ឧស្ម័នរុស្ស៊ី-អឺរ៉ុប

អឺរ៉ុបកំពុងស្វះស្វែងរកឧស្ម័នត្រៀមសន្សំទុកឲ្យបានមុនរដូវរងារ ខណៈរុស្សីកាត់បន្ថយលំហូរឧស្ម័ន


រុស្ស៊ីបានបញ្ជូនឧស្ម័នផ្គត់ផ្គង់ទៅឲ្យអឺរ៉ុប កាន់តែតិចជាងមុន នៅចំពេលដែលមានការកើនឡើងនៃជម្លោះថាមពលរវាងទីក្រុងម៉ូស្គូ និងសហភាពអឺរ៉ុប ពាក់ព័ន្ធនឹងការឆ្លើយតបសកសឹកគ្នាទៅវិញទៅមក ជុំវិញនឹងរឿងសង្គ្រាមឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។
បំពង់បង្ហូរឧស្ម័ន Nord Stream 1
ដោយ

បញ្ហានេះ កំពុងធ្វើឲ្យស្ថានភាពការផ្គត់ផ្គង់ឧស្ម័នរុស្ស៊ី ទៅសហភាពអឺរ៉ុប កាន់តែអាក្រក់ទៅៗ ហើយនឹងមានការចំណាយកាន់តែច្រើនផងដែរ ពិសេស​សហភាពអឺរ៉ុបកំពុងស្វះស្វែង​រកស្ដុកឧស្ម័នមកត្រៀមជំនួសឧស្ម័នរុស្ស៊ី ឲ្យបានមុនរដូវរងារចូលមកដល់ ដែលជាពេលត្រូវការប្រើប្រាស់ឧស្ម័នកើនឡើងដើម្បីប្រើប្រាស់ជាថាមពលសម្រាប់គ្រឿងម៉ាស៊ីកំដៅតាមផ្ទះ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានរ៉យទ័រ។

ការកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នពីរុស្ស៊ីទៅកាន់អឺរ៉ុប ដោយក្រុមហ៊ុនរដ្ឋ Gazprom របស់រុស្ស៊ី កាលពីដើមសប្ដាហ៍នេះ បានធ្វើឲ្យមានការកាត់បន្ថយសមត្ថភាពនៃការបង្ហូរឧស្ម័ននៅបំពង់បង្ហូរប្រេង និងឧស្ម័ន Nord Stream 1 ដែលជាផ្លូវបញ្ជូនឧស្ម័នដ៏ធំបំផុត ពីរុស្ស៊ីទៅកាន់អឺរ៉ុប ពោលគឺ រុស្ស៊ីបើកឲ្យឧស្ម័នបង្ហូរតាមបំពង់បង្ហូរនេះ ត្រឹមតែ ១ភាគ៥ប៉ុណ្ណោះ នៃសមត្ថភាពសរុបរបស់វា។

បណ្ដាប្រទេសសហភាពអឺរ៉ុបវិញ ក៏បានអនុម័តផែនការគ្រាអាសន្ន ដើម្បីទប់ស្កាត់តម្រូវការឧស្ម័នផងដែរ បន្ទាប់ពីមានការធ្វើកូដកម្មលើកិច្ចព្រមព្រៀង ដើម្បីកំណត់ការកាត់បន្ថយឧស្ម័នសម្រាប់ប្រទេសមួយចំនួន ដោយសង្ឃឹមថា វានឹងធ្វើឲ្យការប្រើប្រាស់ធ្លាក់ចុះទាប ព្រមទាំងកាត់បន្ថយផលប៉ះពាល់ក្នុងករណីដែលរុស្ស៊ី កាត់ផ្ដាច់ឧស្ម័នទាំងស្រុង លែងផ្គត់ផ្គង់ឲ្យសហភាពអឺរ៉ុប។

ទោះយ៉ាងណា ផែនការរបស់សហភាពអឺរ៉ុប ក៏បានគូសបញ្ជាក់អំពី ក្ដីបារម្ភថា ប្រទេសជាសមាជិករបស់ខ្លួន នឹងមិនអាចសម្រេចបាននូវគោលដៅ ដើម្បីបំពេញស្ដុកឧស្ម័នសម្រាប់ពលរដ្ឋរបស់ពួកគេនៅរដូវរងារខាងមុខនេះទេ និងបានបង្ហាញពីហានិភ័យដែលថា កំណើនសេដ្ឋកិច្ចដ៏ផុយស្រួយរបស់សហភាពអឺរ៉ុប អាចនឹងរងការប៉ះពាល់មួយផ្នែកទៀត ប្រសិនបើឧស្ម័ននឹងត្រូវបានកំហិតលើការផ្គត់ផ្គង់មែននោះ។

ខណៈដែលទីក្រុងម៉ូស្គូ អះអាងថា ការដែលខ្លួនបន្ថយការផ្គត់ផ្គង់ឧស្ម័នទៅអឺរ៉ុប ដោយសារតែបញ្ហាបច្ចេកទេសផ្សេងៗនោះ សហភាពអឺរ៉ុប បានចោទប្រកាន់រុស្ស៊ីថា កំពុងតែប្រើប្រាស់វិស័យថាមពល មកធ្វើជាអាវុធ ដើម្បីបង្ខូចដល់សេដ្ឋកិច្ចសហភាពអឺរ៉ុប ហើយថា ទង្វើនេះ គឺជាការសងសឹករបស់រុស្ស៊ី ចំពោះការដាក់ទណ្ឌកម្មរបស់លោកខាងលិចជុំវិញការឈ្លានពានអ៊ុយក្រែន។

យ៉ាងណាក៏ដោយចុះ ប្រធាននិយ័តករបណ្ដាញរបស់អាល្លឺម៉ង់ លោក Klaus Mueller អះអាងថា ប្រទេសអាល្លឺម៉ង់ នឹងអាចជៀសផុតពីការខ្វះខាតឧស្ម័ននាពេលខាងមុខនេះ។

មែនទែនទៅ អាល្លឺម៉ង់ គឺជាប្រទេសសេដ្ឋកិច្ចធំបំផុតរបស់អឺរ៉ុប និងជាអ្នកនាំចូលឧស្ម័នពីរុស្ស៊ីធំជាងគេបំផុតផងដែរ ហើយកាលពីពាក់កណ្ដាលខែមិថុនា ប្រទេសយក្សសេដ្ឋកិច្ចនៅអឺរ៉ុបមួយនេះ ក៏បានរងផលប៉ះពាល់ខ្លាំងដោយសារតែការកាត់បន្ថយឧស្ម័នពីរុស្ស៊ីម្ដងហើយដែរ៕




អត្ថបទបន្ទាប់


អាមេរិកមានភ្លើងឆេះព្រៃអស់រាប់ពាន់ហិកតា ក្រោយរលកកម្ដៅកើនខ្ពស់

ផែនដីឡើងកំដៅ អាកាសធាតុក្តៅ ភ្លើងឆេះព្រៃកំពុងរីករាលដាលនៅគ្រប់តំបន់គ្រប់ទីកន្លែងជុំវិញពិភពលោក រាប់ចាប់តាំងអឺរ៉ុប ដល់ចិន និងអាមេរិក។ …

ក្រុមហ៊ុន Nokia និងក្រុមហ៊ុន SINET បានដាក់ ឱ្យប្រើប្រាស់នូវបណ្ដាញអុបទិកប្រភេទ XGS-PON ដំបូងបង្អស់នៅកម្ពុជា ដែលនឹងផ្ដល់នូវបណ្ដាញអ៊ីនធឺណិតល្បឿនលឿនរហូតដល់ 10Gbps សម្រាប់ក្រុមហ៊ុនសហគ្រាសនានា

ក្រុមហ៊ុន Nokia បានប្រកាសនៅថ្ងៃនេះថា ក្រុមហ៊ុន SINET ដែលជាប្រតិបត្តិករផ្ដល់សេវាអ៊ីនធឺណិតឈានមុខគេនៅកម្ពុជា បានជ្រើសយកបណ្ដាញអុបទិកអកម្មប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ