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​មុន​ថា មិន​មាន​ករណី​ស្លាប់​ណាមួយ ត្រូវ​បាន​គេ​រាយការណ៍​នោះ​ទេ ចាប់តាំងពី​វត្តមាន​របស់​អូ​មី​ក្រុង​មក​។

អ្នកនាំពាក្យ និង​ជា​មន្ត្រីជាន់ខ្ពស់​មួយ​រូប​របស់ WHO លោកស្រី ស៊ូ​យ៉ា ស្វាមី​ណា​ថា​ន បាន​និយាយ​ថា កូ​វី​ដ​១៩​អូ​មី​ក្រុង​ទំនង​នឹង​អាច​គ្របដណ្តប់​ពាសពេញ​ពិភពលោក ដោយសារ​តែ​សមត្ថភាព​ចម្លង​ដ៏​លឿន​របស់​វា​។ អ្នកនាំពាក្យ​រូប​នេះ បាន​ប្រៀបធៀប​អូ​មី​ក្រុង ទៅ​នឹង​កូ​វី​ដ​១៩​ឌែ​លតា បាន​បច្ចុប្បន្ន​វា​ដំណាង​ឲ្យ ៩៩%​នៃ​ករណី​ឆ្លង​ទូទៅ​នៅ​ទូ​ទាំង​ពិភពលោក​។

ទន្ទឹម​នឹង​ការ​ព្រួយបារម្ភ លោកស្រី ស៊ូ​យ៉ា បាន​ចោទសួរ​ថា​៖ តើ​យើង​គួរ​ព្រួយបារម្ភ​ពី​វា​កម្រិត​ណា? យើង​គួរតែ​ត្រៀម​រៀបចំ​ខ្លួន និង​ប្រុង​ប្រយ័ត្ន​ចំពោះ​អូ​មី​ក្រុង តែ​មិន​មាន​ភ័យ​ស្លន់ស្លោ​នោះ​ទេ ព្រោះថា​ស្ថានភាព​របស់​យើង​នៅ​ពេល​នេះ គឺ​មិន​ដូច​កាលពី​១​ឆ្នាំ​មុន​ឡើយ​។

គួរ​ជ​ម្រាម​ថា បើ​តាម​ការ​អះអាង​ពី WHO អ្នក​ដែល​វិជ្ជមាន​កូ​វី​ដ​១៩​អូ​មី​ក្រុង សុទ្ធតែ​ស្ថិត​ក្នុង​កម្រិត​ស្រាល ហើយ​មាន​ខ្លះ​ទៀត​មិន​មាន​បង្ហាញ​រោគ​សញ្ញា​ឡើយ​។ ប្រការ​នេះ​ត្រូវ​បាន​អ្នកជំនាញ WHO សន្និដ្ឋាន​ថា ថ្នាំ​វ៉ាក់សាំង​ទំនងជា​នៅ​តែ​អាច​ផ្តល់​ការ​ការពារ​ដល់​សារពាង្គកាយ​ពី​ការ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​បាន​ដដែល​។

គួរ​កត់​សម្គាល់ថា កូ​វី​ដ​១៩​បំប្លែង​ខ្លួន​ថ្មី​នេះ​កំពុង​មាន​វត្ត​មាននៅ​១៦​ប្រទេស​នៃ​តំបន់​អឺរ៉ុប ខណៈ​សហរដ្ឋអាមេរិក ដែល​ទើបតែ​រក​ឃើញ​ករណី​ដំបូង​កាលពី​ស​ប្តា​ហ៍​មុន ពេល​នេះ​បាន​បន្ត​រក​ឃើញ​វត្តមាន​អូ​មី​ក្រុង​ជិត​២៥​ករណី​បន្ថែម​ទៀត ក្នុង​រដ្ឋ​ចំនួន​១២​ផ្សេង​ៗ​គ្នា​។

ដោយឡែក សម្រាប់​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ដែល​ជា​កន្លែង​ត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ កូ​វី​ដ​១៩​អូ​មី​ក្រុង​ដំបូង​វិញ កំពុង​កត់ត្រា​ពី​កំណើន​ករណី​ឆ្លង​យ៉ាង​ខ្លាំង ពោល​គឺ​ប្រមា​ន ១​ម៉ឺន​៦​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ កើនឡើង​ជិត ៤០% ហើយ​ដែល​ក្នុង​ចំណោម​ករណី​វិជ្ជមាន​ទាំងនោះ មាន​ជាង​៧០% ជា​ករណី​អូ​មី​ក្រុង​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រមុខការទូតចិនអះអាងថា នឹងជួយកម្ពុជាសាងសង់រោងចក្រផលិតវ៉ាក់សាំងកូវីដ១៩

ព័ត៌មាន
ប្រមុខការទូតចិន ឯកឧត្តម វ៉ាង យីបានអះអាងនៅចុងសប្ដាហ៍មុននេះថា ប្រទេសចិន នឹងបន្ដផ្ដល់ជំនួយវ៉ាក់សាំងកូវីដ១៩មកឲ្យប្រទេសកម្ពុជាតាមតម្រូវការ …

តើវិបត្តិបំណុលក្រុមហ៊ុន Evergrande នឹងមិនប៉ះពាល់ដល់ការផ្តល់ហិរញ្ញប្បទានរយៈពេលវែងរបស់ចិនដែរ ឬទេ?

ព័ត៌មាន
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន Evergrande ដែលមានជំពាក់បំណុលរាប់រយពាន់លានដុល្លារនោះ បានប្រកាសកាលពីពេលថ្មីៗនេះថា ខ្លួនប្រហែលជាមិនអាចសង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ