អត្ថបទ​ពាណិជ្ជកម្ម

ភ្នាក់ងារវីង បន្តវប្បធម៌ចែករំលែកខណៈពេលដែលវីរុស កូវីដ១៩ កំពុងរាតត្បាត


ខណៈ​ដែល​​ប្រជាពលរដ្ឋ​មួយ​ចំនួន​កំពុង​ជួប​ទុក្ខ​លំបាក ភ្នាក់ងារ វីង នៅ​តាម​បណ្តា​ខេត្ត​នានា​និង​នៅ​ក្រុង​ភ្នំពេញ បាន​ស្ម័គ្រចិត្ត​ធ្វើ​យុទ្ធនាការ​ចែក​អង្ករ ទឹក​អាល់កុល​លាងដៃ ប្រេង​កូឡា និង​ថវិកា​ផ្ទាល់​ខ្លួន​មួយ​ចំនួន ចែក​ជូន​ដល់​​ពលរដ្ឋ​ដែល​កំពុង​ខ្វះខាត​ដើម្បី​ចូលរួម​ចំណែក​ទប់ស្កាត់​ការរីករាត​ត្បាត​នៃ​វីរុស​កូវីដ១៩ ។
ភ្នាក់ងារវីង បន្តវប្បធម៌ចែករំលែកខណៈពេលដែលវីរុស កូវីដ១៩ កំពុងរាតត្បាត
ដោយ

អ្នកស្រី អេង ប៊ុនថា ដែល​ជា​ម្ចាស់​ភ្នាក់ងារ​ វីង ប៊្លូ អាយ ដែលស្ថិត​នៅផ្លូវ​៤៣០ នៅជិតសណ្ឋាគារ​រ៉េស៊ីដង់ ក្រុងភ្នំពេញបាន​ឲ្យ​ដឹង​ថា ដោយ​មើល​ឃើញ​អត្រា​នៃ​ការ​ឆ្លង​វីរុស កូវីដ១៩ ចេះតែ​បន្ត​កើន​ឡើង​ជា​រៀងរាល់​ថ្ងៃ អ្នកស្រី​បាន​បរិច្ចាគ​អង្ករ​ចំនួន ៣០០គីឡូក្រាម អាល់កុល​លាងដៃ និង​ប្រេង​កូឡា​ ចែក​ជូន​ដល់​បងប្អូន​ដែល​កំពុងតែ​ខ្វះខាត។ 

អ្នកស្រីបាន​ឲ្យ​ដឹង​ថា៖ «បងប្អូន​អ្នក​ប្រកប​របរ​រើស​អេតចាយ និង​អ្នក​រត់​ម៉ូតូឌុប​មួយ​ចំនួន​មិន​អាច​ទិញ​ម៉ាស់ អាល់កុល ដើម្បី​ការពារ​ខ្លួន​ពី​ការឆ្លង​វីរុស​កូវីដ១៩ បានឡើយ។ ក្នុង​អំឡុង​ពេល​ដ៏​ពិបាក​នេះ ពួកគាត់​មិន​អាច​រកប្រាក់​កម្រៃ​បាន​សមរម្យ​ដើម្បី​ទ្រទ្រង់​ជីវភាព​របស់​ពួកគាត់​ឡើយ។ ហេតុ​ដូចច្នេះ​ហើយ គ្រួសារ​របស់​ខ្ញុំ​បាន​ឧបត្ថម្ភ​អង្ករ ៣០០​គីឡូក្រាម ដើម្បី​ចែកជូន​ដល់​ពួក​គាត់»។

ដោយមើល​ឃើញ​សន្តាន​ចិត្ត​ដ៏​ប្រពៃ​របស់​អ្នកស្រី អ្នកជិត​ខាង​របស់​អ្នកស្រី​ក៏​បាន​ចូលរួម​ឧបត្ថម្ភ ប្រេងកូឡា ទឹកអាល់កុល​លាងដៃ ដើម្បី​ចែកជូន​ដល់​បង​ប្អូន​ដែល​កំពុង​ខ្វះខាត​ផងដែរ។ គិតត្រឹមថ្ងៃទី​២៨ ខែមីនានេះ មាន​បងប្អូន​ជាង ១០០​នាក់​ហើយ ដែល​បាន​ទទួល​អំណោយ​ដ៏​សប្បុរសធម៌​ពី​ក្រុម​គ្រួសារ និង​អ្នក​ជិត​ខាង​របស់​អ្នកស្រី។

សកម្មភាព​ចែក​អំណោយ​របស់​អាជីវកម្ម​ម្ចាស់​ហាង វីង ដល់​អ្នកដែលខ្វះខាត។

លោកស្រី គង់ មុនីភក្តី ដែល​ជា​ម្ចាស់វីង ឈ្មោះ រតនៈ រង្សី នៅផ្សារ​ឈូកមាស រាជធានីភ្នំពេញ បានរៀបចំ​ចែកជូន​ជែល​លាងដៃ ដល់​អ្នក​ធ្វើដំណើរ និង​អតិថិជន​គាត់​ជា​ប្រចាំ។ 

លោកស្រី​បាន​ឲ្យដឹង​ថា៖ «ខ្ញុំចែក​ជែល​ពួកគាត់​នៅ​តាម​ហាង​វីង​របស់​ខ្ញុំទាំង​៤​សាខា​តែម្តង មួយថ្ងៃ នៅ​តាម​ហាង​នីមួយៗ ខ្ញុំ​ចែក​ជូន​អស់​ប្រហែល​១០០ដប។ ក្រៅពីនេះ ខ្ញុំបរិច្ចាគ​ថវិកា​ទៅ​សមាគមន៍​ផ្សេងៗ​ដើម្បី​ជួយ​អ្នក​ទីទ័ល​ក្រ​ផងដែរ»។

ដោយឡែកនៅសង្កាត់​ទួល​ស្វាយព្រៃ ខណ្ឌ​ចម្ការមន រាជ​ធានីភ្នំ​ពេញ​វិញ ភ្នាក់ងារវីង ដែល​មាន​ស្លាកយីហោ ងួន ស៊ីថា បាន​ចែករំលែក​ទឹកអាល់កុល​លាងដៃ និង​ម៉ាស់​ជាច្រើន​ដោយ​ឥត​គិត​ថ្លៃ ដល់​អតិថិជន និង​អ្នក​ធ្វើ​ដំណើរ​ផងដែរ។

មិនថាតែ​ភ្នាក់ងារ​វីង​នៅ​រាជ​ធានី​ភ្នំពេញ សូម្បីតែ​បង​ប្អូន​ភ្នាក់ងារ​វីង​នៅ​តាម​បណ្តា​ខេត្តនានា ក៏ចូលរួម​ទប់ស្កាត់ វីរុស​កូវីដ​១៩ ផងដែរ។ តួយ៉ាង​ក្រុម​គ្រួសារ​របស់​លោក ឃិន លីហាក់ ម្ចាស់​ភ្នាក់ងារ​វីង និង​ក្រុម​គ្រួសារ​របស់​លោក ក៏​បាន​រួម​ចំណែក​ទឹកប្រាក់​ចំនួន​បួន​លាន​រៀល សម្រាប់​ជួយ​អ្នក​ដែល​កំពុងតែ​ខ្វះខាត ស្ថិត​ក្នុង​ភូមិ​ស្រល់ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ តាមរយៈ​លោក​មេភូមិ ដោយ​មួយ​គ្រួសារៗ​អាច​ស្នើ​ថវិកា​នេះ​បាន ១០​ម៉ឺន​រៀល។

សកម្មភាព​ចែក​អំណោយ​របស់​អាជីវកម្ម​ម្ចាស់​ហាង វីង ដល់​អ្នកដែលខ្វះខាត។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «នៅពេល​ដែល​សង្គម​របស់​យើង​កំពុង​ទទួល​រង​ការវាយ​ប្រហារ​ពីមេរោគ​កូវីដ១៩​នេះ យើង​មិន​អាច​ឈរឱប​ដៃ​មើល​បាន​ឡើយ។ នៅពេល​ដែល​យើង​មាន​ស៊ី​គ្រប់គ្រាន់​ហើយ យើង​ត្រូវតែ​ចេះ​ចែក​រំលែក ជាពិសេស ក្នុង​គ្រា​ដ៏​លំបាក​នេះ»។

ក្រៅពីនេះ ក៏នៅមាន​ភ្នាក់ងារ​វីង​នៅ​តាម​កន្លែង​​​ដទៃទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​បាន​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន ដើម្បី​រួម​ចំណែក​ឧបត្ថម្ភ​ដល់​ប្រជាជន​កម្ពុជា ដែល​ខ្វះខាត​ផងដែរ។

យោងតាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល ចុះផ្សាយនៅព្រឹក​ថ្ងៃ​ទី២៨ ខែមីនា ឆ្នាំ២០២០​នេះ បាន​ឲ្យ​ដឹង​ថា កម្ពុជា​បាន​រក​ឃើញ​មាន​វិជ្ជមាន​កូវីដ១៩ ចំនួន ០៤​នាក់​បន្ថែម​ទៀត ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​នៅ​ទូទាំង​ប្រទេស​កម្ពុជា កើន​ដល់​ទៅ ១០២​ករណី​ហើយ៕




អត្ថបទបន្ទាប់


ឧកញ៉ា ម៉ុង ឫទ្ធី ត្អូញត្អែរ​ពី​ផល​ប៉ះពាល់​នៃ​វីរុស​កូវីដ១៩ លើ​អាជីវកម្មកែច្នៃ​កៅស៊ូ

ព័ត៌មាន
លោក​ឧកញ៉ា ម៉ុង ឫទ្ធី ដែល​ល្បីល្បាញ​ជា​វិនិយោគិន​ដ៏ធំម្នាក់​នៅ​ក្នុង​វិស័យ​កសិកម្ម បានបង្ហាញ​ជា​សាធារណៈ នូវការត្អូញត្អែរ​​ពាក់ព័ន្ធនឹងផ…

ក្រសួងសុខាភិបាលនឹងចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកផ្សព្វផ្សាយលក់ឧបករណ៍ធ្វើតេស្តរកមេរោគ Covid-19

ព័ត៌មាន
ជាថ្មីម្តងទៀត ក្រសួងសុខាភិបាលបានអំពាវនាវ កុំឲ្យប្រជាពលរដ្ឋប្រើប្រាស់ឧបករណ៍ធ្វើតេស្តរកមេរោគCovid-19 ដោយខ្លួនឯង(Rapid Test) តាមការឃោសនាពី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ