ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏បាននាំយកពានរង្វាន់ HR Asia Diversity, Equity & Inclusion (DE&I) លើកដំបូងរបស់ខ្លួនផងដែរ ដែលពានរង្វាន់នេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការកសាងកន្លែងធ្វើការប្រកបដោយបរិយាប័ន្ន និងផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍសមត្ថភាពបុគ្គលិក ខណៈពេលដែលកំពុងបន្តពង្រីកប្រតិបត្តិការរបស់ខ្លួននៅទូទាំងពិភពលោក។
ពានរង្វាន់នេះត្រូវបានរៀបចំជារៀងរាល់ឆ្នាំដោយស្ថាប័ន HR Asia ដែលទទួលស្គាល់ស្ថាប័ននានាដែលមានការអនុវត្តលើការពង្រឹងចំណេះដឹងនិងសមត្ថភាពធនធានមនុស្សដ៏លេចធ្លោប្រកបដោយបរិយាប័ន្ន និងវប្បធម៌កន្លែងធ្វើការចំរុះដ៏រឹងមាំនៅទូទាំងតំបន់។ បញ្ជីឈ្មោះអ្នកទទួលរង្វាន់នៅឆ្នាំនេះ ក៏រួមមានទាំងក្រុមហ៊ុនឈានមុខគេនៅក្នុងប្រទេសវៀតណាមផងដែរ។ ដោយឡែកក្រុមហ៊ុន Vietjet លេចធ្លោសម្រាប់កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ខ្លួនក្នុងការលើកកម្ពស់បរិយាកាសការងារប្រកបដោយវិជ្ជាជីវៈ ទាក់ទាញ និងជំរុញទឹកចិត្តខ្ពស់។
ក្រុមហ៊ុន Vietjet ក៏ត្រូវបានទទួលស្គាល់ជាលើកដំបូងជាមួយនឹងពានរង្វាន់ HR Asia DE&I Award នៅឆ្នាំនេះផងដែរ។ ប្រភេទនេះទទួលស្គាល់ក្រុមហ៊ុនដែលលើកកម្ពស់កន្លែងធ្វើការចម្រុះ សមធម៌ និងបរិយាប័ន្ន ដែលបុគ្គលិកគ្រប់ស្រទាប់វណ្ណៈត្រូវបានគោរព ផ្តល់អំណាច និងផ្តល់ឱកាសស្មើគ្នាក្នុងការរីកចម្រើន។
ការទទួលស្គាល់ទាំងនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់ក្រុមហ៊ុន Vietjet ក្នុងការដាក់មនុស្សជាចំណុចកណ្តាលនៃយុទ្ធសាស្ត្រកំណើនរបស់ខ្លួន ខណៈពេលដែលកំពុងបណ្តុះកន្លែងធ្វើការបើកចំហប្រកប ដោយវិជ្ជាជីវៈ និងភ្ជាប់ទំនាក់ទំនងជាសកល។
បច្ចុប្បន្ន ក្រុមហ៊ុន Vietjet មានបុគ្គលិក និងអ្នកជំនាញជិត ១០,០០០ នាក់មកពីបណ្តាប្រទេស និងដែនដីជាង ៦៨ រួមទាំងប្រទេសកម្ពុជាផងដែរ។ ជិត 30% នៃកម្លាំងពលកម្មរបស់ខ្លួនមកពីទូទាំងអាស៊ី ខណៈដែលជិត 30% ជាអ្នកជំនាញវ័យក្មេងដែលមានអាយុចន្លោះពី ២០ ទៅ ៣០ ឆ្នាំ ដែលរួមចំណែកដល់ការចអភិវឌ្ឍ ភាពច្នៃប្រឌិត និងទស្សនៈថ្មីៗដល់ការអភិវឌ្ឍជាបន្តបន្ទាប់របស់ក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួន។
ដើម្បីគាំទ្រដល់ការអភិវឌ្ឍទេពកោសល្យរយៈពេលវែង ក្រុមហ៊ុន Vietjet វិនិយោគយ៉ាងទូលំទូលាយលើការបណ្តុះបណ្តាល និងការអភិវឌ្ឍវិជ្ជាជីវៈតាមរយៈមជ្ឈមណ្ឌលបណ្តុះបណ្តាល Victoria Aviation Academy (VIAA) ជាកន្លែងដែលបុគ្គលិកចូលរួមក្នុងការបណ្តុះបណ្តាលចំណេះដឹងលើផ្នែកអាកាសចរណ៍ស្តង់ដារកម្រិតអន្តរជាតិ កម្មវិធីភាពជាអ្នកដឹកនាំ និងវគ្គសិក្សាឯកទេសដែលផ្តល់ដោយអ្នកជំនាញក្នុងឧស្សាហកម្ម។
សុខុមាលភាពបុគ្គលិក គឺជាការងារអាទិភាពមួយទៀតសម្រាប់ Vietjet។ បន្ថែមពីលើការបំពាក់គ្រឿងបរិក្ខារកន្លែងធ្វើការទំនើបៗ ដូចជា នៅកន្លែងទទួលទានអាហារ បន្ទប់រោងកុន កន្លែងហាត់ប្រាណ បន្ទប់យូហ្គា និងកន្លែងសហគមន៍ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏បានរៀបចំសកម្មភាពវប្បធម៌ កីឡា និងការកសាងក្រុមជាប្រចាំ ដែលពង្រឹងការចូលរួមរបស់បុគ្គលិក និងវប្បធម៌នៅកន្លែងធ្វើការផងដែរ។
ជាមួយនឹងកម្លាំងពលកម្មដ៏ស្វាហាប់ ច្នៃប្រឌិត និងមានភាពចម្រុះលើឆាកអន្តរជាតិ Vietjet បន្តបង្កើនភាពប្រកួតប្រជែងរយៈពេលវែងរបស់ខ្លួន ខណៈពេលដែលខ្លួនបន្តចក្ខុវិស័យរបស់ខ្លួនក្នុងការក្លាយជាក្រុមហ៊ុនអាកាសចរណ៍ទំនើប មានការតភ្ជាប់ជាសកល និងផ្តោតលើមនុស្ស។ បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍នេះ ផ្តល់សេវាកម្មជើងហោះហើរប្រចាំថ្ងៃលើផ្លូវសៀមរាប-ហាណូយ ដោយភ្ជាប់អ្នកដំណើរពីប្រទេសកម្ពុជាទៅកាន់គោលដៅនានាទូទាំងប្រទេសវៀតណាម អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុប។