ក្រុមហ៊ុនអចលនទ្រព្យ Evergrande

ភាគហ៊ុនរបស់ Evergrande ផ្អាកការជួញដូរ ក្រោយខកខានសងបំណុលជាបន្ដបន្ទាប់


ប្រភពពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន Evergrande ឲ្យដឹងថា ផ្សារហ៊ុនរបស់ក្រុមហ៊ុនខ្លួនបានផ្អាកការជួញដូរសម្រាប់ថ្ងៃច័ន្ទសប្តាហ៍នេះ ប៉ុន្តែមិនបានបញ្ជាក់ពីមូលហេតុលម្អិតឡើយ ដោយគ្រាន់តែឲ្យរង់ចាំការប្រកាសព័ត៌មានផ្ទៃក្នុងរបស់ក្រុមហ៊ុនជាមុនសិន។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ក្រុមហ៊ុនអចលនទ្រព្យធំលំដាប់ទី២របស់ចិន Evergrande
ដោយ

ការ​ប្រកាស​ផ្អាក​ការ​ជួញដូរ​ភាគហ៊ុន​របស់​អ្នក​អភិវឌ្ឍ​អចលនទ្រព្យ​ចិន ដែល​មាន​ជំពាក់​បំណុល​ច្រើន​ជាងគេ​នេះ ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​ក្រុមហ៊ុន​បាន​ខកខាន​ការ​កំណត់​សង​ប្រាក់​ជា​បន្តបន្ទាប់​ទៅ​កាន់​ម្ចាស់បំណុល​កាលពី​ស​ប្តា​ហ៍​មុន​។

កាលពី​ថ្ងៃ​អង្គា​រស​ប្តា​ហ៍​មុន Evergrande បាន​ខកខាន​ការ​បង់ប្រាក់​គូ​ប៉ុង​ថ្មី​មួយទៀត​នៃ​បណ្ណ​បំណុល​របស់​ខ្លួន ដែល​មាន​តម្លៃ ២៥៥​លាន​ដុល្លារ​។ សារព័ត៌មាន​ក្នុងស្រុក​របស់​ចិន បាន​រាយការណ៍​ទៀត​ថា រដ្ឋបាល​ប្រចាំ​កោះ​ហៃ​ណា​ន ប្រទេស​ចិន បាន​បញ្ជា​ឲ្យ Evergrande វាយ​កំទេច​សំណង់​គេហដ្ឋាន​ចំនួន​៣៩​អគារ ក្នុង​រយៈពេល​១០​ថ្ងៃ ក្រោយ​រក​ឃើញ​ថា បាន​សាងសង់​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​។

យ៉ាងណាមិញ Evergrande មិន​បាន​ឆ្លើយ​តប​នឹង​សារព័ត៌មាន​នោះ​ទេ ជុំវិញ​ការ​បញ្ជា​ឲ្យ​វាយ​កំទេច​អគារ​ទាំងនេះ​។ ប៉ុន្តែ​ប្រការ​នេះ នឹង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​រឹតតែ​ខាតបង់​ប្រាក់​ថែម​ទៀត គួប​ផ្សំ​នឹង​ការ​បាត់បង់​ទំនុក​កាន់តែ​ខ្លាំង ពី​អ្នកបញ្ជា​ទិញ​។

ទោះជា​បែប​នេះ​ក្ដី កាលពី​ស​ប្តា​ហ៍​មុន អគ្គនាយក​នៃ​ក្រុមហ៊ុន Evergrande ទើបបាន​ប្រកាស​ក្តែ​ង​ៗ​ថា ខ្លួន​នឹង​ចាប់ផ្តើម​ដំណើរការ​ការដ្ឋាន​សាងសង់​ឡើង​វិញ នៅ​ជាង​៩០%​នៃ​គម្រោង​របស់​ក្រុមហ៊ុន​ទូ​ទាំង​ប្រទេស​ចិន ហើយ​ថែម​ទាំង​បាន​ចុះ​កុងត្រា​ថ្មី​ៗ​ជា​ច្រើន​ទៀត​ជាមួយ​ដៃគូរ​អ្នក​ផ្គត់ផ្គង់​សម្ភារៈ​ផង​ដែរ​។ 

សូម​ជម្រាប​ថា Evergrande ជា​ក្រុមហ៊ុន​អ​ភ​វិ​ឌ្ឍ​ន៍​អចលនទ្រព្យ​ដ៏​ធំ​លំដាប់​ទី​២​នៅ​ប្រទេស​ចិន ហើយ​ក៏​ជា​ក្រុមហ៊ុន​អចលនទ្រព្យ​មាន​ជាប់ជំពាក់​បំណុល​ច្រើន​ជាងគេ​បំផុត​ក្នុង​លោក​ផង​ដែរ ជាមួយនឹង​ទឹកប្រាក់​បំណុល​សរុប​ជាង ៣០០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​មាន ២០​ពាន់​លាន​ដុល្លារ ជា​មូល​ប​ត្រ​បំណុល​នៅ​ទីផ្សារ​អន្តរជាតិ​។ តម្លៃ​ហ៊ុន​របស់​ក្រុមហ៊ុន​ខាងលើ​ដាក់​ក្បាល​ចុះ​អស់ ៨៩%​កាលពី​ឆ្នាំ​មុន ខណៈ​តម្លៃ​ក្នុង​មួយ​ហ៊ុន​កាលពី​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​មុន មាន​តម្លៃ​១,៥៩​ដុល្លារ​ហុងកុង ឬ​ស្មើនឹង​ប្រមាណ ០,២​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ​៕
None



អត្ថបទបន្ទាប់


អូមីក្រុង ធ្វើឲ្យជើងហោះហើរជាង ៤ពាន់ត្រូវបានលុបចោលនៅជុំវិញពិភពលោក

ជើងហោះហើរជាង ៤ពាន់ជើង ត្រូវបានលុបចោលនៅជុំវិញពិភពលោកកាលពីថ្ងៃទី ២ មករា ខណៈដែលច្រើនជាងពាក់កណ្តាលនៃជើងហោះហើរទាំងនោះ គឺមាននៅសហរដ្ឋអាម…

តើវិស័យធានារ៉ាប់រងកម្ពុជាឆ្នាំ២០២១សម្រេចបានកំណើនកម្រិតណា?

អ្នកជំនាញនៅក្នុងវិស័យធានារ៉ាប់រងអះអាងថា វិស័យធានារ៉ាប់រងនៅកម្ពុជាក្នុងឆ្នាំ២០២១ ដែលទើបតែបិទបញ្ចប់ទៅថ្មីៗនេះ នៅតែមានដំណើរការល្អប្រសើរ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ