វិបត្តិជំងឺកូវីដ-១៩

កូវីដ១៩ ធ្វើឲ្យភាពគ្មានការងារធ្វើរបស់យុវជនថៃបានឈានដល់កម្រិតខ្ពស់ជាថ្មី


យោងតាមអង្គការពលកម្មអន្តរជាតិ (ILO) យុវជនថៃ នៅតែប្រឈមនឹងកង្វះការងារកាន់តែច្រើនឡើងក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ជាពិសេសក្នុងកំឡុងពេលមានវិបត្តិជំងឺកូវីដ-១៩រាតត្បាតខ្លាំងនៅក្នុងប្រទេសថៃ ។
អ្នកជំងឺកូវីដ-១៩នៅប្រទេសថៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ
ដោយ

ទីផ្សារ​ការងារ​របស់​យុវជន​បាន​ធ្លាក់​ចុះ ៧% នៅ​ក្នុង​ត្រីមាស​ទី ១ ឆ្នាំ ២០២១  បើ​ធៀប​នឹង​ត្រីមាស​ទី ៤ ឆ្នាំ ២០១៩ នៅ​មុន​ពេល​មិន​ទាន់​មាន​កូ​វី​ដ​១៩​រាតត្បាត​។ ក្នុង​នោះ អត្រា​អត់​ការងារ​ធ្វើ​របស់​បុរស​កើន ៦% និង​ស្ត្រី ឈាន​ដល់​កម្រិត​ខ្ពស់​រហូត​ដល់ ៨% ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​បាងកក​ប៉ុស្តិ៍​។

ការ​រឹត​បន្តឹង​ទាក់ទង​នឹង​វិធានការ​ទប់ស្កាត់​មេរោគ​រាតត្បាត​កូ​វី​ដ​១៩ បាន​បង្ក​ការ​ប៉ះពាល់​ជា​ពិសេស​ដល់​ការងារ​នៅ​ក្នុង​អាជីវកម្ម​តូច​ៗ ដែល​មានកម្ម​ករ​តិច​ជាង ៥០ នាក់​។ ខណៈ​ការងារ​របស់​យុវជន​នៅ​ក្នុង​អាជីវកម្ម​ទាំងនោះ​បាន​រង​សម្ពាធ​ខ្លាំង​ជាងគេ ពោល​គឺ​ការងារ​សម្រាប់​បុរស​បាន​ធ្លាក់​ចុះ ១៨% និង​សម្រាប់​ស្ត្រី​ធ្លាក់​ចុះ ២៤%​។

ការ​ព្រួយបារម្ភ​ដែល​កំពុង​លេចឡើង​សម្រាប់​កម្លាំង​ពលកម្ម​ការងារ​ជា​រួម គឺ​ផល​ប៉ះពាល់​អវិជ្ជមាន​ជា​បន្តបន្ទាប់​នៃ​ការ​រឹតត្បិត​ទាក់ទង​នឹង​ជំងឺ​កូ​វី​ដ ផល​ប៉ះពាល់​ទាំងនោះ រួម​មាន ការ​បាត់​លើ​ប្រាក់​ចំណូល​ពី​ការងារ កាត់​បន្ថយ​ម៉ោង​ធ្វើការ និង​ផលិតភាព​ការងារ​ជាដើម  ដែល​ទាំង​អស់នេះ គឺជា​កង្វល់​ដ៏​ឈឺក្បាល​មួយ​របស់​ប្រទេស​ថៃ​នៅ​ពេញ​មួយ​ឆ្នាំ ២០២១​នេះ​តែ​ម្ដង​។

សូម​ជម្រាប​ថា នៅ​ក្នុង​ត្រីមាស​ទី​ពីរ​នៃ​ឆ្នាំ ២០២១ វិស័យ​ដែល​រង​គ្រោះ​ខ្លាំង​ជាងគេ​នៅ​ក្នុង​ប្រទេស​ថៃ​គឺ វិស័យ​ស្នាក់​នៅ និង​សេវាកម្ម​ម្ហូបអាហារ វិស័យ​ការ​ដឹក​ជញ្ជូន  ព្រមទាំង​វិស័យ​ពាណិជ្ជកម្ម​លក់ដុំ និង​រាយ​។

ដោយឡែក សម្រាប់​វិស័យ​ផ្សេង​ទៀត​ដែល​បាន​ងើបឡើង​វិញ មាន​ដូច​ជា វិស័យ​កសិកម្ម និង​ផលិតកម្ម​វិស័យ​សំណង់ បច្ចេកវិទ្យា​ព័ត៌មាន និង​ទំនាក់ទំនង និង​អចលនទ្រព្យ​។ ទន្ទឹម​នេះ វិស័យ​ដែល​មានការ​រីក​ចម្រើន​ជា​វិជ្ជមាន​ទាំង​ការងារ និង​ផលិតភាព​ការងារ​រួម​មាន ហិរញ្ញវត្ថុ និង​ធានា​រ៉ាប់រង ការ​អប់រំ និង​សំណង់​។

តែ​យ៉ាងណា​ក៏​ដោយ បើ​តាម​របាយការណ៍ ILO ប្រសិនបើ​វិបត្តិ​សេដ្ឋកិច្ច​សង្គម​ត្រូវ​បាន​អូស​បន្លាយ​កាន់តែ​យូរ​ទៀត​នោះ ភាព​មិន​ស៊ីចង្វាក់ នៃ​វិស័យ​ជា​ច្រើន មិន​ថា វិស័យ​ឯកជន ឬ​វិស័យ​សារ​ធារ​ណៈ ដែល​មាន​ស្រាប់​នៅ​ក្នុង​ទីផ្សារ​ការងារ​ប្រទេស​ថៃ អាច​នឹង​កាន់តែ​អាក្រក់​ទៅ​ៗ៕

អត្ថបទ ស៊ើ​ង និមល់ 

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចំណេញរហូតដល់ ៧៨,០០០ដុល្លារពីកម្មវិធី Orkide Flash Sales របស់ក្រុមហ៊ុនអ័រគីដេ

ព័ត៌មាន
ដូចដែលបានប្រកាសកាលពីសប្តាហ៍មុន ថាក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន នឹងរៀបចំកម្មវិធីដែលពុំធ្លាប់មានពីមុនមក នោះគឺ Orkide Flash Sales ហ...

ករណីឆ្លងកូវីដ១៩នៅអឺរ៉ុប ហក់ឡើងខ្លាំង WHO ទទូចឲ្យពលរដ្ឋអឺរ៉ុបពាក់ម៉ាស និងរក្សាគម្លាត ទោះបានចាក់វ៉ាក់សាំងរួចក៏ដោយ

ព័ត៌មាន
ខណៈដែលរលកឆ្លងកូវីដ១៩នៅអឺរ៉ុបកំពុងតែបោកបក់កាន់តែខ្លាំង អង្គការសុខភាពពិភពលោកបានអំពាវនាវ និងជំរុញសាធារណជនបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជូនន...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ