ជម្លោះព្រំដែន

អ្នកជំនាញអះអាងថា ថៃបានប្រែក្លាយជម្លោះព្រំដែនទៅជាការប្រមាថសាសនា


លោក ធួន ស៊ីណាន អ្នកតាមដានស្ថានការណ៍សង្គមមើលឃើញថា ថៃបានបំពានគ្រប់បន្ទាត់ក្រហមនៃក្រឹត្យក្រមសីលធម៌ក្នុងឋានៈជាប្រទេសដែលខ្លួនតែងតែអួតហួសមាឌថា មានអរិយធម៌ខ្ពង់ខ្ពស់ ដោយបានប្រែក្លាយជម្លោះព្រំដែនជាមួយកម្ពុជាទៅជាការប្រមាថសាសនាយ៉ាងធ្ងន់ធ្ងរ ផ្អើលអស់ឋានទាំង៣។ ដើមឡើយវាគ្រាន់តែជាភាពតានតឹងផ្នែកព្រំដែនរវាងកម្ពុជា-ថៃ ដែលមានជំហរផ្ទុយគ្នាស្រឡះជុំវិញការប្រើប្រាស់ផែនទី និងសេចក្តីថ្លែងការណ៍ប៉ុណ្ណោះ។ ក្រោយមកភាពតានតឹងនេះបានវិវត្តទៅជាជម្លោះ ដែលឈានដល់ការប្រើកម្លាំងយោធាជំនួសឱ្យការសន្ទនាក្នុងនាមជាប្រទេសជិតខាង។
ជម្លោះព្រំដែន
ដោយ

លើសពីនេះជម្លោះព្រំដេននេះបានឈានដល់ការឈ្លានពានរំលោភមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ដោយយោធាថៃបានវាយប្រហារតាមផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាសរុលចូលទឹកដីកម្ពុជាកាន់តែជ្រៅ បំពានច្បាប់អន្តរជាតិ។ ហើយកាន់តែសាហាវជាងនេះ ការឈ្លានពាននេះបានឈានដល់ការប្រព្រឹត្តឧក្រិដ្ឋកម្មរួមមានការលួចប្លន់ ការកាប់សម្លាប់ និងធ្វើឱ្យពលរដ្ឋខ្មែរជាងកន្លះលាននាក់ត្រូវរត់ភៀសសឹកចាកចោកផ្ទះសម្បែង។ បន្ថែមលើនេះយោធាថៃ បានប្រព្រឹត្តទង្វើកាន់តែយង់ឃ្នង គឺឈានដល់ការវាយកម្ទេចរូបសំណាកព្រះវិស្ណុ ដែលជាទីគោរពសក្ការៈរបស់អ្នកប្រតិបត្តិសាសនាហិណ្ឌូ។

អ្នកជំនាញខាងលើបានបន្ថែមថា ពេលនេះជនស៊ីវិលកម្ពុជាជាច្រើនរស់នៅដោយគ្មានជម្រកសមរម្យ កង្វះទឹកស្អាត អាហារ អគ្គិសនី ឬការថែទាំសុខភាពត្រឹមត្រូវ។ កុមារ ជនចាស់ជរា និងស្ត្រីមានផ្ទៃពោះកំពុងរងទុក្ខវេទនាយ៉ាងខ្លាំង។ ការរត់ភៀសសឹកនេះ គឺមិនមែនជារឿងចៃដន្យនោះទេ តែដោយសារយោធាថៃ វាយប្រហារយ៉ាងសន្ធប់មកលើកម្ពុជា។

អ្នកតាមដានស្ថានការណ៍សង្គមរូបនេះបានសង្កត់ធ្ងន់ថា ស្របពេលកម្ពុជាកំពុងជួបវិបត្តិមនុស្សធម៌នេះ រូបសំណាកព្រះវិស្ណុ ដែលជាអាទិទេពដ៏សំខាន់ក្នុងសាសនាហិណ្ឌូ ឬព្រហ្មញ្ញសាសនា ដែលដាក់តម្កល់លើទឹកដីកម្ពុជាត្រូវបានយោធាថៃ បំផ្លិចបំផ្លាញ។ នេះមិនមែនជារឿងលេងសើចនោះឡើយ វាគឺជាគ្រោះថ្នាក់ផ្នែកវប្បធម៌ និងសាសនា ព្រោះព្រះវិស្ណុជាផ្នែកមួយដ៏សំខាន់ នៃសម្បត្តិបេតិកភណ្ឌរួមនៅអាស៊ីអាគ្នេយ៍ ដែលបានចាក់ឫសយ៉ាងជ្រៅតាំងពីមុនពេលមានជម្លោះព្រំដែននាសម័យទំនើប ហើយវប្បធម៌កម្ពុជាបានថែរក្សាបេតិកភណ្ឌហិណ្ឌូ-ព្រះពុទ្ធសាសនានេះអស់ជាច្រើនសតវត្សរ៍មកហើយ។

សម្រាប់អ្នកជំនាញរូបនេះ ការបំផ្លាញនិមិត្តសញ្ញាដ៏ពិសិដ្ឋផ្នែកសាសនានេះ គឺជាការប្រមាថមាក់ងាយដ៏ធ្ងន់ធ្ងរ ឆ្លុះបញ្ចាំងពីអំណាច ដែលបាត់បង់ដែនកំណត់ នៃក្រមសីលធម៌របស់វា។ នេះមិនមែនជាសង្គ្រាមសាសនានោះទេ តែវាជាការវាយប្រហារលើវប្បធម៌ និងលទ្ធិនៃជំនឿ។

យ៉ាងណាមិញអ្នកជំនាញសាសនា និងទេសចរណ៍ខាងលើយល់ឃើញថា សហគមន៍អ្នកគោរពសាសនាហិណ្ឌូ ឬព្រហ្មញ្ញសាសនា និងអ្នកគោរពព្រះពុទ្ធសាសនាទូទាំងពិភពលោកគួរតែយកចិត្តទុកដាក់ខ្ពស់បញ្ហានេះ ព្រោះភាពស្ងៀមស្ងាត់របស់អ្នកទាំងអស់គ្នាមានន័យថា អ្នកកំពុងបណ្ដែតបណ្ដោយឱ្យយោធាថៃប្រព្រឹត្តខុសឆ្គងនេះតទៅទៀត។ សម្រាប់អ្នកជំនាញរូបនេះ ការយល់ដឹងអំពីសីលធម៌ រួមទាំងការធ្វើពហិការដោយសន្តិវិធី គឺជាមធ្យោបាយមួយដើម្បីបញ្ជូនសារព្រមានទៅកាន់រដ្ឋនានា ជាពិសេសរដ្ឋដែលឈ្លានពានគេថា អំណាចមានដែនកំណត់របស់វា ហើយនិមិត្តសញ្ញាដ៏ពិសិដ្ឋត្រូវតែទទួលបានការការពារ។

អ្នកជំនាញរូបនេះបានបន្តថា កម្ពុជាមិនសុំឱ្យពិភពលោកជួយប្រយុទ្ធក្នុងសង្គ្រាមថៃឈ្លានពាននោះទេ គ្រាន់តែចង់ឱ្យពិភពលោកទទួលស្គាល់បន្ទាត់ក្រហមដែលមិនត្រូវឆ្លងកាត់។ នៅពេលដែលសម្បត្តិបេតិកភណ្ឌពិសិដ្ឋត្រូវបានបំផ្លិចបំផ្លាញ វាមិនមែនគ្រាន់តែជារូបសំណាកដែលដួលរលំនោះទេ ប៉ុន្តែវាជាជំហរសីលធម៌របស់ជន ដែលត្រូវទទួលខុសត្រូវ។ ប្រវត្តិសាស្ត្រនឹងចារទុករឿងរ៉ាវដ៏ឃោរឃៅនេះ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី បានធ្វើសន្និសីទសារព័ត៌មាន អះអាងជូនសាធារណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ